ជោគវាសនាក្រុមហ៊ុនកូរ៉េ LG

ក្រុមហ៊ុនវៀតណាម VinGroup កំពុងតាមចែចូវទិញយកផលិតកម្មទូរស័ព្ទរបស់ LG


ក្រុមហ៊ុនអេឡិចត្រូនិច LG របស់កូរ៉េ ទំនងជាបានសម្រេចចិត្តដកខ្លួនចេញពីអាជីវកម្មផលិតទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនមែនទែហើយ ខណៈដែលថ្មីនេះ មានការរាយការណ៍ថាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ កំពុងចរចាជាមួយក្រុមហ៊ុនធំៗមួយចំនួន ដែលមានចំណាប់អារម្មណ៍ទិញយកផ្នែកផលិតកម្មទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដោយក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនវៀតណាម Vingroup តាមចូលចែចូវទិញផងដែរ។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានកូរ៉េខាងត្បូង Koran Times។
LG ឈប់ចង់ឈប់ផលិតទូរស័ព្ទ
ដោយ

ការ​ឈាន​ទៅ​បោះបង់​ផលិតកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ LG គឺ​នៅ​ក្រោយ​ពេល​ដែល​នេះ​បាន​បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។

ប្រភព​ពី​ខាង​ក្រុមហ៊ុន LG នៅ​កូរ៉េ​ខាងត្បូង​បាន​បង្ហើប​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ពី​ផែនការ​របស់​ខ្លួន នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៅ​ថ្ងៃ​ទី​៥ ខែមេសា ពោល​គឺ​នៅ​ក្នុងថ្ងៃនេះ ផ្ទាល់​តែ​ម្តង​។

សូម​រំឭក​ថា ក្នុង​ពេល​កន្លង​មក ពោល​គឺ​ចាប់ពី​ខែមករា​ឆ្នាំ​នេះ ធ្លាប់​មាន​ពាក្យ​លេច​ព័ត៌មាន​មក​ថា ក្រុមហ៊ុន LG ចង់​ផ្លាស់​ប្តូរ​កម្មករនិយោជិត​របស់​ខ្លួន​ពី​ផលិតកម្ម​ស្មា​ត​ហ្វូ​ន ទៅ​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​វិញ ប៉ុន្តែ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន​ទេ​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​នេះ​ក្រុមហ៊ុន LG ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ឆ្នាំ​២០២៣​ខាង​មុខ ក្រុមហ៊ុន​នេះ មាន​បំណង​ងាក​មក​ផ្តោត​ខ្លាំង​លើ​ការ​ផលិត​អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន​នានា​ដែល​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​វិញ ដោយ LG​កំពុង​ពិចារណា​ទីតាំង​ផលិត​ដែល​មាន​សក្តានុពល នៅ​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនការងារនៅអាមេរិកកើនឡើងគំហុកនៅក្នុងខែមីនា

ព័ត៌មាន
សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុកនៅក្នុងខែមីនាកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតតាំងពីសីហាឆ្នាំមុនមក នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់អាមេ…

នាយករដ្ឋមន្ត្រីថ្មី​របស់​វៀតណាម​មានបទពិសោធន៍ឆ្អិនឆ្អៅ​ខាង​ចារកម្ម

ព័ត៌មាន
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះ សភាជាតិ​របស់​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ជ្រើសតាំង​​​លោក ផាម មិញជីញ (Pham Minh Chinh) អតីត​មន្ត្រីជាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ