ការផលិតវៀតណាម

វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍


វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីបានបន្ថែមនូវសមត្ថភាពថាមពលជាង ៣ពាន់៤រយមេហ្គាវ៉ាត់ទៀត កាលពីឆ្នាំ២០២១ បានធ្វើឲ្យប្រទេសវៀតណាម បច្ចុប្បន្ននេះ កំពុងក្លាយជាប្រទេសនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការផលិតថាមពលបានច្រើនជាងគេបំផុត ពោលគឺទំហំថាមពលសរុបនៅវៀតណាមមានដល់ទៅជាង ៧ម៉ឺន៦ពាន់មេហ្គាវ៉ាត់ហើយគិតមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN EXPRESS ។
វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

បើ​ទោះបីជា វៀតណាម​ផលិត​ថាមពល​បាន​កាន់តែ​ច្រើន​ក្ដី ប៉ុន្ដែ បញ្ហា​កង្វះខាត​ថាមពល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​បន្ដ​កើត​មាននៅ​តាម​តំបន់​មួយ​ចំនួន ដោយសារ​តែ​តម្រូវការ​ប្រើប្រាស់​ក៏​កំពុង​មានការ​កើនឡើង​កាន់តែ​ច្រើន និង​បញ្ហា​អាកាសធាតុ​ផង​ដែរ​។

ប្រធាន​នាយក​ប្រតិបត្តិ​អគ្គិសនី​វៀតណាម លោក ត្រាន់ ឌិ​ញ​ញ៉ា​ន (Tran Dinh Nhan) បាន​អះអាង​ថា សមត្ថភាព​ផលិត​អគ្គិសនី​របស់​វៀតណាម​មានការ​កើនឡើង​ជិត​១០% កាលពី​ឆ្នាំ​២០២១​។ ប៉ុន្ដែ លោក​ក៏​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ផង​ដែរ​ថា អំពី​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​បែងចែក​ថាមពល​ដែល​បាន​មក​ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ ដោយ​ថាមពល​ប្រភេទ​នេះ ប​ច្ចុ​ប្ន្ន​គឺ​មាន​ប្រហែល​២៧% នៃ​ថាមពល​សរុប​របស់​វៀតណាម​។

ប្រធាន​នាយក​ប្រតិបត្តិ​អគ្គិសនី​វៀតណាម​លើក​ឡើង​ថា នៅ​អំឡុង​ពេល​មានការ​បិទ​ខ្ទប់​ការ​ផលិត​អគ្គិសនី គឺ​មាន​កើន​ដល់​ទៅ ៦០% បាន​មក​ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ ហើយដោយ​សារ​តែ​សកម្មភាព​រោងចក្រ​សហគ្រាស​ត្រូវ​បាន​ផ្អាក វា​ក៏​បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​វៀតណាម​កាលពី​ឆ្នាំ​២០២១ មាន​ពេល​ខ្លះ លើស​តម្រូវការ​ទៅ​ទៀត​។

ទោះ​យ៉ាងណា អគ្គិសនី​វៀតណាម​បាន​ព្យាករ​ថា នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ នៅ​ពេល​ដែល​កម្ដៅ​ឡើង​ក្ដៅ​ខ្លះ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម អាច​នឹង​មាន​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ ខណៈ​ដែល​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាងត្បូង គឺ​អាច​នឹង​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ​។

ការ​ប្រើប្រាស់​អគ្គិសនី​នៅ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ជាង​៧% ដោយ​មាន​ទំហំ​ថាមពល​ដល់​ទៅ​ប្រមាណ​ជាង ២៤២ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​។ 

សូម​បញ្ជាក់​ថា ប្រភព​ថាមពល​កកើត​ឡើង​វិញ​នៅ​វៀតណាម គឺ​ភាគច្រើន​បាន​មក​ពី ថាមពល​សូ​ឡា​មាន​ជាង ១​ម៉ឺន​៦​ពាន់​មេ​ហ្គា​ត់ ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់​បក់​មាន​ជាង ៤​ពាន់​មេ​ហ្គា​វ៉ា​ត់ និង​មួយ​ចំនួន​ទៀត បាន​មក​ថាមពលជីវម៉ាស់ ។ ប្រទេស​វៀតណាម ក៏​បាន​កំណត់​គោលដៅ ផលិតផល​ថាមពល ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន​ដល់ ៧៥% នៃ​ការ​ផលិត​ថាមពល​សរុប​នៅ​ឆ្នាំ​២០៤៥​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហិច្ឆតាគម្រោងផ្លូវដែកដឹកជញ្ជូនរបស់ចិននៅអាស៊ីអាគ្នេយ៍ជួបការរាំងស្ទះ?

ព័ត៌មាន
ផែនការផ្លូវដែកដឹកជញ្ជូនរបស់ចិនក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ានទំនងជាការរាំងស្ទះ ក្រោយគម្រោងសាងសង់ក្នុងប្រទេសថៃ ហាក់នៅទ្រឹងមិនទៅមុខ អាច…

រដ្ឋថៃគ្រោងបញ្ចេញថវិកាសង្គ្រោះជីវភាពពលរដ្ឋ ក្រោយទំនិញហក់ឡើងថ្លៃកាន់តែខ្លាំង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងគ្រោងនឹងស្នើនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារសប្ដាហ៍នេះ នូវការបែងចែកថវិកាបន្ថែមចំនួន ៤២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ