អត្ថបទពាណិជ្ជកម្ម

សង្ក្រាន្តឆ្នាំថ្មី ចំណាយជិត ១ លានដុល្លារ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដ៏ល្អផូរផង់ពី ខ្មែរ ប៊ែវើរីជីស


កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តក្រុង ចំណាយសរុបជិត ១លានដុល្លារ ចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ ២០២៥នេះ ឱ្យកាន់តែប្រសើរ ប្រមូលបងប្អូនប្រជាជនខ្មែរមកចូលរួមរាប់ម៉ឺននាក់ ជាពិសេសក៏បាននាំ Influencer អន្តរជាតិលោក Kumula មកចូលរួមផ្សព្វផ្សាយពីសង្រ្កាន្តរបស់កម្ពុជា និងទេសចរណ៍យើង ឱ្យអន្តរជាតិបានស្គាល់ផងដែរ។
សង្ក្រាន្តឆ្នាំថ្មី ចំណាយជិត ១ លានដុល្លារ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដ៏ល្អផូរផង់ពី ខ្មែរ ប៊ែវើរីជីស
ដោយ
អំពី Khmer Beverages

ជាក់ស្តែង​ ចាប់តាំងពីថ្ងៃទី​ ១២​-១៦​ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំចុះចែកទឹកពិសាកម្ពុជាចំណុះ​ 1.5L ចំនួន​ ៨ម៉ឺនដប​ ដល់បងប្អូនធ្វើដំណើរទៅស្រុកកំណើត នៅតាមស្ថានីយ៍រថយន្តក្រុង​ ៦ទីតាំង​ និង​ ៦ថ្ងៃជាប់គ្នាតែម្តង។ កាន់តែអស្ចារ្យ ក្រុមហ៊ុន ក៏រៀបចំលេងល្បែងប្រជាប្រិយ ការចែកកាំភ្លើងទឹកសរុបរហូតដល់​ ២០០០ដើម​ ជាពិសេសមានការប្រកួតបាញ់ទឹកធំជាងគេ​ ជាមួយតារាល្បីៗរបស់យើង Vin Vitou, Tim Win, Mariam, Lucas​ និង Influencer អន្តរជាតិលោក Kumulaផងដែរ។

ក្រៅពីនេះ ខ្មែរ​ ប៊ែវើរីជីស ក៏បានរៀបចំការកម្មវិធីសង្ក្រាន្ត​នៅតាមបណ្តាខេត្តក្រុង​ មានការលេងល្បែងប្រជាប្រិយ​ ការប្រគុំតន្ត្រីទេសចរណ៍ខ្នាតយក្ស​ ជាមួយនឹងប្រដាល់គុនខ្មែរ​ និងនាំយកតារាល្បីៗ​ មកញ៉ាំបរិយាកាសប្បាយៗ​ មានបងប្អូនមកចូលរួមយ៉ាងច្រើនរាប់ម៉ឺននាក់។ ក្នុងនោះវត្តមានរបស់ថ្នាក់ដឹកនាំកំពូល អ្នកឧកញ៉ា​ លាង​ ម៉េង ក៏បានមកលេងកៀកស្និទ្ធស្នាលជាមួយបងប្អូន នៅតាមសង្គ្រាន្តជាច្រើនកន្លែងផងដែរ​។

សកម្មភាពរបស់ក្រុមហ៊ុ​ន​ ខ្មែរ​ ប៊ែវើរីជីស បានចូលរួមយ៉ាងពេញទំហឹង​ជាមួយថ្នាក់ដឹកនាំ​ ដើម្បីរៀបចំឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ ឆ្នាំ​ ២០២៥​ នេះ​ ឱ្យកាន់តែអស្ចារ្យ​ បានឧបត្ថម្ភអង្គរសង្រ្កាន្ត សង្រ្កាន្តវិទ្យាល័យ សង្រ្កាន្តសកលវិទ្យាល័យ សង្រ្កាន្តតាមខេត្តក្រុង ជាមួយសកម្មភាពលេងល្បែងប្រជាប្រិយ រួមទាំងបានឧបត្ថម្ភផ្តាច់មុខរៀបចំបុណ្យភូមិដ៏ធំនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងវត្តស្វាយអណ្តែត។

គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ!




អត្ថបទបន្ទាប់


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រើការចរចាពន្ធដើម្បីធ្វើឱ្យប្រទេសចិននៅឯកោ

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រើប្រាស់ការចរចាពន្ធដែលកំ…

ប្រូម៉ូសិនមានពេលកំណត់៖ ក្រុមហ៊ុន Vietjet​​ ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រនៅគ្រប់ផ្លូវទាំងអស់​

(ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥)​​ – ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ