OPEC +

ក្រុមប្រទេសផលិតប្រេងប្រកាសកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀតចាប់ពីខែកក្កដាតទៅ


អារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏សម្បើមនៅក្នុងខែកក្កដា ខណៈដែលប្រទេសផ្សេងទៀតនៅក្នុងចំណោមក្រុមប្រទេសនាំចេញប្រេងធំៗ ដែលហៅកាត់ថា OPEC+ នឹងបន្តរឹតត្បិតផលិតកម្មប្រេងរបស់ពួកគេជាបន្តទៀតនៅក្នុងឆ្នាំ២០២៤។ ផលិតកម្មប្រេងពិភពលោកនឹងត្រូវបានកាត់បន្ថយរហូតដល់ចំនួនជាង ៤០ លានបារ៉ែលនៅក្នុងមួយថ្ងៃចាប់ពីខែមករា ឆ្នាំ២០២៤តទៅ។
ផលិតកម្មប្រេងនៅឆ្នាំ២០២៤នឹងត្រូវកាត់បន្ថយជាង៤០លានបារ៉ែលក្នុង១ថ្ងៃ

ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថានឹងកាត់បន្ថយទិន្នផលផលិតកម្មប្រេងរបស់ខ្លួននៅក្នុងខែកក្កដាតាមកិច្ចព្រមជាមួយនឹងក្រុមសមភាគី OPEC + ផ្សេងទៀត ដើម្បីកំណត់បរិមាណនៃការផ្គត់ផ្គង់ប្រេងដល់ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនតម្លៃប្រេងបន្ថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។

ក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ទិន្នផលប្រេងរបស់ប្រទេសនេះនឹងធ្លាក់ចុះដល់ ៩ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែកក្កដា ខណៈដែលទិន្នផលប្រេងនៅក្នុងខែឧសភា គឺ ១០ លានបារ៉ែលក្នុងមួយថ្ងៃ។ ការសម្រេចនេះជាការកាត់បន្ថយផលិតកម្មប្រេងដ៏ច្រើនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

ព្រះអង្គម្ចាស់ អាប់ឌូឡាស៊ីស (Abdulaziz) រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ប្រេងជានំកញ្ចប់អារ៉ាប៊ីសាអូឌីត តែយើងចង់បាននំខួបកំណើតឆ្ងាញ់ដែរ។ យើងតែងតែបន្ថែមការងឿងឆ្ងល់ជាបន្តបន្ទាប់លើរឿងប្រេងនេះ ដូច្នេះយើងមិនចង់ឱ្យសាធាណៈជនព្យាយាមទាយពីអ្វីដែលយើងធ្វើទៀតទេ... ទីផ្សារនេះត្រូវការស្ថេរភាព"។

អង្គការ OPEC+ ដែលជាអង្គការនៃក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ក្នុងនោះមានទាំងរុស្ស៊ីផង បានបូមប្រេងប្រហែល ៤០ ភាគរយនៃប្រេងឆៅរបស់ពិភពលោក។ ដូច្នេះការសម្រេចចិត្តនេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេងនៅលើទីផ្សារ។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែមេសា ដែលកាត់បន្ថយការផ្គត់ផ្គង់ប្រេង បានធ្វើឲ្យតម្លៃប្រេងឆៅអន្តរជាតិឡើងថ្លៃដល់ទៅប្រហែល ៩ ដុល្លារ ប៉ុន្តែតម្លៃប្រេងវាបានធ្លាក់ចុះ គឺដោយសារសម្ពាធបណ្តាលមកពីការព្រួយបារម្ភអំពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់របស់វាទៅលើតម្រូវការ។

កាលពីថ្ងៃស្រុក តម្លៃប្រេងឆៅនៅលើពិភពលោកស្ថិតក្នុងកម្រិត ៧៦ ដុល្លារក្នុងមួយបារ៉ែល។

ក្រុមប្រទេស OPEC+ បានកាត់បន្ថយផលិតកម្មប្រេងពិភពលោកចំនួនជា ៣ លាន ៦ សែន បារ៉ែលនៅក្នុងមួយថ្ងៃ ពោលគឺស្មើនឹងជិត ៤ ភាគរយនៃតម្រូវការពិភពលោក ក្នុងនោះមានទាំងការកាត់បន្ថយចំនួន ២ លានបារ៉ែល ដែលបានព្រមព្រៀងកាលពីឆ្នាំមុន និងការកាត់បន្ថយដោយស្ម័គ្រចិត្តចំនួនជាង ១ លាន ៦ សែនបារ៉ែល ដែលបានអនុវត្តកាលពីខែមេសា។

ការកាត់បន្ថយទាំងនោះមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៣ តែការសម្រេចអំឡុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ក្រុមប្រទេស OPEC+ បានអះអាងថានឹងបន្តការកាត់បន្ថយផលិតកម្មប្រេងនេះរហូតដល់ចុងឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកវិភាគបាននិយាយថាការសម្រេចចិត្តរបស់អង្គការ OPEC+ បានបញ្ជូនសញ្ញាច្បាស់លាស់ថា ក្រុមប្រទេសទាំងនេះមានឆន្ទៈបង្កើនតម្លៃ និងប៉ុនប៉ងរារាំងអ្នកឆ្លៀតឱកាសកេងចំណេញ។ លោកស្រី អាមរីតា សេន ( Amrita Sen ) សហស្ថាបនិកនៃអង្គការស្រាវជ្រាវ Energy Aspects បាននិយាយថា "វាគឺជាសញ្ញាច្បាស់លាស់មួយចំពោះទីផ្សារដែល OPEC+ មានឆន្ទៈកំណត់និងការពារតម្លៃប្រេង"៕




អត្ថបទបន្ទាប់


តើវៀតណាមមានសក្ដានុពល និងឧបសគ្គអ្វីខ្លះក្នុងការធ្វើជាអ្នកនាំចេញផ្លែឈើដ៏សំខាន់មួយទៅកាន់ទីផ្សារអាមេរិក?

ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិកបាននិយាយថា ទីផ្សារអាមេរិកនៅតែបើកចំហច្រើនសម្រាប់ឱ្យផ្លែឈើវៀតណាមពង្រីកនិងអភិវឌ្ឍទីផ្សារនៅទីនោះ ដ…

តម្លៃស្បៀងពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែឧសភា

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺអង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានអះអាងថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះដល់កម្រិតទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ