តម្លៃប្រេងឆៅ

តម្លៃប្រេងឆៅហក់ឡើងជាង ៣% ក្រោយភាពតានតឹងអ៊ីរ៉ង់–អាម៉េរិកកើនឡើងជាថ្មី


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងយ៉ាងគំហុកចាប់ពីថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីភាពតានតឹងរវាងអ៊ីរ៉ង់ និង អាម៉េរិកកើនឡើងជាថ្មី ក្រោយមានសេចក្តីរាយការណ៍អំពីការវាយប្រហារយោធា និង ការប្រកាសសងសឹកពីអឺរ៉ង់។ ស្ថានភាពនេះបានធ្វើឲ្យទីផ្សារថាមពលមានភាពមិនប្រាកដប្រជាខ្ពស់ និងបង្កសម្ពាធដល់ក្រុមអ្នកជួញដូរប្រេងទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
តម្លៃប្រេងឆៅ
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងជាង ៣% ឡើងដល់ប្រមាណ ៩៩ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងការជួញដូរកាលពីថ្ងៃទី ២៥ ខែឧសភា។ ការកើនឡើងនេះកើតឡើងក្រោយភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនខ្លាំងឡើងវិញ ខណៈមានព័ត៌មានអំពីការវាយប្រហារយោធារវាងភាគីពាក់ព័ន្ធ និងការប្រកាសសងសឹកពីអ៊ីរ៉ង់ ដែលធ្វើឲ្យក្តីរំពឹងលើកិច្ចចរចាសន្តិភាពកាន់តែស្រពេចស្រពិល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីមានសញ្ញាវិជ្ជមានថា កិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់អាចនឹងមានវឌ្ឍនភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងណា មន្ត្រីសេតវិមានបានប្រាប់ CNBC ថា ប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីអាម៉េរិកគ្រោងជួបប្រជុំថ្ងៃទី ២៧ ខែឧសភា (ម៉ោងនៅអាម៉េរិក) ខណៈមិនទាន់មានសេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពណាមួយនៅឡើយ។
ស្របពេលកិច្ចចរចាកំពុងដំណើរការក្រោមការសម្របសម្រួលពីប្រទេសទីបី ស្ថានការណ៍ កាន់តែតានតឹងឡើងវិញ បន្ទាប់ពីមានការវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាស និងគោលដៅយោធាមួយចំនួននៅជិតតំបន់យុទ្ធសាស្ត្រ។
ភាគីអ៊ីរ៉ង់បានឆ្លើយតបថា ខ្លួននឹងសងសឹកយ៉ាងដាច់ខាតចំពោះការរំលោភបំពានណាមួយ និងបានអះអាងអំពីសកម្មភាពការពារដែនអាកាសរបស់ខ្លួនក្នុងការទប់ទល់នឹងយន្តហោះ និងដ្រូនបរទេសដែលចូលដែនអាកាស។
ជាមួយគ្នានេះ មន្ត្រីកំពូលមួយចំនួននៅអ៊ីរ៉ង់ក៏បានបង្ហាញជំហរតឹងរឹងជុំវិញលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងដែលអាចកើតមាន ដោយទាមទារឲ្យមានការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកពីបរទេស។
ស្ថានការណ៍ទាំងនេះបានធ្វើឲ្យទីផ្សារប្រេងអន្តរជាតិស្ថិតក្នុងភាពមិនប្រាកដប្រជា និងបន្តតាមដានយ៉ាងជិតស្និទ្ធពីអ្នកវិនិយោគទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


ហេតុអ្វីបានជាប្រេងរុស្ស៊ី កំពុងហូរចូលសិង្ហបុរី កាន់តែច្រើន​?

ការនាំចេញ​ប្រេង​ឥន្ធនៈ​​របស់រុស្ស៊ី ទៅកាន់ប្រទេសសិង្ហបុរី បានកើនឡើង​យ៉ាង​​គំហុកឈាន​ដល់កម្រិតខ្ពស់បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល១ឆ្នាំ…

ប្រមុខការទូតថៃ ព្យាយាមនិយាយបង្វែរជុំវិញការរំលោភរបស់ថៃ មកលើកម្ពុជា ទោះប្រមុខការទូតកម្ពុជា បកអាក្រាតកណ្តាលអង្គប្រជុំរបស់ UN

រដ្ឋមន្រ្តីការបរទេសថៃ មិនបានលើកឡើងអំពីសកម្មភាពរំលោភបំពាន និងការចូលកាន់កាប់ទឹកដីកម្ពុជា នៅចំណុចមួយចំនួននៅតាមព្រំដែនពីសំណាក់យោធារបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ