វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

ក្រសួងសុខាភិបាល៖ វីរុសបំប្លែងខ្លួនថ្មីនេះសាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្ន


អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលកន្លងមកក្រសួងធ្លាប់បានពន្យល់រួចហើយ គឺវីរុសកូវីដ-១៩ បំប្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ។
ក្រសួងសុខាភិបាល៖ វីរុសបំប្លែងខ្លួនថ្មីនេះសាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្ន

លោក ជំទាវ ​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បានប្រកាស​ជាថ្មីម្តងទៀត​នៅក្នុងប្រព័ន្ធ​តេឡក្រាមថា​ វីរុសកូវីដ-១៩​ បំប្លែងថ្មី កំពុងតែ​ចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុង​ប្រទេសកម្ពុជា ដែលទាមទារ​ឲ្យមាន​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ។

លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា៖«​យើងមិនដឹងថា​វានៅទីណា​ខ្លះនោះទេ  ជាពិសេសនៅរាជធានី​ភ្នំពេញ​នេះតែម្តង  ដែលមានការចម្លង​បន្តគ្នាលឿនណាស់ ​និងឆ្លងបន្ត​ទៅខេត្ត មួយចំនួនរួច​ទៅហើយ។  ដូច្នេះ ពេលនេះនៅផ្ទះ និងកុំធ្វើការចល័ត​ពីកន្លែងមួយ​ទៅកន្លែងមួយ ហើយមិនត្រូវ​បង្កការជួបជុំ​គ្នា​ច្រើន​ណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ  បុណ្យសាសនាផ្សេងៗ ដោយពន្យារពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត  ដែលជា​វិធានការជួយ​ដល់ការកាត់ផ្តាច់​បាននូវ​ការចម្លង​ពីបុគ្គល​ម្នាក់ទៅ​បុគ្គលម្នាក់ទៀត​បានជាអតិបរមា»។ 

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានសរសេរបន្តថា៖ «ជ្រើសរើសយក​ការបញ្ឈប់​ការជួបជុំ ឬការពន្យារពេលនៃ​ការរៀបចំពិធីនានា ល្អប្រសើរជាជាង​ការឆ្លងហើយ អាចស្លាប់បានគ្រប់​ពេលវេលានាពេលនេះ។ សូមចងចាំថា វីរុសបំប្លែងថ្មីនេះសាហាវជាង និងខ្លាំងជាង​វីរុស​នាពេលមុនៗ ដែលអាច​ធ្វើឱ្យបុគ្គល​ស្លាប់​បាន​គ្រប់ពេលវេលា ដែលថ្មីៗនេះ  យើងមាន​ករណី​ស្លាប់មួយ​នាក់រួចទៅ​ហើយ ហើយក៏នៅមាន​អ្នកដែល​ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ​មួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យ​កំពុងតែ​ជួយសង្រ្គោះ​យ៉ាង​មមាញឹកជាទីបំផុត»។ 

សូមជម្រាបថា​ ក្រសួងសុ​ខាភិបាល​បានប្រកាស​រកឃើញ​ករណីឆ្ល​ងថ្មីកូវីដ-១៩ ចំនួន ​៣៩នាក់ បន្ថែមទៀត​ គិតត្រឹ​មព្រឹកថ្ងៃ​ទី ១៣ ​ខែមីនា​ ឆ្នាំ២០២១​នេះ ដោយក្នុ​ងនោះ ​សុទ្ធសឹង​ជាករណីឆ្ល​ងក្នុងព្រឹត្តិ​ការណ៍​សហគមន៍​២០កុម្ភៈទាំ​ងអស់ ​ភាគច្រើនត្រូវ​បានរក​ឃើញ​ នៅរាជធានី​ភ្នំពេញ ព្រៃវែង ​កណ្ដាល ​និង​ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា​ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន​១.២៦៤នាក់ ក្នុងនោះ មាន​ដល់ទៅ៧៥១នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ ទោះយ៉ាងណា​ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់ទៅ ៦២៤នាក់ រួមទាំង​​នៅព្រឹកថ្ងៃទី ១៣ ខែមីនានេះ​ អ្នកជា​សះស្បើយ​ថ្មី​មានចំនួន៤នាក់​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៤ រួមគ្នាផលិតវ៉ាក់សាំង ១ពាន់លានដូសឲ្យតំបន់អាស៊ី ដើម្បីប្រជែងជាមួយចិន

ព័ត៌មាន
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗចំនួន៤ រួមមាន សហរដ្ឋអាមេរិក, ឥណ្ឌា, អូស្ត្រាលី, និងជប៉ុន បានយល់ព្រមប្រមែរប្រមូលលុយរួមគ្នា សម្រាប់ការផលិត និងច…

ក្រសួងសុខាភិបាលប្រាប់ពីហេតុផលចំនួន៨ចំណុច ដែលកម្ពុជាត្រូវតែបន្តប្រើប្រាស់ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា

ព័ត៌មាន
ក្រោយមានបណ្តាប្រទេសមួយចំនួនបានផ្អាកចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ AstraZenecaមក អ្នកនាំពាក្យក្រសួងសុខាភិបាលបានបកស្រាយថា វ៉ាក់សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ