ដោយ
ហ៊ុន គន្ធថៃ
រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់ការព្រមព្រៀងគ្នាហើយ ក្នុងការផ្អាកការប្រយុទ្ធរយៈពេលបួនថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង៥០នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន១៥០ ដែលកំពុងជាប់ឃុំក្នុងប្រទេសអ៊ីស្រាអែល ព្រមទាំងបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។ ការព្រមព្រៀងដោះលែងចំណាត់ខ្មាំងនេះ ត្រូវបានសម្រុះសម្រួលដោយប្រទេសកាតា និងអាមេរិក ក៏ដូចជាភាគីជម្លោះទាំងពីរក្នុងរយៈជាច្រើនថ្ងៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។