ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកស្រុកផែហ្កាម (Paegam County) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទរំលូតកូននៅតាមផ្ទះបណ្តាលឱ្យស្ត្រីរងគ្រោះម្នាក់បាត់បង់ជីវិត។ ចំណែកគ្រូពេទ្យម្នាក់ឈ្មោះ អូប គ្យីន (OB-GYN) ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកអ៊ុន ហ៊ុង (Unhung) ជាអង្គភាពរដ្ឋបាលមួយផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ហើយគ្រូពេទ្យម្នាក់នេះក៏ធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទបញ្ចប់ការមានផ្ទៃពោះរបស់ស្ត្រីម្នាក់ដោយខុសច្បាប់នៅឆ្នាំ២០២១ ផងដែរ។
គ្រូពេទ្យទាំងពីរនេះបានរំលូតកូនដោយសម្ងាត់នៅផ្ទះដោយក្នុងមួយថ្ងៃអាចជួយរំលូតកូនបានច្រើនបំផុតបីនាក់ ហើយរាល់ការរំលូតកូនម្ដង គឺត្រូវចំណាយប្រាក់៣៣ដុល្លារ ដែលស្មើនឹងមធ្យមភាគនៃប្រាក់ខែ និងគ្រប់គ្រាន់សម្រាប់ទិញអង្ករបានប្រហែលជិត៥គីឡូ។
មូលនិធិប្រជាជនអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា វិធានការរបស់រដ្ឋាភិបាលនេះ បានធ្វើឡើងចំពេលអត្រាកំណើតនៅកូរ៉េខាងជើង កំពុងមានការធ្លាក់ចុះខ្លាំង៕
អត្ថបទ៖ សុខ មង្គល