វិស័យអចលនទ្រព្យ

ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?


បើទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចហាក់មានសភាពអាប់អួរ ជាពិសេសដោយសារតែជំងឺកូវីដ-១៩ក្ដី ប៉ុន្តែ នេះក៏ជា ឱកាសសម្រាប់អស់លោកអ្នក ដែលមានធនធានគ្រប់គ្រាន់ និងបម្រុងទុក អាចឆ្លៀតឱកាសក្នុងការទិញអចលនវត្ថុ ក្នុងតម្លៃធូរ និងអាចទុកចំណេញបានក្រោយពេលស្ថានភាពសេដ្ឋកិច្ចងើបមកជាប្រក្រតីឡើងវិញ។
ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?

អ្នកជំនាញ​អចលនវត្ថុ​ដ៏​មានបទពិសោធន៍​យូរ​ឆ្នាំ គឺ​លោក ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន ស៊ី​ភី​អែ​ល (CPL) បាន​បញ្ជាក់​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​គេ​អាចយ​កមក​ពិចារណា ដើម្បី​ធ្វើការ​វិនិយោគ​ក្នុង​កាលៈទេសៈ​នេះ​។ 

១. តម្លៃ​៖ បច្ចុប្បន្ន ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ជុំវិញ​ជំងឺ​កូ​វី​ដ​-១៩ និង​បញ្ហា​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ដោយសារ​ជំងឺ​នេះ ធ្វើ​ឲ្យ​អ្នកទិញ​អចលនវត្ថុ​ពុំ​សូវ​មាន​ច្រើន​ទេ ប៉ុន្តែ​អ្នកលក់​មាន​ចំនួន​ច្រើន ដែល​ជា​កត្តា​មួយ​អាច​ធ្វើ​ឲ្យ​តម្លៃ​ទាប​។ ប្រ​សិន បើ​យើង​រង់ចាំ​រហូត​ដល់​ពេល​ដែល​សេដ្ឋកិច្ច​ងើប​ស្ទុះ​ឡើង​វិញ ហើយ​ជំងឺ​រាតត្បាត​ក៏​បាន​រសាត់​ផុត​ទៅ នោះ​តម្លៃ​របស់ អចលនវត្ថុ ក៏​នឹង​កើនឡើង​មក​វិញ និង​កើនឡើង​លើស​ពី​មុន​ដែរ​។ តម្លៃ​នៅ​ពេល​នេះ ជា​តម្លៃ​ល្អ ហើយ​លោក​អ្នក​អាច​សំឡឹង មើល​លើ​ការ​ផ្សព្វផ្សាយ ឬ​ព័ត៌មាន​នានា​ពី​ភ្នាក់ងារ​អចលនវត្ថុ ដែល​អ្នក​ទុកចិត្ត ឬ​ពី​បណ្ដាញ​របស់​អ្នក​។

២.    អត្រា​ចំណេញ​៖ ពុំ​មាន​វិស័យ​ណា​ដែល​ផ្ដល់​អត្រា​ចំណេញ​បាន​រហូត​ដល់​ទៅ ៨ ទៅ ១០% ដូច​វិស័យ​អចលនវត្ថុ ទេ​ក្នុង​ពេល​សព្វ​ថ្ងៃនេះ​។ អ្នក​អាច​ចាប់ផ្ដើម​ការ​វិនិយោគ ដោយ​ពិនិត្យ​ពិ​ច្ច័​យ​លើ​អចលនវត្ថុ​ដែល​ល្អ ហើយ​មាន​សុវត្ថិភាព សម្រាប់​ការ​វិនិយោគ​។

៣. តម្រូវការ​ទីលំនៅ​៖ អចលនវត្ថុ​ជា​ប្រភេទ​លំនៅ​ដ្ឋា​ន​នៅ​តែ​មាន​តម្រូវការ​គ្រប់ពេល ។ មិន​ថា​ជា​ពេល​មាន​វិបត្តិ ឬ​ជា​ពេល​មាន​រោគរាតត្បាត ឬ​នៅ​ពេល​ធម្មតា​នោះ​ទេ មនុស្ស​នៅ​តែ​ត្រូវការ​ទីលំនៅ​សម្រាប់​ជ្រកកោន​។ ដូច្នេះ តម្រូវការ​នៃ​ការ​ទិញ និង​ការ​ជួល នៅ​តែ​មាន​ដដែល ដែល​ធ្វើ​ឲ្យ​វិស័យ​អចលនវត្ថុ​អាច​ទទួល​រង​ផល​ប៉ះពាល់​តិចតួច​ជាង​វិស័យ ផ្សេង​ៗ​។ ទន្ទឹម​នឹង​នេះ អ​លន​វត្ថុ​ដែល​ជួល​រយៈពេល​វែង ជួយ​ឲ្យ​លោក​អ្នក​អាច​រក​ប្រាក់​ចំណូល​ស្ថិតស្ថេរ​ថែម​ទៀត​ផង​។ 

៤. តាម​មើល​អ្នក​វិនិយោគ​ជំនាញ​ដែល​មានបទពិសោធន៍​៖ អ្នក​វិនិយោគ​ចាស់វស្សា​នានា​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន នៅ​តែ​បន្ត​បោះទុន​ទៅ​ក្នុង​វិស័យ​អចលនវត្ថុ បើ​ទោះបីជា​មាន​ស្ថានភាព​ដូច​ជា​ជំងឺ​កូ​វី​ដ​-១៩ នេះ​ក្ដី​។ ពួក​គេ​មាន​ជំនឿ​ថា ក្រោយ​ពេល​ជំងឺ​រាតត្បាត​នេះ​កន្លង​ផុត វិស័យ​អចលនវត្ថុ​នឹង​ងើបឡើង​មក​វិញ​ដែរ​។

៥. វិស័យ​អចលនវត្ថុ​នៅ​មានការ​លូតលាស់​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​៖ វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា នៅ​មាន​ភាព​ក្មេងខ្ចី​នៅឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ ដូច្នេះ​ឱកាស​នៃ​ការ​ទទួល​បាន​ផល​ចំណេញ នៅ​មាន​កម្រិត​ខ្ពស់​។ ដូច្នេះ​មិន​ថា​ពេលវេលា​ណា នោះ​ទេ ការ​វិនិយោគ​លើ​អចលនវត្ថុ នៅ​តែ​មាន​សក្ដានុពល​ដដែល​។ 

លោក ឧកញ៉ា ចេ​ង ខេ​ង បាន​ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​លើ​ហេតុផល​ខាងលើ ដូច្នេះ ពេលវេលា​នេះ​ជា​ពេល​ដ៏​ល្អ​ប្រពៃ​ក្នុង​ការ​ទិញ​អចលនវត្ថុ សម្រាប់​អ្នក​ដែល​មាន​ទុន​ដើម្បី​ធ្វើការ​វិនិយោគ ទាំង​ទុក​ជួល និង​ទុក​លក់​នៅ​ពេល​ដែល​តម្លៃ​អចលនវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ច​ងាក​មក​រក​ប្រក​តី​ភាព​ឡើង​វិញ ។

លោក​ឧកញ៉ា បាន​បន្ថែម​ថា​៖ “​ជា​ដំបូន្មាន​ពី​យើងខ្ញុំ​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនវត្ថុ គឺ​លោក​អ្នក​មិន​គួរ​រង់ចាំ​យូរ នោះ​ទេ ប៉ុន្តែ​គួរតែ​ឆក់​យក​ឱកាស​នេះ​ឲ្យ​បាន ពីព្រោះ​មិនយូរ​មិនឆាប់ ឱកាស​នេះ​ក៏​នឹង​កន្លង​ផុត​ទៅ​វិញ​ដែរ​។ ទោះជា​យ៉ាងណា ការ​វិនិយោគ គួរ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​គួរ​សហការ​ជាមួយនឹង​អ្នកជំនាញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផង និង​សុវត្ថិភាព នៃ​ការ​វិនិយោគ​ផង​”​។

None



អត្ថបទបន្ទាប់


ប្រជាពលរដ្ឋថៃ បន្ដនាំគ្នាសម្រុកលក់មាសកាន់តែច្រើន ចំពេល​កូវីដ-១៩ បន្តរាលដាល

ការលក់មាសនៅក្នុងប្រទេសថៃ កំពុងហក់ឡើង ដោយសារតែពលរដ្ឋកំពុងរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ នៅចំពេលដែលមានវិបត្តិកូវីដ-១៩ ហើយបញ្ហានេះ បង្កឲ្យមា…

ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ

ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ