Advertisement
Advertisement
Advertisement
គម្រោងសាងសង់

ក្រសួងសាធារណៈការ ព្រមានចាត់វិធានការ លើការផ្សាយព័ត៌មានមិនពិត អំពីគម្រោងស្ពានកម្ពុជា-កូរ៉េ អរិយក្សត្រ


មន្ត្រីជាន់ខ្ពស់​ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងប្រាប់សារព័ត៌មាន ខេម បូណូមីស ថ្មីៗនេះថា ក្រសួងអាចនឹងសិក្សាចាត់វិធានការផ្លូវច្បាប់ ចំពោះសារព័ត៌មានទាំងឡាយណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពីគម្រោងសាងសង់ស្ពានកម្ពុជា-កូរ៉េ ឆ្លងទៅតំបន់អរិយក្សត្រ ខណៈដែលគម្រោងស្ពាននេះ ខាងក្រសួងមិនទាន់មានទទួលព័ត៌មានអ្វីទាំងអស់។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការបញ្ជាក់ទៀតថា សារព័ត៌មាន ឬបុគ្គលដែលយករឿងនេះ ទៅផ្សព្វផ្សាយបន្ត គឺគ្រាន់តែដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការលក់ផ្ទះ ឬដីនៅតំបន់នោះប៉ុណ្ណោះ។
ក្រសួងសាធារណៈការ ព្រមានចាត់វិធានការ លើការផ្សាយព័ត៌មានមិនពិត អំពីគម្រោងស្ពានកម្ពុជា-កូរ៉េ អរិយក្សត្រ
ដោយ
Advertisement

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និងដឹកជញ្ជូន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព្រោងព្រាត អំពី​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​ស្ពាន​កម្ពុជា​-​កូរ៉េ អរិយ​ក្សត្រ ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​រួច​មក លោក​បាន​ឆ្លង​ទៅ​ថ្នាក់លើ​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ដើម្បី​សាកសួរ​លម្អិត​អំពី​រឿង​នេះ​។ ថ្នាក់ដឹកនាំ ក្រសួង​អះអាង​ថា មិន​ទាន់​មាន​ទទួល​បាន​ព័ត៌មាន​អ្វី​អំពី គម្រោង​នេះ​នៅឡើយ​ទេ ហើយ​លោក​ក៏​មិនដឹង​ថា ក្រុម​សារព័ត៌មាន​ទាំងនោះ បាន​ព័ត៌មាន​ពី​ណា​មក និង​រូបភាព​គម្រោង​នោះ​ពី​ណា​មក​ដែរ ពោល​គឺ​ចេះ​តែ​យក​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​ពិត ដើម្បី​បាន​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បាន​មាន​ប្រសាសន៍​ថា «​ចំពោះ​ករណី​ហ្នឹង យើង​មិន​ទាន់​មាន​ព័ត៌មាន​អី​ទេ ខ្ញុំ​បាន​ឆ្លង​ថ្នាក់ដឹកនាំ​ហើយ គ្មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ចេញ ហើយ​ក៏​គ្មាន​ទាន់​មានការ​សិក្សា​ណាមួយ ដែល​យើង​អាច​ធ្វើការ​ចែករំលែក ឬ​ផ្សព្វផ្សាយ​បាន​ដែរ វា​ទើប​នៅ​ក្នុង​ជំហាន​ដំបូង​នៅឡើយ​។ អ​ញ្ចឹ​ង​អ្នក​ដែល​ផ្សព្វផ្សាយ​នេះ គឺ​ធ្វើ​ឲ្យ​បំពុលបរិយាកាស​សង្គម ហើយ​ដើម្បី​គ្រាន់តែ​កេង​យកចំណេញ​ខ្លួនឯង មាន​បុរី មានអី នៅ​ហ្នឹង​ទេ អ​ញ្ចឹ​ង​ជា​រឿង​មួយ​ខុស​ទាំងស្រុង​តែ​ម្ដង​!»​។

បើ​តាម​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​រូប​នេះ បើ​យោង​តាម​នីតិវិធី​ច្បាប់ ក្រសួង​សាធារណៈការ អាច​នឹង​ធ្វើការ​រាយការណ៍​ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ចំពោះ​ការ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រាសចាក​ការ​ពិត​នេះ​។

លោក សុទ្ធា​យុ​ត្តិ បញ្ជាក់​ទៀត​ថា «​គាត់​សុទ្ធតែ​ដាក់ Advertisement (​ទទួល​ផ្សាយពាណិជ្ជកម្ម​លើ​គេហទំព័រ​) អី​ទៀត និយាយ​ទៅ​! បើ​គាត់​រកស៊ី​បែប​ហ្នឹង ខ្ញុំ​គិត​ថា គាត់​អាច​ប្រឈម ជា​ពិសេស ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ព័ត៌មាន ហើយ​វា​ប៉ះ​ដល់​ក្រសួង​ខ្ញុំ​ទៀត (​ក្រសួង​សាធារណៈការ​) បាទ​! ប៉ះពាល់​ហ្នឹង​ធំ​ណាស់ ហើយ​វា​ធ្វើ​ឲ្យ​ដី​ហ្នឹង​ឡើងថ្លៃ អត់​មាន​ហេតុផល​។ យើង​មិន​ទាន់​ដឹង​ថា គេ​កំណត់ គេ​ព្រម (​សាងសង់​គម្រោង​ស្ពាន​) ធ្វើ​កម្រិត​ប៉ុនណា អី​ប៉ុនណា​ផង យើង​មានការ​ចុះ​ផ្សាយ​អ​ញ្ចឹ​ង វា​ជា​រឿង​ខុសឆ្គង ខុសឆ្គង​មែនទែន​តែ​ម្ដង​»​។

បើ​តាម​មន្ត្រី ក្រសួង​សាធារណៈការ​ដដែល​នេះ បាន​គូសបញ្ជាក់​ដែរ​ថា ក្រសួង ស្នើ​ឱ្យ​ម្ចាស់​គេហៈទំព័រ ដែល​បាន​ផ្សព្វផ្សាយ​ពី​រឿង​ការ​សាងសង់​ស្ពាន​អរិយ​ក្សត្រ​នេះ ឲ្យ​ធ្វើការ​ដក​រឿង​នេះ​ចេញ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​សាធារណជន​ទូទៅ មានការ​យល់​ច្រឡំ​៕
Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak ព្រមានប្ដឹង ក្រុមហ៊ុនចិនម៉ៅការសាងសង់ Sino Great Wall

ព័ត៌មាន
ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងបង្គាប់ឱ្យមេធាវី ធ្វ...

ខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច

ព័ត៌មាន
ក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ដែលជាត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតភេសជ្ជៈគ្រប់ប្រភេទ ជាពិសេសផលិតផលស្រាបៀរកម្ពុជា ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ