ប្រទេសថៃ

លោក ភីថា លីមចារឿនរ៉ាត ពិតជាអស់ឱកាស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ឬយ៉ាងណា ក្រោយចាញ់ការបោះឆ្នោតសភា?


លោក ភីថា លីមចារឿនរ៉ាត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីថៃវ័យ៤២ឆ្នាំ បានបរាជ័យនៅក្នុងការប៉ុនប៉ងនាំយកគណរដ្ឋមន្រ្តីដែលមានសមាជិកភាគច្រើនវ័យក្មេងចូលទៅកាច់ចង្កូតរាជាណាចក្រដែលកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដ៏មានឥទ្ធិពល និងស្រមោលនៃអំណាចរបស់ក្រុមយោធានៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី១៣ ខែ កក្កដា ប៉ុន្តែឱកាសរបស់លោកនៅតែមានសម្រាប់ការបោះឆ្នោតជុំទី២ និង ទី៣ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៩ និង ២០ ខែកក្កដាដដែល ។
លោកលោក ភីថា លីមចារឿនរ៉ាត ពិតជាអស់ឱកាស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ឬយ៉ាងណា ក្រោយចាញ់ការបោះឆ្នោតសភា?
ដោយ

នៅក្នុងករណីលោកបរាជ័យ បេក្ខជននាយករដ្ឋមន្រ្តីបន្ទាប់អាចជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
សារព័ត៌មានព័ត៌មានថៃធំៗ និងអន្តរជាតិកាលពីថ្ងៃទី ១៣ ខែ កក្កដា គឺសុទ្ធតែបានរាយការណ៍អំពីការបរាជ័យរបស់លោក ភីថា លីមចារឿនរ៉ាត ដែលជាប្រធានគណបក្សឆ្ពោះទៅមុខរបស់ថៃ ដែលជាគណបក្សឈ្នះការបោះឆ្នោតកាលពីខែឧសភា ដោយនៅក្នុងការបោះឆ្នោតនៅក្នុងសភា លោកត្រូវការសម្លេងគាំទ្រពីគណបក្សរបស់លោក និង គណបក្សសម្ព័ន្ធភាពព្រមទាំងពីគណបក្សដទៃទៀតរួមទាំង ព្រឹទ្ធសភាដែលតែងតាំងដោយយោធា ។
ការបោះឆ្នោតនៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ក្រោមការដឹកនាំដោយលោក វ៉ាន់ មូហាម៉ាត់ ណ័ ម៉ាថា នៅក្នុងឋានៈជាប្រធានសភា បានបើកដំណើរការដោយការជជែកដេញដោលអស់ ៦ ម៉ោង ដោយមានអ្នកចូលរួមសរុប ៦៤៦ រូប នៅក្នុងនោះមានសមាជិកសភាចំនួន៤៦០ រូប និង ព្រឹទ្ធសភា ២១៦ រូប ។
ដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០របស់ថៃ លោក ភីថា លីមចារឿនរ៉ាត ត្រូវការសម្លេងគាំទ្រសរុបចំនួន ៣៧៦ សម្លេង ប៉ុន្តែ ជាលទ្ធផល លោកទទួលបានការគាំទ្រត្រឹមតែចំនួន ៣២៤សម្លេងប៉ុណ្ណោះ ក្រៅពីនោះ ១៨២ សម្លេងប្រឆាំង និង ១៩៩ អនុប្បវាទ ។
ទោះយ៉ាងណា ការបរាជ័យនៅក្នុងការបោះឆ្នោតនៅសភាកាលពីថ្ងៃព្រហស្បត្តិ៍ មិនបានផ្តាច់ឱកាសរបស់លោក ភីថា លីមចារឿនរ៉ាត ឡើយ ដោយលោកនឹងត្រូវឆ្លងកាត់ការបោះឆ្នោតជុំទី២ និង ទី៣ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៩ និង ២០ ខែ កក្កដា ខាងមុខបន្តទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃបាន លោកប្រហែលជាត្រូវសម្របសម្រួលនិងកែប្រែឥរិយាបទមួយចំនួន ជាពិសេសគឺគោលនយោបាយធ្វើកំណែទម្រង់របបរាជានិយម និង កាត់បន្ថយស្រមោល នៃអំណាចរបស់យោធាថៃនៅក្នុងជួររដ្ឋបាលស៊ីវិលរបស់រាជាណាចក្រនេះ ។
កំណែទម្រង់ដែលដាក់ចេញដោយគណបក្សឆ្ពោះទៅមុខដ៏រឹងរ៉ឹងរបស់លោក ភីថា លីមចារឿនរ៉ាត ជាឧបសគ្គដ៏ចម្បងនៅក្នុងការទទួលបានការគាំទ្រពីព្រឹទ្ធសភា ដែលតែងតាំងដោយយោធា ចំនួន ២៥០ រូប និង ពីសមាជិកសភា ក្រៅសម្ព័ន្ធ៨ បក្សរបស់លោក ដែលពួកគេភាគច្រើនសុទ្ធសឹងតែជាអ្នកដែលស្ថិតនៅក្នុងស្រមោលយោធានិងអ្នកអភិរក្សនិយម។
នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៣កក្កដា លោកអាចទទួលបានការគាំទ្រពីព្រឹទ្ធសភា តែ ១៣ រូបប៉ុណ្ណោះ ដូច្នេះនៅក្នុងការបោះឆ្នោតជុំក្រោយលោកដាច់ខាតត្រូវតែធ្វើសម្បទាន គោលនយោបាយខ្លះ។
មកដល់ពេលនេះ មហាជននៅក្នុងប្រទេសថៃ ជាពិសេសនៅក្នុងចំណោមបញ្ញវ័ន្តវ័យក្មេងសុទ្ធតែគាំទ្រ និងជឿជាក់ថា លោក ភីថា លីមចារឿនរ៉ាត នឹងអាចយកឈ្នះបញ្ហាដ៏ចម្រូងចម្រាស់នៅក្នុងប្រព័ន្ធនយោបាយថៃ ហើយលោក ខ្លួនឯងក៏បានអះអាងថា លោកមិនចុះចាញ់ដែរ។
លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកកំពុងផ្តោតលើការបោះឆ្នោតជុំបន្ទាប់ ហើយនឹងធ្វើការឆ្ពោះទៅរកការរៀបចំយុទ្ធសាស្ត្រ ដើម្បីយកឈ្នះការបោះឆ្នោតបន្ថែមទៀតក្នុងសភា។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបានអះអាងថា ប្រសិនបើលោកអាចធ្វើសម្បទាននយោបាយខ្លះជាមួយនឹងយោធា និង អ្នកដែលស្មោះស្ម័គ្រនឹងក្រុមរាជានិយមបែបអភិរក្ស លោកនឹង ទទួលបានតំណែងជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ ប៉ុន្តែនៅក្នុងករណីលោកបរាជ័យ បេក្ខភាពនាយករដ្ឋមន្រ្តីបន្ទាប់ ទំនងជា របស់លោកស្រី ប៉ៃតុនតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែរស់នៅនិរទេសខ្លួន ក្រោយរដ្ឋប្រហារដោយយោធានៅឆ្នាំ២០០៦ ។
ក្រោយការបោះឆ្នោតនៅខែឧសភា លោកស្រី ប៉ៃតុនតាន ស៊ីណាវ៉ាត្រា បានដឹកនាំគណបក្សភឿថៃទទួលបានការគាំទ្រនៅលំដាប់ទី២ បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ ហើយលោកស្រី ក៏នៅក្នុងក្រុមចម្រុះ៨ បក្ស ដែលគាំទ្របេក្ខភាព លោក ភីថា ផងដែរ ប៉ុន្តែទោះបីជាគណបក្ស នេះបានរងសំពាធជាបន្តបន្ទាប់ពីបក្សសម្ព័ន្ធយោធា និង ពួកប្រជាធិបតេយ្យនាពេលកន្លង ក៏មួយរយៈពេលនេះ ភឿថៃ ហាក់មានគោលនយោបាយសម្របសម្រួលច្រើន ហើយអ្វីដែលសំខាន់ គណបក្សនេះគ្មានគោលនយោបាយរឹងត្អឹងដែលប៉ះពាល់ដល់ស្ថាប័នរាជានិយមឡើយ ។




អត្ថបទបន្ទាប់


តើការរាំងស្ទះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនៅថៃ អាចជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគឬទេ?

គិតមកទល់ពេលនេះមានរយៈពេលប្រមាណពីរខែហើយ ដែលការបោះឆ្នោតជាតិនៅប្រទេសថៃបានកន្លងផុតទៅ តែប្រទេសក្បែរខាងកម្ពុជាមួយនេះមិនទាន់ជ្រើសរើសបាននាយករ…

ប្រទេសរុស្សីអំពាវនាវឱ្យអាស៊ានបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញឱ្យប្រើរូបិយបណ្ណជាតិដើម្បីគេចពីទណ្ឌកម្មបស្ចិមលោក

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេយ៍ ឡាវរ៉ូវ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដាបានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យធ្វើការរួមគ្នា ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ