អាម៉េរិក-អ៊ីស្រាអែល

ប្រធានសភាអាម៉េរិកថ្មីឱ្យចេញច្បាប់គាំទ្របន្ថែមដល់អ៊ីស្រាអែល ខណៈភាពជាប់គាំងក្នុងសភាត្រូវបានបញ្ចប់


ក្រោយភាពជាប់គាំងនយោបាយបីសប្តាហ៍នៃការអវត្តមានប្រធានសភា នៅទីបំផុតស្ថាប័ននីតិប្បញ្ញត្តិរបស់អាម៉េរិកមួយនេះជ្រើសបានប្រធានសភាថ្មីហើយកាលពីថ្ងៃពុធ ទី២៥ តុលា។ លោក Mike Johnson តំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋបានក្លាយជាប្រធានសភាអាម៉េរិកថ្មី ជាមួយនឹងបទពិសោធន៍តិចតួច ជំនួសលោក ម៉ាកាធី ដែលត្រូវបានបោះឆ្នោតទម្លាក់ កាលពីដើមខែតុលា។ បន្ទាប់ពីបានកាន់តំណែងលោក ចនសុន បានអំពាវនាវចេញច្បាប់កៀរគរការគាំទ្របន្ថែមដល់អ៊ីស្រាអែល។
អាម៉េរិក-អ៊ីស្រាអែល
ដោយ

នៅក្នុងការបោះឆ្នោតជ្រើសតាំងកាលពីយប់ថ្ងៃអង្គារ ក្នុងសំឡេងគាំទ្រ២២០ទល់២០៩ សមាជិកសភា វ័យ៥១ឆ្នាំ លោក Mike Johnson បានឡើងទៅអង្គុយលើកៅអីប្រធានសភា ក្រោយទំនេរបីសប្តាហ៍កន្លងមកនេះ។ លោក ចនសុន ត្រូវបានគេដឹងថា មានបទពិសោធន៍ក្មេងខ្ចីណាស់សម្រាប់តំណែងកំពូលមួយនេះ។

លោក គឺតំណាងរាស្ត្រមកពីរដ្ឋ Louisiana និងត្រូវបានបោះឆ្នោតក្លាយជាសមាជិកសភាកាលពីឆ្នាំ២០១៦។ ភ្លាមៗក្រោយការប្រកាសផ្តល់តំណែង លោក ចនសុន បាននិយាយថា «យើងចង់ឱ្យសម្ព័ន្ធមិត្តនៅលើពិភពលោកទាំងអស់ដឹងថា ពេលនេះស្ថាប័នបង្កើតច្បាប់របស់អាម៉េរិកបានដំណើរការវិញហើយ»។

ក្នុងលិខិតមួយផ្ញើទៅកាន់សមាជិកសភាផ្សេងទៀត ប្រធានសភាថ្មីវ័យក្មេងរូបនេះបានថ្លែងដោយប្តេជ្ញាដោះស្រាយបញ្ហាការចំណាយសហព័ន្ធឱ្យបាន ដែលច្បាប់បញ្ចៀសការបិទរដ្ឋាភិបាលបណ្តោះអាសន្ននឹងត្រូវផុតកំណត់នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ក្នុងនោះ លោក ក៏បានអំពាវនាវឱ្យចេញច្បាប់គាំទ្រអ៊ីស្រាអែលដែរ ហើយច្បាប់នេះបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់សមាជិកសភាទាំងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ក្នុងសំឡេងគាំទ្រ៤១២ ទល់នឹង១០សំឡេងដែលជំទាស់។

ក្រៅពីនេះ លោក Mike Johnson ក៏បានលើកឡើងទៀតថា លោកនឹងផ្តល់អាទិភាពដល់សន្តិសុខព្រំដែន និងបង្កើតគណៈកម្មាការចម្រុះបក្ស ដើម្បីពិនិត្យមើលវិធីដោះស្រាយបំណុលជាតិ ចំនួន៣៣ពាន់ពាន់លានដុល្លារ ដែលអាម៉េរិកកំពុងមាន។

ដោយឡែក លោក ចន ក៏ត្រូវឆ្លើយតបផងដែរ ចំពោះសំណើរសុំរបស់ប្រធានាធិបតី លោក ចូ បៃដិន លើការចំណាយសរុបប្រមាណ១០៦ពាន់លានដុល្លារ សម្រាប់ជំនួយអ៊ីស្រាអែល អ៊ុយក្រែន និងសន្តិសុខព្រំដែនអាម៉េរិកផ្ទាល់។

ស្របពេលជាមួយនេះ ប្រធានាធិបតី ចូ បៃដិន បានអំពាវនាវឱ្យប្រធានសភាថ្មីធ្វើសកម្មភាពឱ្យបានឆាប់រហ័សលើការអនុម័តជំនួយយោធាសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអបអរសាទរលោក ចនសុន និងថា ទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ យើងត្រូវតែរកចំណុចយល់ស្របគ្នាឱ្យបាន និងឱ្យទាន់ពេលវេលា។

យ៉ាងណាមិញ នៅក្នុងជំនួបជាមួយអ្នកកាសែត កាលពីថ្ងៃពុធ លោក Mike Johnson ប្រធានសភាថ្មីបានគូសបញ្ជាក់ថា លោកគាំទ្រការផ្តល់ជំនួយសម្រាប់អ៊ុយក្រែន ប៉ុន្តែត្រូវមាន«លក្ខខណ្ឌ»ហើយកិច្ចពិភាក្សាអំពីបញ្ហានេះនឹងធ្វើឡើងនៅពេលខាងមុខជាមួយនឹងសេតវិមាន៕

None



អត្ថបទបន្ទាប់


ចិនកំពុងប្រឈមលំហូរទុនចេញក្រៅប្រទេសកើនឡើងខ្លាំង និងគ្រោងបោះផ្សាយលក់មូលបត្របំណុល

ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ចេញក្រៅប្រទេសមានការកើនឡើងខ្លាំង។ ជាក់ស្តែងកាលពីខែកញ្ញា កន្លងទៅថ្មីៗ ទឹកប្រាក់ជិត៥៤ពាន់លានដុល្ល…

ប្រាក់ចំណេញក្រុមហ៊ុនមេរបស់ហ្វេសប៊ុកកើនឡើងខ្ពស់ក្រោយកាត់បន្ថយបុគ្គលិក

ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Facebook កាលពីថ្ងៃពុធ ទី២៥ បានបង្ហោះពីរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ