អត្ថបទពាណិជ្ជកម្ម!

ជាមួយដំណើរកម្សាន្ដឆ្នាំថ្មី អេស៊ីលីដាម៉ូបាល ផ្ដល់ជូនសេវាធនាគារឌីជីថលដ៏សម្បូរបែប និងងាយស្រួលបំផុត


អេស៊ីលីដា សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមានដល់ក្រុមគ្រួសារខ្មែរទាំងមូល និងសូមឲ្យការធ្វើដំណើរកម្សាន្តនានាប្រកបដោយសុខ សុវត្ថិភាព និងភាពរីករាយ! យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្ដឆ្នាំថ្មីនេះ អេស៊ីលីដាម៉ូបាល នឹងផ្ដល់ជូនលោកអ្នកនូវសេវាធនាគារឌីជីថលយ៉ាងសម្បូរបែប ងាយស្រួល និងទំនុកចិត្តខ្ពស់បំផុត។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា
ដោយ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាពិធីបុណ្យធំមួយរបស់ប្រជាជនខែ្មរយើងដែលប្រារព្ធធ្វើក្នុងខែចែត្រដែលជាខែទី៥នៃចន្ទគតិ។ ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ខែចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗម្តងមានភ្លាត់ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបនឹងបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីនេះរយៈពេល ៣ថ្ងៃផងដែរដើម្បីបានជួបជុំក្រុមគ្រួសារ ញាតិមិត្តនៅឯស្រុកកំណើត។

តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ក្រៅពីធ្វើដំណើរទៅស្រុកំណើតជួបជុំក្រុមគ្រួសារញាតិមិត្ត ប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាផងដែរ។  

ដូច្នេះ តើលោកអ្នកបានត្រៀមអ្វីខ្លះហើយឬនៅសម្រាប់ដំណើរកម្សាន្តដែលនឹងមកដល់ឆាប់ៗខាងមុខនេះ? ជាពិសេសសូមកុំភ្លេចត្រៀមទូរសព្ទដែលមានអែបអេស៊ីលីដាម៉ូបាលផងដែរដើម្បីងាយស្រួលក្នុងការទូទាត់ការចាយវាយនានាប្រកបដោយសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តដ៏រីករាយនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ ជាមួយនឹងដំណើរកម្សាន្តជិតឆ្ងាយនានា អេស៊ីលីដាម៉ូបាល គឺតែងតែនៅជាមួយលោកអ្នកជានិច្ចដើម្បីផ្តល់ជូននូវការបម្រើដ៏ស្មោះត្រង់នូវសេវាកម្មធនាគារឌីជីថលដ៏សម្បូរបែបដូចជា លោកអ្នកអាចទូទាត់ថ្លៃសណ្ឋាគារ ថ្លៃហូបចុក បង់ថ្លៃសេវាផ្សេងៗទាំងអស់បានយ៉ាងងាយស្រួលបំផុតដោយមិនអស់ថ្លៃសេវា និងមិនចាំបាច់កាន់ក្រដាស់ប្រាក់ចាយនោះទេ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ទោះបីជាទូរសព្ទអស់លុយ គ្មានសេវាអ៊ីនធើណែតក៏នៅតែអាចប្រើសេវាធនាគារអេស៊ីលីដាម៉ូបាលបានដែរ។ ហើយនៅក្នុងឱកាសដ៏សែនរីករាយនេះ ធនាគារ អេស៊ីលីដា សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះជាមួយបងប្អូនប្រជាពលរដ្ឋ និងអតិថិជនដ៏មានតម្លៃទាំងអស់ប្រកបដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមានដល់ក្រុមគ្រួសារខ្មែរទាំងមូល ជាពិសេសសូមអោយការធ្វើដំណើរកម្សាន្តនានាប្រកបដោយសុខសុវត្ថិភាព  និងពោរពេញដោយភាពរីករាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ…

តោះ! លេងចោលឈូងចូលឆ្នាំថ្មី និងឈ្នះរង្វាន់ជាមួយ CamID/eMoney

ព័ត៌មាន
ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ