![ទិដ្ឋភាពទីក្រុងកៀវ របស់អ៊ុយក្រែនកំពុងរងការវាយប្រហារពីមីស៊ីលរបស់រុស្សី](https://cdn.cambonomist.com/media/images/0_SDC_MDG_-CHP_36201JPG.2e16d0ba.fill-960x540.jpg)
លោក Anton Gerashchenko ប្រធានទីប្រឹក្សានៃក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មានថា រដ្ឋធានីកៀវ កំពុងរងការបាញ់ស្រោចយ៉ាងដំណំពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ហើយការវាយប្រហារនៅតែបន្តមាន គិតត្រឹមម៉ោងនេះ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើសារ Twitter របស់លោកដោយចាត់ទុកការបាញ់ស្រោចមីស៊ីលពីកងទ័បរុស្ស៊ីថាជារឿងដ៏ឃោរឃៅបំផុត។ លោកបានអះងអាងថាទីក្រុងកៀវ មិនធ្លាប់បានជួបប្រទះការវាយប្រហារបែបនេះទេ ចាប់តាំងពីការវាយប្រហារចុងក្រោយបំផុតរបស់ពួក ណាស៊ីកាលពីឆ្នាំ១៩៤១ អំឡុងសង្គ្រាមលោកលើកទី២។
គួរជម្រាបថា របាយការណ៍បឋមបានបង្ហាញឲ្យឃើញថា មនុស្សសរុប ១៣៧នាក់ បានបាត់បង់ជីវិត ខណៈជាង៣០០នាក់ទៀតរងរបួស នៅក្នុងរយៈពេលពេញមួយថ្ងៃដំបូង ពោលគឺនៅថ្ងៃទី២៤ខែកុម្ភៈ ជាថ្ងៃប្រតិបត្តិការយោធារបស់រុស្ស៊ីជាផ្លូវការមកលើប្រទេសអ៊ុយក្រែន៕