វិស័យ​​សេដ្ឋកិច្ច

អាជីវកម្មនៅអាម៉េរិក​ កំពុង​ត្រដាបត្រដួសខ្លាំងជាងសម័យកូវីដទៅទៀត ខណៈសង្គ្រាម ការ រាំងស្ទះ​ការដឹកជញ្ជូន និងអតិផរណាជំរុញឱ្យថ្លៃដើមកើនឡើង


ទោះបីជាសេដ្ឋកិច្ចអាម៉េរិក ក៏ដូចសេដ្ឋកិច្ចពិភពលោកមិនទាន់បង្ហាញសញ្ញាថា កំពុងធ្លាក់ចុះខ្លាំងក៏ដោយ ក៏ម្ចាស់អាជីវកម្មជាច្រើនកំពុងប្រឈមសម្ពាធកាន់តែខ្លាំង។ អាជីវកម្មខ្លះថែមទាំងអះអាងថា បញ្ហាដែលពួកគេកំពុងជួបប្រទះពេលនេះ អាចធ្ងន់ធ្ងរជាងសម័យវិបត្តិកូវីដ-១៩ ទៅទៀត។ ​វិបត្តិ​ សង្គ្រាម ថ្លៃប្រេងឥន្ធនៈ​ហក់ឡើង ការរាំងស្ទះការដឹកជញ្ជូន និងបញ្ហាអាកាសធាតុ​កំពុងធ្វើឱ្យថ្លៃដើម​កើនឡើង និងធ្វើឱ្យការរៀបចំផែនការអាជីវកម្មកាន់តែពិបាក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២០ ខែកញ្ញា។
វិស័យ​​សេដ្ឋកិច្ច
ដោយ

អាជីវកម្មនៅអាម៉េរិក កំពុងរងផលប៉ះពាល់ពីបញ្ហាជាច្រើនក្នុងពេលតែមួយ។ ជាក់ស្ដែងក្រុមហ៊ុនចែកចាយកាហ្វេ Dilworth Coffee កំពុងប្រឈមតម្លៃកាហ្វេខ្ពស់ដោយសារការប្រមូលផលបានតិចនៅប្រេស៊ីល ពន្ធគយរបស់អាម៉េរិក តម្លៃជីកសិកម្មកើនឡើង និងការរាំងស្ទះការដឹកជញ្ជូនដែលពាក់ព័ន្ធជម្លោះនៅមជ្ឈិមបូព៌ា។ ថ្នាក់ដឹកនាំអាជីវកម្មដែលត្រូវបានស្ទង់មតិដោយវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់បានប្រៀបធៀបស្ថានភាពបច្ចុប្បន្នទៅនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសម័យកាលកូវីដ-១៩ ហើយអាជីវកម្មខ្លះថែមទាំងនិយាយថា ស្ថានភាពពេលនេះកាន់តែពិបាក។

តម្លៃប្រេងម៉ាស៊ូត បានហក់ឡើងទ្វេដងចាប់តាំងពីខែមីនា ដើមឆ្នាំនេះ ខណៈថ្លៃដឹកជញ្ជូនក៏កើនឡើង ដោយសារជម្លោះ ការវាយប្រហារនៅសមុទ្រក្រហម និងបញ្ហាអាកាសធាតុ។ ក្រុមហ៊ុនដឹកជញ្ជូន
ជាច្រើនបានប្រើផ្លូវវៀងជុំវិញទ្វីបអាហ្វ្រិក ដែលលោក រ៉ាយអែន ភីតធើសេន (Ryan Petersen) នាយកប្រតិបត្តិក្រុមហ៊ុន Flexport អះអាងថា បានកាត់បន្ថយសមត្ថភាពដឹកជញ្ជូនសកលប្រហែល១៥%នៅឆ្នាំនេះ។ សម្រាប់អាជីវកម្មធុនតូចរងសម្ពាធកាន់តែខ្លាំង ព្រោះពួកគេត្រូវទទួលបន្ទុកថ្លៃដើមកើនឡើង ខណៈដែលអតិថិជនក៏កាន់តែក្បិតក្បៀតការចាយវាយ៕




អត្ថបទបន្ទាប់


ការនាំចេញ​ផលិតផល​វាយនភណ្ឌ និងសម្លៀកបំពាក់របស់ឥណ្ឌា កំពុងសម្ពាធ ក្រោមច្បាប់ដាក់ទណ្ឌប្រឆាំងរុស្ស៊ី និងអ៊ីរ៉ង់របស់អាម៉េរិក

សមាគម​​ឧស្សាហកម្ម​​វាយនភណ្ឌឥណ្ឌា បានដាក់សម្ពាធ និងជំរុញឱ្យរដ្ឋាភិបាលទីក្រុងញូវដេលី ចាត់វិធានការការទូតជាបន្ទាន់ជាមួយទីក្រុងវ៉ាស៊ីនតោន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ