វិធានការថ្មីវៀតណាម បញ្ជៀសការជាប់គាំងការនាំចេញទៅចិន

វៀតណាមកំពុងជំរុញវិធានការថ្មីដើម្បីបញ្ជៀសការជាប់គាំងការនាំចេញផលិតផកសិកម្មទៅចិន


ប្រទេសវៀតណាម កំពុងត្រៀមជំរុញ និងដាក់ចេញវិធានការនាំចេញថ្មី សម្រាប់ការនាំចេញទំនិញ ពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបញ្ជៀសការកកស្ទះការដឹកជញ្ជូននៅតាមច្រកព្រំដែន ព្រោះតែការរឹតត្បិតវិធានការកូវីដ១៩។ រដ្ឋមន្ត្រីក្រសួងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា សំណើវិធានការថ្មី ដើម្បីដោះស្រាយផលវិបាកទាក់ទងនឹងការនាំចេញផលិតផលកសិកម្មពីវៀតណាមទៅទីផ្សារចិន នឹងត្រូវបានដាក់ចេញឆាប់ៗខាងមុខនេះ។
វិធានការថ្មីវៀតណាម បញ្ជៀសការជាប់គាំងការនាំចេញទៅចិន

ប្រទេសវៀតណាម និងចិន នៅអំឡុងមួយរយៈចុងក្រោយនេះ មានជួបបញ្ហាលើការដឹកជញ្ជូនតាមច្រកព្រំដែនយ៉ាងខ្លាំង ដោយសារតែវិធានការរឹតត្បឹតកូវីដ១៩ពីសំណាក់អាជ្ញាធរចិន ហើយការរឹតត្បិតនេះ នាពេលកន្លងទៅថ្មីៗនេះ ក៏បានបង្កឲ្យមានការកកស្ទះឡានដឹកទំនិញនៅតាមព្រំដែនរវាងប្រទេសទាំងពីររាប់ពាន់គ្រឿងផងដែរ។ ដើម្បីបញ្ជៀសកុំឲ្យបញ្ហានេះកើតឡើងជាថ្មីទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអាជ្ញាធរតំបន់របស់វៀតណាម បានអំពាវនាវឲ្យកាត់បន្ថយការដឹកជញ្ជូនទំនិញនាំចេញតាមច្រកព្រំដែន និងស្នើឲ្យខាងភាគីចិនពន្លឿនការត្រួតពិនិត្យទំនិញ នៅតាមប៉ុស្ដិ៍ត្រួតពិនិត្យឲ្យបានលឿនផងដែរ។

លោក លី មិញ ហឿន (Le Minh Hoan) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ក្រសួងកសិកម្មវៀតណាមបានស្នើទៅរដ្ឋាភិបាលឲ្យមានគោលនយោបាយអាទិភាពសម្រាប់ការនាំចេញទំនិញទៅចិន ដូចជាមាន ការបាញ់សម្លាប់មេរោគ និងការត្រួតពិនិត្យទំនិញឲ្យបានល្អិតល្អន់ ជួយដល់អាជ្ញាធរមូលដ្ឋានលើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធច្រកព្រំដែន ឃ្លាំងស្ដុកទំនិញ និងការដឹកជញ្ជូន រួមទាំងការបង្កើតឲ្យមានមជ្ឈមណ្ឌលថែរក្សាផលិតផលកសិកម្មជាដើម។ 

និយាយជារួម គឺវៀតណាម ត្រូវការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើមុខទំនិញកសិកម្មរបស់ខ្លួន មុននឹងត្រូវបញ្ជូននាំចេញទៅទីផ្សារចិន ដើម្បីបញ្ជៀសនូវការរកឃើញនូវការផ្ទុកមេរោគផ្សេងៗនៅលើមុខទំនិញទាំងនោះ ពិសេសមេរោគកូវីដ១៩តែម្ដង ដ្បិតថា អាជ្ញាធរចិនកំពុងពិនិត្យយ៉ាងតឹងតែងលើបញ្ហានេះ បន្ទាប់ពីពេលថ្មីៗនេះ អាជ្ញាធរចិនបានប្រកាសរកឃើញមេរោគកូវីដ១៩មានជាប់នៅជាមួយនឹងមុខទំនិញកសិកម្មដែលនាំចូលមកពីប្រទេសថៃ និងវៀតណាមរួចមកហើយដែរ។

ជាទូទៅការនាំចេញទៅចិនដោយរលូន គឺមានការទាមទារឲ្យមានការសម្របសម្រួល រវាងភាគីពាក់ព័ន្ធទាំងក្នុងផ្នែកផលិតកម្ម ការកែច្នៃ ការដឹកជញ្ជូន ខ្សែចង្វាក់ផ្គត់ផ្គង់ ចែកចាយ និងការគ្រប់គ្រងការនាំចេញ នាំចូលជាដើម។

ក្រសួងកសិកម្មវៀតណាម ក៏នឹងបន្ដចរចាជាមួយភាគីចិនបន្ថែមទៀត ក្នុងការពង្រីកការនាំចេញផលិតផលវៀតណាម ដោយបប្រើកូតាផ្លូវការ ជំនួសឲ្យការនាំចេញតាមច្រកព្រំដែនគ្មានកូតាដែលមានហានិភ័យខ្ពស់។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម ដោយការនាំចេញ-នាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរវាងប្រទេសទាំងពិរ បានកើនឡើងយ៉ាងខ្លាំងពី ៨ពាន់លានដុល្លារនៅឆ្នាំ២០១៥ មកដល់ ១១ពាន់លានដុល្លារនៅឆ្នាំ២០២១។ ចិនក៏ជាទីផ្សារនាំចេញផលិតផលកសិកម្មធំបំផុតទី២របស់វៀតណាមផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមេដឹកនាំរុស្សី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការបង្កើនការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរួមគ្នាថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ចំពោ…

ចិនថាការដំឡើងពន្ធរបស់អាមេរិកលើផលិតផលសូឡា បានប៉ះពាល់ដល់ពាណិជ្ជកម្មវិស័យថាមពលថ្មីៗរបស់ខ្លួន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការបន្តពន្យារសុពលភាព លើរនាំងពន្ធគយពីសហរដ្ឋអាមេរិក មកលើផលិតផលថាមពលសូឡារបស់ចិន បានធ្វើឱ្យខូចខាតដល់ពាណិជ្ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ