អាស៊ាន

អាស៊ាន សម្លឹងរកឱកាសវិនិយោគបន្ថែម ពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីប៉ះប៉ូវសេដ្ឋកិច្ចឡុងចុងដោយវិបត្តិកូវីដ-១៩


ប្រទេសអាស៊ានទាំង១០ត្រូវការឱកាសវិនិយោគច្រើនជាងមុនពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីយកមកប៉ះប៉ូវសេដ្ឋកិច្ចខាតបង់ដោយវិបត្តិកូវីដ ។ រដ្ឋមន្ត្រីមកពីប្រទេសអាស៊ានបានអំពាវនាវ ឱ្យមានការវិនិយោគពហុភាគីបន្ថែមទៀតតាម រយៈគម្រោងនៃគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំង១០ក្នុងតំបន់ ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅតែបន្តញ៉ាំញីដល់កំណើន និង ការស្តារឡើងវិញនូវសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាននៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ផ្លូវ១ខ្សែក្រវ៉ាត់១ នៅអាស៊ាន
ដោយ

នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់និងផ្លូវ តាមប្រព័ន្ធវីដេអូអនឡាញនៅក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីអាស៊ានបាននិយាយថា តំបន់អាស៊ានទាំងមូលទទួលបានអត្ថប្រយោជន៍ជាច្រើនពីហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បែបឌីជីថល ប៉ុន្តែរដ្ឋមន្ត្រីអាស៊ាននៅតែសង្កត់ធ្ងន់ថា ប្រទេសទាំង១០ ត្រូវការឱកាសវិនិយោគច្រើនជាងមុនបន្ថែមទៀតពីគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីយកមកប៉ះប៉ូវ និងកាត់បន្ថយការខូចខាតដល់សេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិកូវីដ១៩។

ក្នុងនោះអនុរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក សានសឺន សាម៉ាឡាប (Sansern Samalap) បាននិយាយចំៗថា ៖ លោកបានមើលឃើញពីទិដ្ឋភាពជាក់ស្តែងជាច្រើន និង ភាពដែលអាចទៅរួច សម្រាប់ចិន ក្នុងការបន្ថែមការវិនិយោគ និងជំរុញដំណើរការវិនិយោគដែលមានស្រាប់ឲ្យបានលឿនផងដែរ។

មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានបង្ហាញ ស្តីពីគម្រោងផ្លូវដែកល្បឿនលឿនតម្លៃជិត ៦ពាន់លានដុល្លារ តភ្ជាប់ប្រទេសចិន និងប្រទេសថៃ ដែលត្រូវបានពន្យាពេលម្តងហើយម្តងទៀតចាប់តាំងពីខែតុលាមក ហើយមកទល់នឹងពេលនេះ គម្រោងខាងលើទើបចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលទី១ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។

ភាគីថៃបានស្នើសុំឲ្យចិនជួយពន្លឿនការសាងសង់គម្រោងខាងលើនេះ ដោយបានអះអាងថាវាជាគម្រោងផ្លូវរថភ្លើងល្បឿនលឿនដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនក្នុងតំបន់ និងជាច្រកទ្វាតភ្ជាប់កាន់តែជិតស្និទ្ធរវាងចិននិងតំបន់អាស៊ានទាំងមូល។ 

ក្រៅពីភាគីថៃ ក៏មានដែររដ្ឋមន្ត្រីមកពីសិង្ហបុរី និង ឥណ្ឌានេស៊ីជាដើម បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សៃក្រវ៉ាត់របស់ចិនពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន និងជាពិសេសជួយជ្រុមជ្រែងការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់បន្ទាប់ពីកូវីដ១៩។

សូមជម្រាបថា សម្រាប់ភាគីអាស៊ាន គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់ជាកាដូ និងជាផលប្រយោជន៍ជាតិដ៏ធំ ប៉ុន្តែសម្រាប់លោកខាងលិច គម្រោងនេះត្រូវបានគេមើលឃើញថាជាការព្យាយាមពង្រីកឥទ្ធិពលទាំងសេដ្ឋកិច្ច និងនយោបាយរបស់មហាអំណាចចិន។ ជាក់ស្តែងដើម្បីទប់ទល់ និងគម្រោងនេះក្រុមប្រទេស G7 បានបង្កើតឡើងនូវគម្រោងមួយស្រដៀងគ្នានេះដែរ មានឈ្មោះថា «B3W» ឬ «Build Back Better World Initiative» មានន័យថា គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ» ដើម្បីប្រកួតប្រជែងនឹងគម្រោងមួយរបស់ចិន៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់អាមេរិកថា កុំយកខ្លួនទៅប្រៀធៀបនឹងអតីតសហភាពសូវៀត ដែលអាមេរិកគម្រាមកំហែងបានស្រេចតែចិត្តនោះ !

ព័ត៌មាន
ចាប់តាំងពីចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិកកាលពីខែកក្កដាកន្លងមកនេះ លោក ឈីន កាំង រមែងបញ្ចេញសារនយោបាយបែបទន់ភ្...

កម្ពុជាច្រានចោល ការលើកឡើងរបស់ក្រុមហ៊ុនម្ចាស់នាវាលួចដឹកប្រេងចេញពីកម្ពុជា ដែលថា ការចាកចេញពីកម្ពុជាគ្រាន់តែដើម្បីប្ដូរនាវិក និងចាក់ប្រេង

ព័ត៌មាន
អាជីវកម្មបូមប្រេងនៅកម្ពុជាកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់កាន់តែខ្លាំង នៅក្រោយពេលដែលនាវាផ្ទុកប្រេងជិត៣០ម៉ឺនបារ៉ែលដែលបូមបានពីអណ្ដូងប្រេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ