ថាមពលឥន្ធនៈ

តម្លៃប្រេងបានធ្លាក់ចុះ៣% ចំពេលការដឹកជញ្ជូននៅសមុទ្រក្រហមមានភាពធូរស្បើយ


តម្លៃប្រេងបានធ្លាក់ចុះ៣% គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀតបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លងកាត់ផ្លូវសមុទ្រក្រហមដោយបានបន្ធូរបន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ខណៈដែលភាពតាន តឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

សន្ទស្សន៍ប្រេងឆៅនាពេលអនាគតរបស់ទីផ្សារអង់គ្លេស Brent សម្រាប់ខែមីនាឆ្នាំក្រោយបានបង្ហាញពីការធ្លាក់ចុះជាង២ដុល្លារ ឬស្មើនឹង៣% មកនៅត្រឹមតម្លៃជាង៧៧ដុល្លារក្នុងមួយធុងបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅសម្រាប់ខែកុម្ភៈ វិញ គឺបានធ្លាក់ចុះជាង១%ប៉ុណ្ណោះ មកនៅត្រឹមតម្លៃជាង៧៨ដុល្លារក្នុងមួយធុងបារ៉ែល។

ចំណែកសន្ទស្សន៍តម្លៃប្រេងឆៅនាពេលអនាគតរបស់ទីផ្សារប្រេងអាម៉េរិក West Texas Intermediate វិញបានធ្លាក់ចុះជាង២ដុល្លារ ឬស្មើនឹងជាង៣% មកនៅត្រឹមជាង៧១ដុល្លារក្នុងមួយធុងបារ៉ែល។ កាលពីថ្ងៃពុធ ទី២៧ ខែធ្នូ តម្លៃប្រេងឆៅបានធ្លាក់ចុះជិត២% ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនធំៗបានចាប់ផ្តើម​ត្រឡប់ទៅដឹកជញ្ជូនតាមច្រកសមុទ្រក្រហមឡើងវិញ។

ក្រុមហ៊ុនដឹកជញ្ជូន មែក(Maersk) របស់ប្រទេសដាណឺម៉ាកនឹងបញ្ជូនកប៉ាល់កុងតឺន័ររបស់ខ្លួនស្ទើរតែទាំងអស់ដែលដឹកទំនិញរវាងអាស៊ី និងអឺរ៉ុប ត្រូវឆ្លងកាត់តាមព្រែកជីកស៊ុយអេ ចាប់ពីពេលនេះទៅដោយបើកវាងតែនាវាមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវធ្វើដំណើរទៅទ្វីបអាហ្រ្វិក។ នេះបើតាមកាលវិភាគរបស់ក្រុមហ៊ុន។

ចំណែកក្រុមហ៊ុនដឹកជញ្ជូនរបស់បារាំង គឺក្រុមហ៊ុន CMA CGM វិញក៏កំពុងតែបង្កើនចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេ របស់អេហ្ស៊ីបផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុននេះបានឱ្យដឹងកាលពីដើមសប្តាហ៍នេះ។

លោក ហ្វីល ភ្លីន (Phil Flynn) អ្នកវិភាគរបស់ក្រុមហ៊ុន Price Futures Group យល់ឃើញថា ផ្លូវសមុទ្រក្រហមកំពុងតែបើកឡើងវិញហើយ ហើយវានឹងនាំការផ្គត់ផ្គង់ទៅកាន់ទីផ្សារកាន់តែលឿន។

សូមរំលឹកថា កាលពីដើមខែធ្នូ នេះ ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើនបានចាប់ផ្ដើមឈប់ប្រើប្រាស់ផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រែកជីកស៊ុយអេ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូធី មានមូលដ្ឋាននៅប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅវាយប្រហារទៅលើកប៉ាល់ដឹកជញ្ជូន ដែលមានទំនាក់ទំនងនឹងប្រទេសអ៊ីស្រាអែល៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នករកស៊ីក្នុងវិស័យ SME ស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញ ដែលខ្មែរអាចផលិតបាន

ក្រុមអ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SME) កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាម…

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសនៅវៀតណាម ហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹង?

ក្រុមអ្នកវិភាគទីផ្សារបានឱ្យដឹងថា តម្លៃមាសក្នុងប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ពោលគឺមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ