ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងអាចនឹងធ្វើឱ្យសង្គ្រាមត្រជាក់នៅអាស៊ីខាងកើតរស់ឡើងវិញ?

អ្នកវិភាគប្រដូចទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងជា«សម្ព័ន្ធភាពសង្គ្រាមត្រជាក់»នៅអាស៊ីបូព៌ា


ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ត្រូវបានអ្នកវិភាគអន្តរជាតិមួយចំនួនយល់ឃើញថា អតីតសម្ព័ន្ធមិត្តសង្រ្គាមត្រជាក់ទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ចទប់ទល់នឹងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច។
ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងអាចនឹងធ្វើឱ្យសង្គ្រាមត្រជាក់នៅអាស៊ីខាងកើតរស់ឡើងវិញ?
ដោយ

អ្នកស្រាវជ្រាវដ៏លេចធ្លោម្នាក់របស់ចិនបាននិយាយថា ការពង្រឹងទំនាក់ទំនងរុស្ស៊ី និងកូរ៉េខាងជើងនេះនឹងបង្កើនការប្រឈមមុខដាក់គ្នារវាងប្លុកនិងប្លុកនៅអាស៊ីបូព៌ា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ការផ្គត់ផ្គង់គ្រាប់រំសេវពីសំណាក់ទីក្រុងព្យុងយ៉ាងទៅឱ្យរុស្ស៊ី ប្រៀងបីដូចជាសម្ព័ន្ធភាពសង្រ្គាមត្រជាក់ថ្មី ដែលប្រជែងជាមួយសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន (CICIR) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ លោក Chen Xiangyang ប្រធានកម្មវិធីឧបទ្វីបកូរ៉េនៅ CICIR បានសរសេរនៅក្នុងអត្ថបទមួយថា ការពង្រឹងទំនាក់ទំនងទ្វេភាគីរុស្ស៊ី-កូរ៉េខាងជើងនឹងផ្តល់ផលជះដ៏ខ្លាំងលើស្ថានការតំបន់ និងអន្តរជាតិ»។
បើតាមអ្នកស្រាវជ្រាវរូបនេះ «អាស៊ីបូព៌ានឹងត្រូវក្លាយជាទីតាំងប្រឈមមុនដាក់គ្នារវាង«សម្ព័ន្ធភាពយោធាមិនផ្លូវការ»ដែលម្ខាងមានរុស្ស៊ីនិងកូរ៉េខាងជើង និងម្ខាងទៀតគឺសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ស្ថានការនោះនឹងមិនងាយស្រួលជៀសរួចឡើយ។ បន្ថែមពីនេះ វារឹងតែពិបាកក្នុងការបំបាត់ការសាយភាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងកសាងសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់នេះ។

កាលពីព្រឹកថ្ងៃពុធ ប៉ុន្មានម៉ោងមុនលោក គីម ជុងអ៊ុន ជួបលោក ពូទីន នៅមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទម្លាក់ចូលសមុទ្រ។ ក្នុងជំនួបនោះ គេកត់សម្គាល់ឃើញថា លោក គីម ជុងអ៊ុន បានប្រាប់លោក ពូ ទីន ថាទំនាក់ទំនងប្រទេសទាំងពីរគឺជាអទិភាព។ លោក គីម បានសង្កត់ធ្ងន់ថា ព្យុងយ៉ាងនឹងគាំទ្ររាល់ការសម្រេចចិត្តទាំងអស់របស់រុស្ស៊ីនៅសង្គ្រាមនៅអ៊ុយក្រែន ដែលជាការប្រយុទ្ធ ដើម្បីអធិបតេយ្យភាព និងសន្តិសុខ។
ក្នុងកិច្ចប្រជុំនោះ បើទោះបីគ្មានការប្រកាសពីការផ្តល់សព្វាវុធណាមួយទៅឱ្យរុស្ស៊ីមែន ក៏ប៉ុន្តែវាមិនបានដកការសង្ស័យពីបច្ចឹមលោកឡើយ។ សហរដ្ឋអាមេរិកបានព្រមាននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសទាំងពីរ បើការផ្គត់ផ្គង់អាវុធណាមួយកើតឡើងមែន។ ក្រោយការបើកប្រទេសឡើងវិញ កូរ៉េខាងជើងបានចាប់ផ្តើមចូលរួមជាមួយប៉េកាំង និងម៉ូស្គូយ៉ាងសកម្មពិសេសយោធា និងការទូត។ កាលពីខែកក្កដា សារព័ត៌មាន Yonhap បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានស្នើទៅកាន់ទីក្រុងព្យុងយ៉ាង និងប៉េកាំងឱ្យមានសមយុទ្ធជើងទឹកត្រីភាគី។ ខណៈដែលកូរ៉េខាងជើងបានយល់ព្រម ចិនវិញមិនទាន់ឆ្លើយតបចំពោះសំណើរនេះនៅឡើយទេ។




អត្ថបទបន្ទាប់


ក្រុងបាងកកគ្រោងចាយ ១៤ពាន់លានដុល្លារ អភិវឌ្ឍកែប្រែមុខមាត់ឡើងវិញ ដើម្បីក្លាយជាទិសដៅមួយប្រជែងនឹងសិង្ហបុរី

ព័ត៌មាន
ទីក្រុងបាងកករបស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ ទទួលយកនូវគម្រោងអភិវឌ្ឍកែប្រែមុខមាត់របស់ខ្លួនឡើងវិញ ដោយមានការចូលរួមអភិវឌ្ឍដោយក្រុមហ៊ុនគ្រ…

ក្រុមហ៊ុនឥណ្ឌូនេស៊ីក្នុងស្រុកចង់វិនិយោគនៅរដ្ឋធានីថ្មី តែក្រុមហ៊ុនបរទេសហាក់នៅស្ទាក់ស្ទើរ

ព័ត៌មាន
ធុរជនឥណ្ឌូណេស៊ីកាន់តែច្រើនបានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មី ដែលមានដើមទុនរាប់ពាន់លានដុល្លារដ៏មានមហិច្ឆតារបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ