ប្រេងឥន្ធនៈ

នាវាផ្ទុកប្រេងជាច្រើនសម្រុកទៅអាម៉េរិក ដើម្បីដឹកប្រេងឆៅសម្រាប់នាំចេញ


នាវាដឹកប្រេងកាន់តែច្រើនឡើងបានធ្វើដំណើរពេញសមុទ្រពែក្សសម្រុកទៅកាន់អាម៉េរិក ដើម្បីដឹកប្រេងឆៅនាំចេញទៅកាន់ទីផ្សារនៅជុំវិញពិភពលោក ខណៈដែលការផលិត និងការនាំចេញប្រេងឆៅរបស់សហរដ្ឋអាម៉េរិក កំពុងតែកើនឡើងខ្លាំងស្របពេលអង្គការផលិតប្រេង OPEC + បានទប់ស្កាត់ការផ្គត់ផ្គង់ប្រេង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រេងឥន្ធនៈ
ដោយ

បើតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន Bloomberg បង្ហាញថា នាវាដឹកប្រេងចំនួន៤៨គ្រឿងត្រូវបានចុះបញ្ជីថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េ​រិកក្នុងរយៈពេល៣ខែខាងមុខនេះ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលយ៉ាងហោចណាស់៦ឆ្នាំមកនេះ។ ការកើនឡើងនូវចំនួននាវាដឹកប្រេងឆៅពីសហរដ្ឋអាម៉េ​រិកនេះ បានកើតឡើងស្របពេល ដែលប្រទេសផលិតប្រេងដ៏កំពូលរបស់អង្គការ OPEC+ គឺអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានកាត់បន្ថយផលិតកម្មប្រេង ដើម្បីបង្កើនតម្លៃប្រេង និងស្របពេលដែលក្រុមឈ្មួញព្រួយបារម្ភពីហានិភ័យនៃការបង្កើនភាពតឹងតែងក្នុងការផលិតប្រេងបណ្ដាលមកពីឥទ្ធិពលនៃការរីករាលដាលនៃភ្លើងសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាម៉េ​រិក បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានទាល់តែសោះ គឺកើនឡើងជាង១៣លានបារ៉ែល ក្នុងមួយថ្ងៃកាលពីខែមុន ហើយការនាំចេញ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីការរឹតបន្តឹងត្រូវបានដកចេញនៅក្នុងឆ្នាំ២០១៥។

បើតាមរបាយការណ៍ពីរដ្ឋបាលព័ត៌មានថាមពលក្នុងខែតុលា បង្ហាញថា ការនាំចេញប្រេងរបស់អាម៉េ​រិកបានកំណត់ក្នុងរង្វង់ប្រហែលជិត៤លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៣។ អ្នកវិភាគម្នាក់បានប្រាប់ Bloomberg ថា ការនាំចេញពីឈូងសមុទ្រអាម៉េ​រិក ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៤លានបារ៉ែលក្នុងមួយថ្ងៃនៅខែក្រោយនេះ ពោលគឺអាចនឹងច្រើនជាង១សែនធុងបារ៉ែល បើធៀបនឹងខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាមិញតម្លៃប្រេងបានស្ថិតនៅទ្រឹងនៅថ្ងៃពុធ ទី១១ វិច្ឆិកា នេះ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង៣ខែមកនេះនៅក្នុងសកម្មភាពជួញដូរកាលពីលើកមុន ដោយសារតែការព្រួយបារម្ភអំពីការធ្លាក់ចុះនូវតម្រូវការនៅសហរដ្ឋអាម៉េ​រិក និងប្រទេសចិន ដែលជាអ្នកប្រើប្រេងច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

សន្ទស្សន៍តម្លៃប្រេងឆៅនាពេលអនាគត Brent បានបង្ហាញពីការកើនឡើងបន្តិច គឺឡើងបាន៤សេនក្នុងតម្លៃជាង៨១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមព្រឹកថ្ងៃពុធ ខណៈដែលសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាម៉េ​រិក បានធ្លាក់ចុះ១៤សេន មកនៅត្រឹមជាង៧៧ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែសន្ទសន៍តម្លៃប្រេងទាំងពីរនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មកទល់នឹងថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា។

លោក Warren Patterson និង Ewa Manthey អ្នកវិភាគមកពីធនាគារ ING បាននិយាយនៅក្នុងកំណត់ត្រាមួយពាក់ព័ន្ធនឹងអតិថិជនថា ទីផ្សារមិនសូវជាព្រួយបារម្ភពីសក្តានុពលនៃការរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាប៉ុន្មានទេ ប៉ុន្តែផ្ទុយទៅវិញ គឺផ្តោតលើការបន្ធូរបន្ថយតុល្យភាព ពោលគឺចង់សំដៅទៅលើការបន្ធូរបន្ថយលក្ខខណ្ឌផ្គត់ផ្គង់ប្រេងដ៏តឹងរ៉ឹងតែម្ដង៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុថយចុះ ខណៈឥណទានមានហានិភ័យកើនជិត៦% នៅត្រីមាសទី៣ឆ្នាំនេះ

វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច តែវិស័យនេះបានជួបប្រឈមបញ្ហាជាច្រើន ក្រោយពិភពលោកជួ…

អនុប្រធានាធិបតីចិនរំពឹងទំនាក់ទំនងជាមួយអាម៉េរិកប្រសើរឡើង ខណៈអារ៉ាប៊ីសាអូឌីតគ្រោងអញ្ជើញប្រទេសអារ៉ាប់ប្រជុំគ្នា

អនុប្រធានាធិបតីចិន លោក ហាន ហ្សេង បានលើកឡើងពីសារសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងចិន និងអាម៉េរិក សម្រាប់ពិភពលោកនៅក្នុងវេទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ