កូរ៉េខាងជើងបង្កើនសមត្ថភាពផ្កាយរណបចារកម្ម

កូរ៉េខាងជើងថាផ្កាយរណបចារកម្មដែលខ្លួនទើបបាញ់បង្ហោះ គឺទុកតាមដានសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត


របបកុម្មុយនីសព្យុងយ៉ាងបានប្រកាសថា ខ្លួនបានសាកល្បង បង្ហោះផ្កាយរណបដ៏សំខាន់ថ្មីមួយទៅក្នុងគន្លងតារាវិថី ប៉ុន្តែអ្នកជំនាញមួយចំនួនមិនជឿលើការអះអាងរបស់កូរ៉េខាងជើងនោះទេ ដោយបានវាយតម្លៃថា ព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលតែប៉ុណ្ណោះ ។
លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យទីភ្នាក់ងារអវកាសជាតិកូរ៉េខាងជើង រូ បភាព៖ KCNA

បន្ថែម​ពីលើ​អ្វី​ដែល​កូរ៉េ​ខាងជើង​អះអាង​ថា ជា​ការ​បាញ់​បង្ហោះ​សាកល្បង​ផ្កាយ​រណប​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​ថា លោក​នឹង​បន្ត​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្លបយកការណ៍​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ផ្តល់​ព័ត៌មាន និង​ពេលវេលា​ជាក់ស្តែង ស្តី​ពី​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។

ខណៈ​ពេល​កំពុង​ត្រួតពិនិត្យ​ដំណើរការ​អភិវឌ្ឍន៍​ទីភ្នាក់ងារ​អវកាស​ជាតិ​របស់​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន​បាន​និយាយ​ថា ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី​។

លោក​បាន​កត់​សម្គាល់ថា គោលបំណង​នៃ​ការ​អភិវឌ្ឍ និង​ប្រតិបត្តិការ​ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​នេះ គឺ​ដើម្បី​ផ្តល់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​របស់​កូរ៉េ​ខាងជើង​នូវ​ព័ត៌មាន ពេលវេលា​ជាក់ស្តែង ស្តី​អំពី​សកម្មភាព​យោធា​នានា​ដែល​ប្រឆាំង​នឹង​របប​ក្រុង​ព្យុ​ង​យ៉ាង ដោយ​កងកម្លាំង​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ជា​ច្រើន​ទៀត ពិសេស​គឺ​កងកម្លាំង​យោធា​កូរ៉េ​ខាងត្បូង និង​ជប៉ុន​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​តែ​ម្ដង​។ 

អ្នកជំនាញ​មួយ​ចំនួន​មិន​ជឿ​លើ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង​នោះ​ទេ ដោយ​បាន​វាយតម្លៃ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​ទៀត​។ ប៉ុន្តែ សម្រាប់​សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង និង​ជប៉ុន អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​ជា​ផ្កាយ​រណប​មែនឬ​អត់ វា​មិន​សំខាន់​ឡើយ​។ អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ថា តួ​មី​ស៊ី​ល ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នេះ គឺជា​ប្រភេទ​មី​ស៊ី​ល​ប្រើ​បច្ចេកវិទ្យា​តែ​មួយ ជាមួយនឹង​ម៉ី​ស៊ី​ល​បា​លិ​ស្ទីក​អន្តរទ្វីប ដែល​អាច​ប្រើ​បាន​ទាំង​ក្នុង​វិស័យ​អវកាស និង​ប្រើ​ជា​អាវុធ​ក្នុង​វិស័យ​យោធា និង​ដែល​ហាមឃាត់​ដាច់ខាត ដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។

យ៉ាងណា​ក៏​ដោយ​បុរស​ខ្លាំង គី​ម ជុង​អ៊ុ​ន បាន​និយាយ​ការពារ​សកម្មភាព ផ្កាយ​រណប​ខ្លួន​ថា មិន​ត្រឹមតែ​ជា​ការ​ប្រមូល​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​ជាតិ​របស់​កូរ៉េ​ខាងជើង ដោយ​អនុវត្ត​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ការពារ​ខ្លួន និង​លើកតម្កើង​កិត្យានុភាព​ជាតិ​។

សូម​ជម្រាប​ជូន​ថា ការ​អភិវឌ្ឍ​ផ្កាយ​រណប​ស៊ើបការណ៍​សម្ងាត់​យោធា រួម​ជាមួយ​ការ​ផលិត​សព្វាវុធ មី​ស៊ី​ល​ថ្មី​ៗ​ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់​កាលពី​ខែមករា គឺជា​ផែនការ​កងទ័ព​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​កំណត់​គោលដៅ​ទុក​តាំង​តែ​ពី​ដើមឆ្នាំ​២០២១​មក​ម្ល៉េះ​៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីបារាំងនិយាយថា ការស្នើសុំរបស់អ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបគឺត្រូវការពេលវេលាបន្ថែមទៀត

ព័ត៌មាន
ដូចយើងដឹងស្រាប់ហើយថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនទើបតែបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់បំផុត ក្រោយពេលដែលមេដឹកនាំអឺរ…

ធនាគារពិភពលោកអនុម័តថវិការ១១៣លានដុល្លារ សម្រាប់កម្ពុជាជួយលើកកម្ពស់ការថែទាំសុខភាពជនងាយរងគ្រោះបំផុត

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី១០ ខែមីនា បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត ដែលមានទឹកប្រាក់ចំនួន ១១៣លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាពទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ