ទំនាក់ទំនង​កម្ពុជា-អាមេរិក

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ កម្ពុជា​ដែល​មាន​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ គឺ​ជា​កម្ពុជា​ដ៏រឹងមាំ


នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​និយាយ​ថា ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ គឺ​ជា​កម្ពុជា​ដ៏​រឹងមាំ។
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង លោករដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo។
ដោយ

លោក Mike Pompeo បាន​និយាយ​​តាម Twitter ដូច្នេះ​ថា “ខ្ញុំ​បាន​និយាយ​ជាមួយ​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន អំពី​ទំនាក់​ទំនង ៧០​ឆ្នាំ រវាង​សហរដ្ឋ​អាមេរិក​-​កម្ពុជា និង​ជំនួយ​សហរដ្ឋ​អាមេរិក​សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូវីដ-១៩។ ប្រទេស​កម្ពុជា​ដែល​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ គឺ​ជា​ប្រទេស​កម្ពុជា​ដ៏​រឹងមាំ​មួយ។”

នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​សម្តេច ហ៊ុន សែន និង​លោក Mike Pompeo លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​អរគុណ​កម្ពុជា​ចំពោះ​ការអនុញ្ញាត​ឲ្យ​នាវា​កម្សាន្ត Westernam បាន​ចូល​សំចត ហើយ​ម្តេច​ក៏​បាន អរគុណ​អាមេរិក​ចំពោះ​ជំនួយ​២​លាន​ដុល្លារ និង​កិច្ចសហការ​សម្រាប់​ជួយ​ដល់​ការប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ-១៩។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការបរទេស​​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា “សម្តេច និង​ឯកឧត្ដម Pompeo បាន​ចែក​រំលែក​សមានចិត្ត​ក្រៀមក្រំ​ទៅវិញ​ទៅមក​ចំពោះ​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងឡាយ​នៅ​អាមេរិក​និង​នៅ​តំបន់​អាស៊ី ដោយសារ COVID-19។”

យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការបរទេស​កម្ពុជា សម្តេច ហ៊ុន សែន ក៏​បាន​អញ្ជើញ​លោក Pompeo មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេល​វេលា​សមស្រម ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថាន​សិក្សាឯកជន​​​មួយចំនួនធំ អាចនឹង​​ក្ស័យធន​ដោយសារវីរុសកូវីដ១៩?

ព័ត៌មាន
ម្ចាស់​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​មួយ​ភាគធំ បាន​ព្រមានថា ពួកគេអាច​ប្រឈមនឹង​ការ​ក្ស័យធន​ បណ្ដាលមកពី​វិបត្តិ​ដែលបង្កឡើង​ដោយ​វីរុសកូវីដ…

រដ្ឋមន្រ្តីកសិកម្ម៖ ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ

ព័ត៌មាន
ក្រោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វាអាចជាឱកាសកាលានុវត្តភាពរបស់វិស័យកសិកម្មរួចមក រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ