វិស័យអាកាសចរណ៍

កម្ពុជា សម្រេចបិទមិនឱ្យមានការហោះហើរឆ្លងកាត់តំបន់កំពុងមានការប្រយុទ្ធគ្នា និងពង្រីកវិសាលភាពនៃការគ្រប់គ្រងដែនអាកាស


សម្រេចបិទមិនឱ្យមានការហោះហើរឆ្លងកាត់តំបន់កំពុងមានការប្រយុទ្ធគ្នា មន្ត្រីជាន់ខ្ពស់ នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា កម្ពុជា បានសម្រេចបិទមិនឱ្យមានការហោះហើរឆ្លងកាត់តំបន់កំពុងមានការប្រយុទ្ធគ្នា ដោយឱ្យយន្តហោះដែលធ្លាប់ហោះកាត់តំបន់នេះ ហោះវាងទៅតាមផ្លូវផ្សេង។
វិស័យអាកាសចរណ៍
ដោយ

ទន្ទឹមនឹងនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកវិសាលភាពនៃការគ្រប់គ្រងដែនអាកាសដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងពាក់កណ្ដាលខេត្តសៀមរាប ដោយតម្រូវឱ្យយន្តហោះនានា ហោះក្នុងរយៈកម្ពស់មិនក្រោម១ពាន់២០០ម៉ែត្រ។ ការហាម និងកែសម្រួលដែនអាកាសនេះធ្វើឡើងក្រោយការប្រយុទ្ធគ្នាក្នុងសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិតេយ្យភាពរបស់កម្ពុជា កាន់តែឡើងកម្តៅ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅយប់ថ្ងៃទី២៦ ខែកក្កដានេះ កម្ពុជា បានសម្រេចកែសម្រួល និងហាមឃាត់ការហោះហើរឆ្លងកាត់តំបន់មួយចំនួន ដែលកំពុងមានភាពតានតឹងនៃការផ្ទុះអាវុធជាមួយប្រទេសថៃ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការហោះហើរនៅតំបន់ហាមឃាត់ត្រូវបានកំណត់ថា ជាតំបន់គ្រោះថ្នាក់ និងបានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យហោះហើរតាមផ្លូវវាង។ ទន្ទឹមនឹងនេះ អាកាសចរណ៍ស៊ីវិល បានពង្រីកវិសាលភាពកំណត់ការហោះហើរឆ្លងកាត់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន និងនៅពាក់កណ្ដាលខេត្តសៀមរាប ដោយកំណត់ឱ្យហោះហើរក្នុងរយៈកម្ពស់មិនទាបជាង១ពាន់២០០ម៉ែត្រ។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ផ្លូវហោះហើរដែលត្រូវបានហាមឃាត់នេះ គឺជាផ្លូវដែលហោះហើរពីតំបន់មជ្ឈិមបូព៌ាឆ្លងកាត់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន និងការហោះហើររបស់ក្រុមហ៊ុនថៃ ពីបាងកក ឆ្ពោះទៅប្រទេសហ្វីលីពីន និងជប៉ុន។ បន្ថែមលើនេះ ក៏មានក្រុមហ៊ុនរបស់ចិន ចុះចតនៅខេត្តសៀមរាប និងបន្តទៅកាន់ប្រទេសឡាវ ព្រមទាំងឆ្លងទៅបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។ ទោះបីមានការបង្វែរជើងហោះហើរក៏ពិតមែន ប៉ុន្តែប្រតិបត្តិការហោះហើរពុំមានការផ្អាក ឬបិទជើងហោះហើរនោះទេ ពោលគឺគ្រាន់តែជាការពង្វាងផ្លូវ និងចៀសចេញពីតំបន់ដែលមានការហាមឃាត់តែប៉ុណ្ណោះ។

ការហាម និងកែសម្រួលដែនអាកាសនេះធ្វើឡើងក្រោយការប្រយុទ្ធគ្នាក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើអធិតេយ្យភាពកម្ពុជា កាន់តែឡើងកម្តៅ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


GTV គោព្រៃ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខ នឹងនាំយកសម្ភារប្រើប្រាស់ចាំបាច់ជូនដល់បងប្អូនជនភៀសសឹក

ក្រុមហ៊ុន GTV Motor Cambodia សូមជម្រាបជូនដល់អតិថិជន សប្បុរសជន និងជនរួមជាតិទាំងអស់ ឱ្យបានជ្រាប់ថា ក្រុមហ៊ុនយើងខ្ញុំ នឹងនាំយក តង់ កន្…

ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករសម្រុកចាកចេញពីប្រទេសថៃ ក្រោយការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ កាន់តែឡើងកម្តៅ

ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ យ៉ាងច្រើនកុះករបានសម្រុកចាកចេញពីប្រទេសថៃ នៅថ្ងៃនេះ ក្រោយសង្គ្រាមកើតចេញពីការឈ្លានពានទាំងគឃ្លើនរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ