

១. ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) - Best Condo Development (Phnom Penh) The Royal Condominium
២. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ - Best Condo Landscape Architectural Design (The Royal Condominium)
៣. ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត - Best Township Masterplan Design (The Botanic City)
៤. ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត - Best Township Development (The Botanic City)
៥. ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត - Best Lifestyle Developer (The Botanic City)
៦. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) - Best Housing Development (Cambodia) (The Botanic City- the Palace)
៧. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) - The Botanic City (The Palace)
៨. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design - The Botanic City (The Palace)
៩. ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design - The Botanic City (The Palace)


លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ខ្ញុំបាទ និង ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃនៃការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួលស្គាល់ និងអោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និងបរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗរបស់យើងផងដែរ។ ”
លោកក៏លើកទឹកចិត្តដល់ មេគ្រួសារ ឬ លោក លោកស្រី ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព ហើយមិនឆ្ងាយពីក្រុង សូមមកទស្សនាផ្ទះគំរូទាំង ៣ គម្រោងធំរបស់យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium ២០០៤ ហើយបង់ត្រឹមតែ ១០% នៃតម្លៃផ្ទះ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។

បញ្ជាក់កម្មវិធី Cambodia Property Awards ២០២២ ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។