ទីផ្សារប្រេង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្រោយចិនដំឡើងពន្ធលើទំនិញអាម៉េរិក


តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ៧% កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ខណៈដែលប្រទេសចិន បានដំឡើងពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើងកម្ដៅ ហើយកត្តានេះបានធ្វើឱ្យបណ្ដាអ្នកវិនិយោគព្រួយបារម្ភខ្លាចសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ទីផ្សារប្រេង
ដោយ

មហាយក្សចិន ដែលជាប្រទេសនាំចូលប្រេងធំបំផុតរបស់ពិភពលោកបានប្រកាសថា ខ្លួននឹងដាក់ពន្ធបន្ថែម៣៤% លើទំនិញទាំងអស់របស់សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១០ ខែមេសា។ ប្រទេសនានាជុំវិញពិភពលោកបានត្រៀមលក្ខណៈសងសឹករួចជាស្រេច បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដំឡើងពន្ធដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

ទំនិញសំខាន់ៗរួមមានឧស្ម័នធម្មជាតិ សណ្តែកសៀង និងមាស ក៏បានធ្លាក់ថ្លៃយ៉ាងខ្លាំងដែរ ខណៈដែលផ្សារហ៊ុនទូទាំងពិភពលោកបានដ៏សំយុងក្បាលចុះ។ ធនាគារវិនិយោគខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក JPMorgan បានអះអាងថា ពេលនេះ ខ្លួនប្រមើលឃើញឱកាស៦០% ដែលសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូលក្នុងវិបត្តិនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ ដោយកើនឡើងពីការព្យាករមុននេះ៤០%។

ទន្ទឹមនេះសន្ទស្សន៍ផ្សារប្រេងពិភពលោកបានធ្លាក់ថ្លៃ៤,៥៦ដុល្លារ មកនៅត្រឹម៦៥,៥៨ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលទីផ្សារប្រេងអាម៉េរិក បានធ្លាក់ថ្លៃ៤,៩៦ដុល្លារ មកនៅត្រឹម៦១,៩៩ដុល្លារ ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៤ឆ្នាំមកនេះ។

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បាននិយាយថា ពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ គឺមានវិសាលភាពធំជាងការរំពឹងទុក ហើយផលប៉ះពាល់សេដ្ឋកិច្ច ក៏ទំនងជាមានវិសាលភាពធំធេងជាងការរំពឹងទុកដែរ។ លោកបានព្រមានថា ស្ថានភាពនេះអាចនឹងបង្ខំឱ្យធនាគារកណ្តាលអាម៉េរិក ឈានដល់ការចេញសេចក្ដីសម្រេចដ៏ពិបាក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភពីការបាត់បង់ការលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយមានការហូរចូលល្បែងកម្សាន្តនានា ពីប្រទេសជិតខាង

អ្នកជំនាញកត់សម្គាល់ឃើញថា ការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅ២០ឆ្នាំចុងក្រោយនេះ ហាក់មិនសូវទទួលបានការច…

តៃវ៉ាន់នឹងជះលុយជិត៣ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការដំឡើងពន្ធរបស់លោក ត្រាំ

រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានសន្យាថា នឹងចំណាយប្រាក់សរុបជិត៣ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយគាំទ្រក្រុមហ៊ុនអាជីវកម្មរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ