មិនដល់មួយសប្តាហ៍កូរ៉េខាងជើងសាកល្បងមីស៊ីល២ដង

ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទីពីរត្រឹមពេលមិនដល់មួយសប្តាហ៍


ឆ្មាំសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ព្រមៗគ្នាកាលពីថ្ងៃអង្គារទី១១ខែមករា និងបានថ្កោលទោសកូរ៉េខាងជើងថា បានបាញ់សាកល្បងមីស៊ីលជាលើកទី២ក្នុងពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីការសាកល្បងកាលពីប៉ុន្មានថ្ងៃមុន។
មិនដល់មួយសប្តាហ៍កូរ៉េខាងជើងសាកល្បងមីស៊ីល២ដង

ការ​បាញ់​សាកល្បង​លើក​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ប្រភេទ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក ឬ​ស្គាល់​បាន​ថា​ជា​មី​ស៊ី​ល​អន្តរទ្វីប​។ ការ​សាកល្បង​ជា​បន្តបន្ទាប់​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រមុខ​ដឹកនាំ​វ័យក្មេង លោក គី​ម ចុង​អ៊ុ​ន បាន​សច្ចា​នៅ​ដើមឆ្នាំ​២០២២​នេះ​ថា កូរ៉េ​ខាងជើង​នឹង​បន្ត​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

មី​ស៊ី​ល​ដែល​បាន​បាញ់​សាកល្បង​ត្រូវ​គេ​កំណត់​បាន​នៅ​ម៉ោង ៧​និង​២៧​នាទី​ព្រឹក​ថ្ងៃ​អង្គារ ចេញពី​តំបន់​ដែន​កោះ​របស់​កូរ៉េ​ខាងជើង សំដៅ​ទៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​យោធា​កូរ៉េ​ខាងត្បូង​។

បន្ថែម​ពីលើ​នេះ សារព័ត៌មាន​ក្យូ​ដូរ​បស់​ជប៉ុន​ឯណោះ​វិញ ក៏​បាន​រាយការណ៍​ដែរ​ថា មី​ស៊ី​ល​ដែល​បាន​បាញ់​សាកល្បង​ខាងលើ​ដដែល​នេះ បាន​ធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ នៃ​ដែនទឹក​របស់​ជប៉ុន​។

គួរ​ជម្រាប​ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​លើក​ទី​មួយ​នៅ​ដើមឆ្នាំ​២០២២ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​គី​ហ្សី​ដា ប្រាប់​អ្នក​សារព័ត៌មាន​ថា អង្គការសហប្រជាជាតិ​កំពុង​បញ្ចប់​ការ​ពិភាក្សា​គ្នា ក្នុង​ការ​ស្វែងរក​ការ​ឆ្លើយ​តប​ទៅ​អ្វី​ដែល​របប​ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​។

យ៉ាងណាមិញ មិន​ទាន់​មាន​វិធានការ​ណាមួយ​បាន​ធ្លាក់​មក​ពី​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ លើកលែងតែ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១០​មក​រា ម្សិលមិញ ដែល​មាន​ប្រទេស​ចំនួន​៦ រួម​មាន​សហរដ្ឋអាមេរិក បារាំង ជប៉ុន អៀ​កឡង់ អង់គ្លេស និង​អាល់​បា​នី បាន​ចេញ​លិខិត​ថ្កោលទោស​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី​១​របស់​ក្រុង​ព្យុ​ង​យ៉ាង កាលពី​ថ្ងៃ​ពុធ​ទី​០៥​មក​រា​។

សូម​បញ្ជាក់​ថា ការ​ធ្វើតេស្ត​គ្រាប់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង ធ្វើ​ឡើង​ស្រប​ទៅ​នឹង​អ្វី​ដែល​ប្រមុខ​ដឹកនាំ លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​សច្ចា​កាលពី​ដំណាច់ឆ្នាំ​២០២១​ថា នឹង​នៅ​តែ​បន្ត​ជំរុញ​ការ​ធ្វើ​ទំនើប​កម្ម​យោធា ដើម្បី​ប្រឆាំង​សម្ពាធ​អន្តរជាតិ​។ យ៉ាងណាមិញ ព្យុ​ង​យ៉ាង​ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា ខ្លួន​នឹង​វិល​រក​តុ​ចរចារ​ឡើង​វិញ​ប្រសិនបើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ព្រម ទម្លាក់​ចោល​ទណ្ឌកម្ម​ទាំងឡាយ និង​ព្រម​បញ្ឈប់​រាល់​ការ​ធ្វើ​សមយុទ្ធ​យោធា​នានា​៕
None



អត្ថបទបន្ទាប់


តើទីផ្សារចិនអាចនឹងស្រូបយកផលិតផលកសិកម្មពីកម្ពុជាកាន់តែច្រើន ជំនួសទីផ្សារវៀតណាមដែរឬទេ?

យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជិត៨លានតោន ទៅកា…

បង្កងតាកែវ និងទឹកត្រីកំពតនឹងត្រូវចុះ GI ឆាប់ៗនេះ

គិតមកទល់ពេលនេះ មានផលិតផលកម្ពុជាប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ