កូវីដ១៩នៅឥណ្ឌា

ត្រឹមតែ១សប្ដាហ៍ នៅឥណ្ឌាមាន ២លាននាក់ឆ្លងកូវីដ-១៩ និងស្លាប់ជិត៣ម៉ឺននាក់


ប្រទេសឥណ្ឌា នៅតែមានតួលេខចំនួនអ្នកឆ្លងប្រចាំថ្ងៃរាប់សិបម៉ឺននាក់ដដែល និងអ្នកស្លាប់ក៏មានកាន់តែច្រើនឡើងៗដែរ។ គិតត្រឹមមួយសប្ដាហ៍កន្លងទៅនេះ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ដល់ទៅ ២លាននាក់ឯណោះ ខណៈអ្នកស្លាប់វិញមានដល់ទៅជិត៣ម៉ឺននាក់។
កន្លែងបូជាពលរដ្ឋឥណ្ឌា ដែលស្លាប់ដោយកូវីដ១៩ - Xinhua
ដោយ

ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ បាន​និង​កំពុង​បង្ក​មហន្ដរាយ​កាន់តែ​ធំ​ឡើង​ៗ​ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ត្រឹម​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ ឥណ្ឌា​មាន​អ្នក​ឆ្លង​ថ្មី​ជាង​៣១​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ថ្មី​បាន​កើន​លើស ៤​ពាន់​នាក់​។ សរុប​អ្នក​ឆ្លង​នៅ​នៅ​ឥណ្ឌា​គិត​ត្រឹម​ថ្ងៃនេះ មាន​ជាង​២៤​លាន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់​សរុប​មាន​២៧​ម៉ឺន​នាក់​។

ឥណ្ឌា​បាន​ផ្ទុះ​រីក​រាលដាល​រលក​ឆ្លង​លើក​ទី​២ តាំងពី​ខែកុម្ភៈ​មក ហើយ​មក​ទល់​នឹង​ពេល​នេះ បញ្ហា​កង្វះ​គ្រែ​អ្នកជំងឺ និង​ឧបករណ​បំពង់​អុកស៊ីហ្សែន នៅ​តែ​ជា​បញ្ហា​ស្នូល​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​។ ទោះជា​យ៉ាងណា មន្ត្រី​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ថា ការ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​មានការ​ធ្លាក់​ចុះ​មក​នៅ​ជិត​២០% ពី​ប្រមាណ​២២%​កាលពី​ស​ប្ដា​ហ៍​មុន ដែល​បង្ក​ឲ្យ​មាន​ក្ដី​សង្ឃឹមថា ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ចាប់ផ្ដើម​មាន​ស្ថិរភាព​បន្ដិច​ហើយ​។ 

ប៉ុន្ដែ ការ​កើនឡើង​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​កើត​មាននៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូច​ជា នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា និង​តំបន់​ទី​ជនបទ​ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​អំពាវនាវ​ដល់​មន្ត្រី​នានា​ឲ្យ​ពង្រឹង​ធនធាន​សម្រាប់​ការ​ថែ​ទាំង​សុខភាព​នៅ​ក្នុង​តំបន់​ជនបទ និង​បង្កើន​ការ​ឃ្លាំមើល​ឲ្យ​បាន​ជាប់លាប់​ពី​ការ​ផ្ទុះ​រាលដាល​ឆាប់រហ័ស​នៃ​មេរោគ​នៅ​ក្នុង​តំបន់​ទាំងនោះ បន្ទាប់​ពី​ទីក្រុង​មួយ​ចំនួន​បាន​រង​ប៉ះពាល់​ខ្លាំង​រួច​ហើយដោយ​សារ​កូ​វី​ដ​-១៩​នេះ​។

បើ​ទោះបីជា​ឥណ្ឌា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ក៏​ដោយ​ចុះ ប៉ុន្ដែ មក​ទល់​ពេល​នេះ ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទី​២​ក្នុង​លោក​មួយ​នេះ មាន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​បាន​ត្រឹមតែ​ប្រមាណ ៤០​លាន​នាក់​ប៉ុណ្ណោះ ឬ​ស្មើនឹង​ប្រមាណ​៣% នៃ​ចំនួន​ប្រជាជន​សរុប​ជាង ១​ពាន់​៣​រយ​លាន​នាក់​។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា នៅ​ត្រឹម​ខែកក្កដា​ខាង​មុខ​នេះ ឥណ្ឌា​នឹង​វ៉ាក់សាំង​កូ​វី​ដ​-១៩​សរុប ៥១៦​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្បថ និងប្តេជ្ញាបន្តវាយប្រហារក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា

ព័ត៌មាន
នាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ កាលពីពេលថ្មីៗនេះ បានស្បថសច្ចាថាលោក នឹងប្តេជ្ញាបន្តការវាយប្រហារក្នុងតំបន់ហ្គាហ្សា តាមផ្លូវអាក…

អាមេរិកអនុញ្ញាតឲ្យពលរដ្ឋចេញដើរ ដោយមិនចាំបាច់ពាក់ម៉ាស

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក ក៏ដូចជាអាជ្ញាធរទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិក ប្រកាសអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនដូស អាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ