ទីផ្សារពេជ្រ

តម្លៃពេជ្រធម្មជាតិ បានធ្លាក់ចុះពីជិត៧ពាន់ដុល្លារ មកនៅជិត៥ពាន់ដុល្លារក្នុង១ការ៉ាត់


ទាំងតម្លៃពេជ្រធម្មជាតិ និងពេជ្រចិញ្ចឹមនៅមន្ទីរពិសោធន៍សុទ្ធតែមានការធ្លាក់ចុះ បើទោះបីការប្រើប្រាស់ពេជ្រ ជាពិសេសគ្រឿងអលង្ការច្នៃចេញពីពេជ្រនៅតំបន់អាស៊ាន នៅតែមានតម្រូវការខ្ពស់ ជាមួយកំណើនប្រមាណ៣,៤១% នៅក្នុងមួយឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ។
ទីផ្សារពេជ្រ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian អត្រាតម្លៃពេជ្រធម្មជាតិ ដែលមានទំហំ១ការ៉ាត់ បានធ្លាក់ចុះពីជិត៧ពាន់ដុល្លារ កាលពីខែឧសភា ឆ្នាំ២០២២ មកនៅក្រោម៥ពាន់ដុល្លារ នៅក្នុងមួយការ៉ាត់ កាលពីខែធ្នូ ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះប្រមាណជិត២៧%។ ហើយសម្រាប់ពេជ្រចិញ្ចឹមនៅមន្ទីរពិសោធន៍វិញ តម្លៃរបស់វាក៏បានស្រុតចុះផងដែរ ពោលគឺបានធ្លាក់ចុះពី៣ពាន់៤រយដុល្លារក្នុងមួយការ៉ាត់ កាលពីខែមករា ឆ្នាំ២០២០ ធ្លាក់ចុះមកនៅត្រឹមជិត៩០០ដុល្លារ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណជិត៧៤%។ នេះជាហាងឆេងពេជ្រ ដែលសារព័ត៌មាននេះបានដកស្រង់ចេញពីរបាយការណ៍របស់ក្រុមហ៊ុនពេជ្រ ដែលមានឈ្មោះថា Tenoris ដែលបានស្ទាបស្ទង់ហាងពេជ្រលើសពី២ពាន់កន្លែងនៅទូទាំងសហរដ្ឋអាម៉េរិក។

សារព័ត៌មានដដែលនេះ បានបន្តថា តម្លៃពេជ្រនៅទូទាំងពិភពលោកបានបន្តធ្លាក់ចុះចំពេលមានការធ្លាក់ចុះទីផ្សារគ្រឿងអលង្ការប្រណីតពិភពលោក និងការប្រកួតប្រជែងពីពេជ្រចិញ្ចឹមនៅតាមមន្ទីរពិសោធន៍ ដែលមកដល់ពេលនេះ សូម្បីតែចិន ក៏មានក្រុមហ៊ុនដែលអាចមានសមត្ថភាពចិញ្ចឹមពេជ្រសម្រាប់ចែកចាយនៅលើទីផ្សារបានផងដែរ។

ថ្វីត្បិតតម្លៃពេជ្រ បានស្រុតចុះក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សានៅអាស៊ីអាគ្នេយ៍ ដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពិន កម្ពុជា សិង្ហបុរី ត្រូវបានព្រឹត្តិបត្តិព័ត៌មានគ្រឿងអលង្ការ news.jewellerynet.com បានលើកឡើងថា តម្រូវការពេជ្រនៅតែមាន ជាពិសេសគ្រឿងអលង្ការ។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មត្បូងពេជ្រ និងគ្រឿងអលង្ការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានសកម្មភាព និងតម្រូវការរស់រវើក។

កាលពីឆ្នាំ២០២៤ ទីផ្សារពេជ្រត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រមាណជាង៩ពាន់លានដុល្លារហើយគេរំពឹងថា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ តម្រូវការពេជ្រនៅក្នុងតំបន់អាស៊ានបន្តមានកំណើនជាមធ្យមប្រមាណ៣,៤១%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


TikTok នឹងបោះទុនជិត៩ពាន់លានដុល្លារ វិនិយោគនៅថៃ ដើម្បីជួយគាំទ្រមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៅអាស៊ានរបស់ប្រទេសនេះ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ក្រុមហ៊ុន TikTok របស់ប្រទេសចិននឹងបណ្ដាក់ទុនជិត៩ពាន់លានដុល្លារវិនិយោគលើវិស…

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank កំពុងចរចាខ្ចីបុល១៦ពាន់លានដុល្លារ ដើម្បីវិនិយោគលើបច្ចេកវិទ្យា AI

នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) គ្រោងនឹងខ្ចីបុលចំនួន១៦ពាន់លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ