តម្លៃរ៉ែនីកែលបានធ្លាក់ចុះជាសកល

តម្លៃរ៉ែនីកែលបានធ្លាក់ចុះជាសកល ក្រោយតម្រូវការរថយន្តអគ្គិសនីមានការធ្លាក់ចុះ


តម្លៃរ៉ែនីកែលដែលជាទំនិញចាំបាច់សម្រាប់រថយន្តអគ្គិសនីបានធ្លាក់ចុះជិតដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយសារតម្រូវការរថយន្តអគ្គិសនីធ្លាក់ចុះជាងការរំពឹងទុក គួបផ្សំការធ្លាក់ចុះទីផ្សារលំនៅឋាននៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
តម្លៃរ៉ែនីកែលបានធ្លាក់ចុះជាសកល
ដោយ

តម្លៃរ៉ែនីកែលបានបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែវិច្ឆិកា នេះ បន្ទាប់ពីវាបានធ្លាក់ចុះដល់កម្រិតទាបពីរខែជាប់ៗគ្នាមកនៅត្រឹមតម្លៃជាង១៥,៧០០ដុល្លារក្នុងមួយតោននៅលើសន្ទស្សន៍ផ្សារហ៊ុន London Metal Exchange កាលពីថ្ងៃទី៣១ ខែតុលា។

កាលពីខែតុលា តម្លៃរ៉ែនីកែលដែលជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ថ្មរថយន្តអគ្គិសនីបានធ្លាក់ចុះ១០%ដោយសារតែការធ្លាក់ចុះតម្រូវការរថយន្តអគ្គិសនី គួបផ្សំការធ្លាក់ចុះតម្រូវការលំនៅឋាននៅក្នុងប្រទេសចិន។

តម្រូវការរថយន្តអគ្គិសនីបានចាប់ផ្តើមកើនឡើងនៅចុងឆ្នាំ២០១០ ប៉ុន្តែឥឡូវនេះវាកំពុងមាននិន្នាការថយចុះ។ ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងត្រីមាសទី៣ឆ្នាំ២០២៤ បានធ្លាក់ចុះខុសពីការរំពឹងទុករបស់ទីផ្សារ។ ចំណែកការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Wolkswagen នៅអឺរ៉ុបវិញបានធ្លាក់ចុះ១៤%នៅក្នុងរយៈពេល៩ខែឆ្នាំនេះ។

ក្រៅពីការរួមចំណែកដល់ការផលិតថ្មរថយន្តអគ្គិសនី រ៉ែនីកែល ក៏ជាផ្នែកសំខាន់មួយសម្រាប់ការផលិតដែកថែបដែលប្រើសម្រាប់ការសាងសង់លំនៅឋានផងដែរ ហើយប្រទេសចិនគឺជាទីផ្សារដែកថែបដ៏ធំបំផុតមួយ។ ដូច្នេះការធ្លាក់ចុះតម្រូវការ ឬការលក់លំនៅឋាននៅប្រទេសចិនក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃរ៉ែនីកែលផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លុយបាតរបស់ថៃក្លាយជារូបិយប័ណ្ណងាយរងគ្រោះបំផុតនៅអាស៊ី ក្រោយលោក ដូណាល់ ត្រាំ វិលត្រលប់មកកាន់សេតវិមានជាថ្មី

ការវិលត្រឡប់មកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៥ វិច្ឆិកា កំពុ…

រដ្ឋអាជ្ញាក្រុមហូជីមិញចង់តម្កល់ទោសប្រហារជីវិតចំពោះមហាសេដ្ឋីអចលនទ្រព្យ ជុង មីឡាន

ព្រះរាជអាជ្ញាក្រុងហូជីមិញកាលពីថ្ងៃសុក្រ បានជំរុញឱ្យសាលាឧទ្ធរណ៍ក្រុងហូជីមិញ តម្កល់ការកាត់ទោសប្រហារជីវិតលើលោកស្រី ជុង មីឡាន ( Truong My L…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ