ការវិនិយោគអចលនទ្រព្យ

អ្នកឧកញ៉ា លី ហួរ នៅតែ​បន្ដ​បោះទុន​វិនិយោគ​គម្រោង​លំនៅដ្ឋាន​តម្លៃខ្ទង់លាន​ដុល្លារ ទោះបីវិបត្តិកូវីដ-១៩បន្ដអូសបន្លាយ


មហាសេដ្ឋីដ៏ល្បីឈ្មោះ អ្នកឧកញ៉ា លី ហួរ នៅតែជំនះសាងសង់គម្រោងលំនៅដ្ឋានថ្មីបន្ថែមទៀត ដែលមាន​តម្លៃចន្លោះពីជាង២២ម៉ឺនដុល្លារ ដល់ជាង១លានដុល្លារ បើទោះបីជាបច្ចុប្បន្នកូវីដ-១៩ បាននិងកំពុងបន្ដរាតត្បាតខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតក្ដី។ តើមានដើមចម និងកត្តាជំរុញពីក្រោយអ្វីខ្លះ ដែលអូសទាញចិត្តឲ្យអ្នកឧកញ៉ា លី ហួរ ឲ្យ​បោះទុនរាប់រយលានវិនិយោគលើគម្រោងថ្មីនេះ ទាំង​ស្ទាក់ស្ទើរយ៉ាងដូច្នេះ?
អ្នកឧកញ៉ា លី ហួរ នៅតែបន្ដបោះទុនវិនិយោគគម្រោងលំនៅដ្ឋានតម្លៃខ្ទង់លានដុល្លារ ទោះបីវិបត្តិកូវីដ-១៩បន្ដអូសបន្លាយ
ដោយ

ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ​ ដែលជា​ក្រុមហ៊ុន​បុតសម្ព័ន្ធ​របស់​​​​​ក្រុមហ៊ុន លី ហួរ គ្រុប​ បាន​សម្រេច​បើកការដ្ឋាន​សាងសង់​គម្រោងទី១២​របស់​​ខ្លួនមួយបន្ថែមទៀតហើយ ​នៅថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ២០២១ ដែលមានទីតាំង​ស្ថិតនៅសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការបើក​ការដ្ឋានសាងសង់ក្នុងអំឡុងវិបត្តិកូវីដ-១៩ នេះ ត្រូវបាន អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុបបានអះអាងថា កត្តា​ដែលជំរុញឲ្យអ្នកឧកញ៉ា សម្រេចចិត្តបើកការដ្ឋានសាងសង់​គម្រោង​បុរីវិមានភ្នំពេញ​​ក្នុងអំឡុង​​វិ​បត្តិ​ជំងឺ​កូវីដ-១៩ ព្រោះអ្នកឧកញ៉ា​ចង់ចូលរួមចំណែក​ផ្តល់ការងារ​ដល់ពលរដ្ឋ ក៏ដូចជា​លើកកម្ពស់ និងស្តារ​សេដ្ឋកិច្ច​កម្ពុជា ដែលកំពុងរងផល​ប៉ះពាល់​ដោយសារ​ការរាតត្បាត​នៃជំងឺកូវីដ-១៩។ 


សូមទស្សនា វីដេអូ >>

ក្នុងកាលៈទេសៈ​នេះ អ្នកឧកញ៉ា លី ហួរ បាន​ចែករំលែក​​នូវ​គំនិតយោបល់​​ទៅកាន់ អ្នកជំនួញ និងពលរដ្ឋ​ទាំងអស់ថា ត្រូវតែចេះរៀន​រស់​ជាមួយ​កូវីដ-១៩ បើពុំនោះទេ​អត្រាអ្នកអត់​ការងារ​ធ្វើ​របស់​ប្រជាជន​កម្ពុជា​នឹងអាច​កើនឡើង​កាន់តែខ្ពស់។ ជាក់ស្តែង គម្រោងវិមានភ្នំពេញទី១២របស់ អ្នកឧកញ៉ា អាចផ្តល់​ការងារ​ដល់បុគ្គលិក និងកម្មករ​រាប់ពាន់នាក់ ហើយវាជាប្រភព​ចំណូល​ដល់ពួកគេ​ក្នុងការ​ទ្រទ្រង់ និង​ដោះស្រាយ​ជីវភាពគ្រួសារ​បានមួយ​កម្រិត​នៅក្នុង​វិបត្តិកូវីដ-១៩ នេះ។

គម្រោង​បុរីវិមានភ្នំពេញទី១២របស់អ្នកឧកញ៉ា លី ហួរ ដែលទើបបុកគ្រឹះសាងសង់​នេះ មានផ្ទះ និងអគារជាង១ពាន់ខ្នង ដែលមានតម្លៃចន្លោះ​ពីជាង២២ម៉ឺនដុល្លារដល់ជាង១លានដុល្លារអាមេរិក។ បើទោះបីជា​ស្ថានភាពកូវីដ-១៩ នៅបន្ដអូសបន្លាយ និងករណីឆ្លងរាតត្បាត​នៅមានកាន់តែច្រើនក្ដី ប៉ុន្ដែ អ្នកឧកញ៉ា លី ហួរនៅតែ​រំពឹងថា គម្រោងបុរីវិមានភ្នំពេញ​នឹងទទួល​បានការគាំទ្រ​ច្រើន​ពីអតិថិជន និងលក់ដាច់​បានច្រើន។

បុរីវិមានភ្នំពេញគម្រោងទី១២នេះ សាងសង់លើផ្ទៃដី៣០ហិកតាស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អ្នកឧកញ៉ា លី ហួរ អះអាងថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក នឹងសាងសង់គម្រោងជាបន្តបន្ទាប់ទៀត ដែលសុទ្ធសឹងជាគម្រោងធំៗ និងស្ថិតនៅតំបន់ផ្សេងៗគ្នា៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោករបស់ចិនចាប់ផ្ដើមផលិតអគ្គិសនីហើយ

ព័ត៌មាន
ប្រទេសចិនទើបតែបានដាក់ឲ្យដំណើរការ ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោកឈ្មោះ ប៉ាយហឺថាន (Baihetan)។ ទំនប់វារីអគ្គិសនីខ្នាតយក្សមួយនេះ ត្រូវ…

ក្រុមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញដូចម្ដេចខ្លះជុំវិញវិធានការជុំទី៩របស់រាជរដ្ឋាភិបាល?

ព័ត៌មាន
ស្របពេលដែលស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាបន្ដអូសបន្លាយកាន់តែយូរ ហើយមិនទាន់មានសញ្ញាថមថយសោះនោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ