ទេសាភិបាលធនាគារជាតិ

អគ្គទេសាភិបាលធនាគារជាតិ៖ កម្ពុជានៅរក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់


អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារបានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់និងប្រជាជនងាយរងគ្រោះ នៅក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ។ ជាមួយគ្នានេះ សម្រាប់ការគ្រប់គ្រង សម្ពាធអតិផរណាវិញ កម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ ដោយមានប្រែប្រួលទាបជាង ២% ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ ១០ខែផងដែរ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបស្វាគមន៍ក្រុមបេសកកម្មពិគ្រោះយោបល់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ​ រូបភាព៖ ធនាគារជាតិ នៃកម្ពុជា

ថ្លែង​នៅ​ក្នុង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​មាត្រា ៤ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​វិធានការ​គាំទ្រ​សង្គម​និង​សុខាភិបាល ដែល​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ពី​ការ​គ្រប់គ្រង​សម្ពាធ​អតិផរណា របស់​កម្ពុជា​ថា បាន​រក្សា​ក្នុង​កម្រិត​ទាប​ជាង ៣% ជាមួយ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ក្នុង​កម្រិត​ប្រែប្រួល​ទាប​ជាង ២%​ប៉ុណ្ណោះ​។ 

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​រក្សា​កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ដែល​អាច​ធានា​ការ​នាំ​ចេញ​ទំនិញ និង​សេវា​ប្រមាណ​១០ ខែ ស្រប​ពេល​ដែល ប្រព័ន្ធ​ធនាគារ​ក៏​បាន​រក្សា​ភាព​ធន់ និង​បាន​រក្សា​រួមចំណែក​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ជា​ពិសេស​បាន​ជួយ​ដល់​វិស័យ​ដែល​ទទួល​រង​ផល​ប៉ះពាល់​និង​ប្រជាជន​ងាយ​រង​គ្រោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បេសកកម្ម​ពិគ្រោះ​យោបល់​មាត្រា​៤ ជា​បេសកកម្ម​របស់ IMF ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រចាំឆ្នាំ នៅ​គ្រប់​បណ្តា​ប្រទេស​ជា​សមាជិក ក្នុង​គោលបំណង​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លើក​ជា​អនុសាសន៍​គោលនយោបាយ​សម្រាប់​អនុវត្ត​សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បទល្មើសនាំចូលសត្វរស់នៅតែកើន ខណៈក្រសួងកសិកម្មអំពាវនាវឲ្យមន្ត្រីតាមច្រកព្រំដែនបង្កើនការទប់ស្កាត់

ព័ត៌មាន
បើទោះជាកន្លងមក មន្ត្រីជំនាញបានខិតខំទប់ស្កាត់ ចំពោះបទល្មើសលើសកម្មភាពនៃការនាំចូលសត្វខុសច្បាប់ ពីប្រទេសជិតខាងយ៉ាងណាក្ដី តែសកម្មភាពនេះហាក់ន…

ទោះទំនាក់ទំនងនយោបាយល្អក់កករខ្លាំងក្ដី ប៉ុន្ដែចិននៅតែអំពាវនាវអាមេរិកឲ្យរក្សាស្ថិរភាពពាណិជ្ជកម្មជាមួយគ្នា

ព័ត៌មាន
ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ឲ្យសហរដ្ឋអាមេរិករក្សាបាននូវស្ថិរភាពនៃទំនាក់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ