ក្រុមហ៊ុន Nvidia

ក្រុមហ៊ុន Nvidia ទទួលយកលោក Jensen Huang វិលមកកាន់តំណែង CEO វិញ ដោយមានលោក ត្រាំ ជាអ្នកធានា


ប្រភពជិតស្និទ្ធជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia បានប្រាប់ CNBC ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះក្នុងការនាំយកលោក Jensen Huang ត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិវិញ ត្រូវបានអនុម័តជាស្ថាពរ ដោយសារតែមានការធានាផ្ទាល់មាត់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យថា លោក Huang មិនបានបំពានច្បាប់សន្តិសុខជាតិទេ។
ក្រុមហ៊ុន Nvidia
ដោយ

ទីភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍នៅថ្ងៃទី២៣ វិច្ឆិកាថា ប្រភពជិតស្និទ្ធជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia ចំនួន ៣នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងបន្ថែមថា មានកត្តាផ្សេងៗជាច្រើនទៀត ដែលបានរួមចំណែកក្នុងការបើកផ្លូវ ឱ្យលោក Huang បានត្រឡប់មកវិញ និងជួយពន្លឿនការពិភាក្សាជាមួយរូបលោក Huang ផ្ទាល់កាលពីចុងសប្តាហ៍កន្លងទៅ។

ប្រភពទាំងនោះបានបន្តថា ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃភាគហ៊ុន បន្ទាប់ពីលោក Huang បានលាលែងពីតំណែង រួមជាមួយការសង្ស័យលើសមត្ថភាពដឹកនាំរបស់លោកស្រី Colette Kress នាយកប្រតិបត្តិស្តីទី គឺជាកត្តាចម្បងដែលជំរុញឱ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ ធ្វើការសម្រេចចិត្តបែបនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃចន្ទ ទី២៣ វិច្ឆិកា ភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Nvidia បានប្រកាសពីការវិលត្រឡប់របស់លោក Huang លោក ត្រាំ បាននិយាយថា លោកបានបញ្ចុះបញ្ចូលពួកគេ និងថា លោកជាអ្នករៀបចំកិច្ចព្រមព្រៀងនៃការវិលត្រឡប់នេះ។ លោកបន្តថា ការបញ្ចុះបញ្ចូលពួកគេកាលពីម្សិលមិញ គឺងាយស្រួលជាងកាលពីជាង ១សប្តាហ៍មុនឆ្ងាយណាស់។

លោក ត្រាំ បានឱ្យដឹងទៀតថា ក្រុមប្រឹក្សាភិបាល Nvidia បានស្នើសុំការធានាអំពីលោកថា លោក Huang ដែលបានលាលែងពីតំណែងកាលពីជិត ២សប្តាហ៍មុននោះ គឺពិតជាមិនបានគំរាមកំហែងដល់សន្តិសុខជាតិឡើយ។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា យើងបានផ្តល់ការធានាដល់ពួកគេ ដោយផ្អែកលើអ្វីៗទាំងអស់ដែលយើងបានដឹង។ យើងជឿជាក់ថា លោក Huang មិនមានបញ្ហាអ្វីទេ។ គាត់ពិតជាគ្មានបញ្ហាអ្វីទាំងអស់។

លោក ត្រាំ បានរៀបរាប់ទៀតថា លោកបានជជែកជាមួយលោក Haung កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហ៊ុនបានបោះឆ្នោតជាឯកច្ឆន្ទ តែងតាំងលោក Haung ឡើងវិញ។ លោក ត្រាំ បន្តថា លោកបានដាស់តឿនឱ្យលោក Haung ខិតខំធ្វើការងារឱ្យខ្លាំងឡើងថែមទៀត។

ប្រភពដែលដឹងពីសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល Nvidia បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Trump នៅសេតវិមានបានទាក់ទងទៅកាន់ក្រុមប្រឹក្សាភិបាលកាលពីយប់ថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីផ្ដល់ដំណឹងថា លោក Huang មិនបានបំពានច្បាប់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកនោះទេ។

ក្រោយទទួលបានការអះអាងពីសេតវិមាន ក្រុមប្រឹក្សាភិបាល Nvidia ក៏បានទាក់ទងទៅលោក Huang ដែលបន្ទាប់ពីនោះមកលោក Huang បានចូលរួមក្នុងកិច្ចប្រជុំនានានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការវិលត្រឡប់មកកាន់តំណែងវិញ។

អ្នកនាំពាក្យរបស់លោក Huang មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទាក់ទងនឹងកិច្ចពិភាក្សាផ្សេងៗរវាងលោក Huang ជាមួយក្រុមប្រឹក្សាភិបាល Nvidia និងហេតុផលដែលនាំទៅដល់ការវិលត្រឡប់របស់លោក Huang នោះឡើយ៕




អត្ថបទបន្ទាប់


តើរដ្ឋាភិបាលប្រទេសនៅតំបន់អឺរ៉ុបណាខ្លះ ដែលជំពាក់បំណុលច្រើនជាងគេក្នុងឆ្នាំ២០២៦?

បំណុលរដ្ឋាភិបាលនៅសហភាពអឺរ៉ុបកំពុងកើនឡើងខ្លាំងគួរឱ្យបារម្ភ ប៉ុន្តែប្រទេសសមាជិកមួយចំនួនកំពុងប្រឈមបន្ទុកបំណុលធ្ងន់ធ្ងរជាងគេ ក្នុងនោះក្រិក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ