អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យអគ្គនាយកដ្ឋានពន្ធដារ បង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យការធ្វើកំណែទម្រង់ និងវិសោធកម្មច្បាប់ទាក់ទងនឹងពន្ធដារ


អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែកឯកជន ស្នើឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បង្កើតឱ្យមានគណៈកម្មការមួយ ដែលមានតួនាទីត្រួតពិនិត្យលើការធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងគោលបំណងទាក់ទាញវិនិយោគិនអន្តរជាតិឱ្យមកបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ការស្នើនេះធ្វើឡើងនៅចំពោះមុខឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការត្រៀមរៀ
អ្នកឧកញ៉ា គិត ម៉េង
ដោយ

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកកិច្ចប្រជុំខាងលើជាកិច្ចប្រជុំដ៏មានសារសំខាន់មួយដែលផ្តល់ឱកាសដល់ផ្នែកឯកជនអាចប្រើប្រាស់យន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជនលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ក្នុងន័យចូលរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ស្នើឱ្យផ្នែកឯកជនធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ឱ្យបានគ្រប់គ្នា។

បើតាមការគូសបញ្ជាក់របស់សភាពាណិជ្ជកម្មកម្ពុជា គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វិស័យឯកជនបានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធវិស័យពន្ធដារសរុបចំនួន៥៦ករណី ក្នុងចំណោមបញ្ហាទាំងនេះមិនបានរាប់បញ្ចូលវិធានការទាំង៥៦ ដែលបានដោះស្រាយរួចរាល់កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។

កិចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមសេសសល់ និងបញ្ហាប្រឈមនានា ដែលស្នើឡើងដោយផ្នែកឯកជនពាក់ព័ន្ធនឹងសមត្ថកិច្ចពន្ធដារ និងត្រៀមរៀបចំវេទិកា ស្តីពីពន្ធដារ ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយ និងជជែកពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជាលើកកម្ពស់អនុលោមភាពសារពើពន្ធ ជាពិសេសទទួលយក និងដំណោះស្រាយបញ្ហាប្រឈមពីផ្នែកឯកជន។

គួរបញ្ជាក់ថា ការរៀបចំវេទិកានេះនឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធ ដែលកំពុងអនុវត្តស្រាប់។ ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ “វេទិកាស្តីពីពន្ធដារ-Tax Forum” យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារជាធរមានក៏មានផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជា សម្រេចលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន តើអ្នកជំនាញមានការរំពឹងបែបណា?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន ដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ