រុស្ស៊ី-អ៊ុយក្រែន

លោកពូទីន ប្ដូរមេបញ្ជាការកងទ័ពក្នុងសមរភូមិអ៊ុយក្រែនជាបន្តបន្ទាប់ ខណៈសង្គ្រាមនៅបន្ដអូសបន្លាយ


ក្រុមអ្នកវិភាគធំៗបាននិយាយថា ការសម្រេចផ្លាស់ប្តូរមេបញ្ជាការកំពូលដែលគ្រប់គ្រង់ក្នុងសមរភូមិអ៊ុយក្រែនពីសំណាក់បុររសខ្លាំងរុស្ស៊ីលោក ពូទីន ជាសញ្ញាមួយដែលបង្ហាញពីភាពមិនចុះសម្រុងផ្នែកយោធា ព្រមទាំងសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីរូបនេះគ្មានការអត់ធ្មត់នោះទេ ដោយលោកចង់យកជ័យជំនះលើអ៊ុយក្រែនឱ្យខានតែបាន ខណៈបច្ចុប្បន្ន ទីក្រុងម៉ូស្គូកំពុងរងទណ្ឌកម្មកាន់តែច្រើនឡើងៗ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បុរសខ្លាំងរុស្ស៊ីប្តូរមេបញ្ជាការកងទ័ពប្រចាំសមរភូមិអ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធទី១២មករានេះថា ខ្លួនបានធ្វើការផ្លាស់ប្តូរតំណែងនៃមេបញ្ជាការកំពូល​ម្តងទៀត ដោយប្តូរមេទ័ពលោក ស័រហ្គាយ សូរ៉ូវីគីន (Sergey Surovikin) ចេញ ជំនួសវិញដោយលោក វ៉ាឡឺរី ហ្គ័រ៉ាស៊ីម៉ូវ (Valery Gerasimov)។

ក្រុមអ្នកតាមដានព្រឹត្តឹការណ៍របស់រុស្ស៊ីរួមជាមួយនិងលោកខាងលិច បានអះអាងថា ការផ្លាស់ប្តូរនេះ គឺជាសញ្ញាមួយបង្ហាញថា លោកពូទីន កាន់តែខឹងសម្បារ និងលែងមានភាពអត់ធ្មត់តទៅ​ទៀត ដើម្បីតស៊ូទប់ទល់​នឹងកងកម្លាំងអ៊ុយក្រែន។ លើសពីនេះ​ វាក៏សបញ្ជាក់យ៉ាងច្បាស់អំពីកំហុសឆ្គងក្នុងជួរនៃមេបញ្ជាការរបស់ទីក្រុងម៉ូស្គូផងដែរ ដែលកន្លងមកមេទ័ពរបស់រុស្ស៊ី តែងមើលស្រាលសត្រូវនិងមើលស្រាលស្ថានភាព។

គួរជម្រាបថា លោក វ៉ាឡឺរី ហ្គ័រ៉ាស៊ីម៉ូវ (Valery Gerasimov) គឺជាប្រធានអគ្គសេនាធិការ​នៃកងកម្លាំងប្រដាប់អាវុធ និងអនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទី១​របស់រុស្សី។ លោកត្រូវបានលោកពូទីនតែងតាំងជាមេបញ្ជាការ​កងទ័ពកំពូល នៃយោធារុស្ស៊ីប្រចាំស​មរភូមិ​អ៊ុយក្រែន ដោយដកលោក ស័រហ្គាយ សូរ៉ូវីគីន (Sergey Surovikin) ជាឧត្តមសេនីយ៍យោធានៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រាប់សមរភូមិអ៊ុយក្រែន ដែលរូបលោកទើបកាន់តំណែងបានជាងបីខែប៉ុណ្ណោះ។

ក្នុងរយៈពេលបីខែនោះ លោក វីគីន ត្រូវបានគេមើលឃើញថា ​បានប្រើយុទ្ធវិធីយោធា​ដ៏ពិសពុល និងព្រៃផ្សៃក្នុងការវាយប្រហារអ៊ុយក្រែន ដូចជាការប្រើមីស៊ីលដោយបាញ់ស្រោចលើទីក្រុងធំៗ និងការប្រើដ្រូនបាញ់កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនស្លូតត្រង់របស់អ៊ុយក្រែនជាដើម។

តើការតែងតាំងមេបញ្ជាការថ្មី​កំពុង​ឱ្យសញ្ញាថា នឹងមានការវាយប្រហារលើ​អ៊ុយក្រែនកាន់តែខ្លាំងឬ?

អ្នកវិភាគផ្នែកការពារជាតិដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ​បាននិយាយប្រាប់សារព័ត៌មានបារាំង AFP ក្នុងលក្ខខណ្ឌអនាមិកថា ការដែលលោកពូទីនតែងតាំង​មេទ័ព​រហូតនេះ​បង្ហាញថា អ្វីៗកន្លងមកគឺមិនបានសម្រេច​ដូចផែនការនោះទេ។ ទន្ទឹមគ្នានេះ​ អ្នកជំនាញយោធាដែលត្រូវបានចោទសួរដោយ AFP បាននិយាយថា ចំណាត់ការក្នុងការុះរើ​មេបញ្ជាការថ្មី​របស់វិមានក្រឹមឡាំងបាន​ឱ្យសញ្ជាក់ឱ្យដឹងមុនថា​ នឹងមានសកម្មភាព​វាយលុកជាថ្មីកាន់តែខ្លាំង ក៏ដូចជាការចល័តទ័ពបន្ថែមទៀត។

បើតាមលោក អាឡិចសាន់ដ័រ ក្រាមឈីឃីន(Alexander Khramchikhin) អ្នកវិភាគយុទ្ធសាស្ត្រយោធារុស្ស៊ីបាន​ប្រាប់ AFP ថា៖ វាច្បាស់ណាស់ថា ​នឹងមានការពង្រីកទំហំនៃការប្រយុទ្ធ​លើ​សមរភូមិនៅអ៊ុយក្រែន។ លោក អាឡិចសាន់ដ័រ បានសង្កត់ធ្ងន់ថា គោលដៅរបស់រុស្ស៊ីគឺដើម្បីគ្រប់គ្រង់ដោយពេញលេញ​នៃ​​តំបន់​អ៊ុយក្រែន​​ទាំង​បួន ​ដែល​បាន​កាត់បញ្ចូល​ដោយទីក្រុង​ម៉ូស្គូ​​កាលពីថ្ងៃ​ទី៣០ខែ​កញ្ញានោះ​គឺតំបន់ លូកហាន់, ដូណេក ឃឺសិន និងតំបន់ ហ្សាប៉ូរាហ្សៀ(Zaporizhzhia)៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកំណត់គោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងបៃតងអាស៊ាន

ព័ត៌មាន
សេចក្តីព្រាង«គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨»ទទួលបា…

ម៉ាឡេស៊ីព្រមានបញ្ឈប់ការនាំចេញដូងប្រេងទៅអឺរ៉ុប ក្រោយរងសម្ពាធពីច្បាប់បរិស្ថានថ្មីរបស់ប្លុកនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ