ក្រុមហ៊ុនជប៉ុនជិត៤០ក្រុមហ៊ុន

ក្រុមហ៊ុនជប៉ុនជិត៤០ក្រុមហ៊ុនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តើអ្នកជំនាញមានការរំពឹងបែបណា?


ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនមកពីជប៉ុនប្រមាណ៤០ក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគក្នុងវិស័យសក្តានុពលនានានៅកម្ពុជា។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនទាំងនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា កម្ពុជានឹងទទួលបានក្រុមហ៊ុនកាន់តែច្រើនមកបោះទុនវិនិយោគ ក៏ដូចជាជួយបង្កើតឱ្យវិនិយោគិននៃប្រទេសទាំងពីរក្នុងការចាប់ដៃគ្នាបោះទុនវិនិយោគ និងបង្កើតអាជីវកម្មរួមគ្នានៅកម្ពុជា។
ក្រុមហ៊ុនជប៉ុនជិត៤០ក្រុមហ៊ុន
ដោយ

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ មានក្រុមហ៊ុនជប៉ុនរហូតដល់៩០ក្រុមហ៊ុនបានបោះទុនវិនិយោគនៅកម្ពុជា មានការកើនឡើងជាង២០% បើធៀបនឹងឆ្នាំ២០២៣។

នាជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគជប៉ុន ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈជំនួបផ្គូផ្គងធុរកិច្ច ដែលមានថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនជប៉ុនប្រមាណ៤០ក្រុមហ៊ុន និងក្រុមហ៊ុនចិន វៀតណាម និងថៃចូលរួមនេះ វានឹងជួយបង្កើតជាឱកាសក្នុងការចាប់ដៃសហការគ្នាក្នុងការប្រកបអាជីវកម្មរវាងអ្នកវិនិយោគនៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានបំណងចង់ទាក់ទាញការវិនិយោគ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះបានជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន តាមរយៈការរៀបចំព្រឹត្ដិការណ៍សំខាន់ៗដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការបណ្ដុះបណ្ដាល ទំនាក់ទំនងធុរកិច្ច និងការផ្គូរផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ។ ជាសមិទ្ធផលប្រទេសជប៉ុន កំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជាតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុបពី១.៤ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៧ ដល់២.២ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ និងមានក្រុមហ៊ុនជប៉ុនប្រមាណ៩០ក្រុមហ៊ុនបានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០២៤ មានការកើនឡើងជាង២០% បើប្រៀបធៀបនឹងឆ្នាំ២០២៣។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាយល់ឃើញថា ជំនួបផ្គូផ្គងធុរកិច្ចនេះមានសារសំខាន់ដល់ទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ខណៈមានបណ្ដាក្រុមហ៊ុនជប៉ុនមួយចំនួនបានបង្ហាញគោលបំណងចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ អ្នកឧកញ៉ាបានចាត់ទុកជំនួបផ្គូផ្គងធុរកិច្ចនេះ គឺបានផ្តល់ឱកាសឱ្យអ្នកប្រកបរបរក្នុងវិស័យនានាបានជួបពិភាក្សា និងស្វែងយល់ពីគ្នា ដែលអាចនឹងឈានដល់កិច្ចព្រមព្រៀងសមស្របណាមួយនាពេលខាងមុខ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ក្រៅពីទំនាក់ទំនងប្រកបដោយមនោសញ្ចេតនា ភាគីជប៉ុន តែងចូលរួមវិនិយោគនៅកម្ពុជានៅក្នុងវិស័យជាច្រើនដូចជាកសិកម្ម ទេសចរណ៍ និងវិស័យបច្ចេកវិទ្យាជាដើម។ អ្នកជំនាញរូបនេះ បានចាត់ទុកវត្តមានរបស់ក្រុមហ៊ុនជប៉ុនទាំងនេះ គឺជាការផ្តល់ក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មកម្ពុជា ហើយលោករំពឹងថា កម្ពុជានឹងទទួលបានក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកបោះទុនវិនិយោគ។

ក្រៅពីចូលរួមក្នុងកម្មវិធីផ្គូផ្គងធុរកិច្ច ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនជប៉ុនទាំងជិត៤០ក្រុមហ៊ុននេះ ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីសិក្សាពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។ នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញក្រុមធុរជនជប៉ុនទាំងនេះពីផែនការបង្កើនពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០។

បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណិត ខណៈកម្ពុជាជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ ព្រោះភូមិសាស្រ្តមានអំណោយផល ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត៕




អត្ថបទបន្ទាប់


ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច គណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជ…

សហភាពអឺរ៉ុបគ្រោងជះលុយ១៥៨ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិ ក្រោយបារម្ភអាម៉េរិកលែងជួយការពារសន្តិសុខដល់ខ្លួន

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី៤ ខែមីនា បានស្នើខ្ចីបុលរហូតដល់ទៅប្រមាណ១៥៨ពាន់លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ