វិស័យកសិកម្ម

អ្នកឧកញ៉ា ម៉ុង ឬទ្ធី គ្រោងបោះទុន១០លានដុល្លារបង្កើតរោងចក្រផលិតជី ដើម្បីរួមចំណែកជួយផ្តល់ជីតម្លៃសមរម្យដល់កសិករ


រោងចក្រផលិតជីកសិកម្មដ៏ធំមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាបរទេសអាចនឹងផុសត្រដែតឡើងនៅលើទឹកដីក្នុងតំបន់កសិកម្ម និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ បើយោងតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី គម្រោងនេះអាចចំណាយថវិកាប្រមាណ១០លានដុល្លារ ជាមួយរយៈពេលសាងសង់ប្រមាណ១ឆ្នាំ។
វិស័យកសិកម្ម
ដោយ

ប្រសិនបើគម្រោងនេះ អាចលេចចេញជារូបរាងមែននោះ វាមិនត្រឹមតែរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេសផងដែរ ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជា បាននាំចូលជីកសិកម្មគិតជាទឹកប្រាក់មានទំហំ៣៦៣លានដុល្លារ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាកំពុងសិក្សាលើគម្រោងបង្កើតរោងចក្រផលិតជីកសិកម្មនៅតំបន់កសិកម្ម និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ដែលអាចឈានទៅបើកការដ្ឋានសាងសង់ក្នុងពេលពេលឆាប់ៗខាងមុខនេះ។ បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញរូបនេះ គោលបំណងនៃការសាងសង់រោងចក្រ ដែលមានតម្លៃវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិកនេះ គឺដើម្បីជួយរួមចំណែកផ្តល់ជីមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យដល់កសិករ សំដៅជួយកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើតភាពប្រកួតប្រជែងរបស់កសិផលកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់។

បើតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្រោយគម្រោងខាងលើទទួលបានការគាំទ្រពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនផលិតជីសរីរាង្គ ពាក់កណ្តាលសរីរាង្គ និងជីគីមី នៅទីក្រុងកំពង់ផែ Port Klang នៃប្រទេសម៉ាឡេស៊ី ហើយក្រោយមកអ្នកជំនាញផ្នែកផលិតជី១ក្រុមមកពីប្រទេសម៉ាឡេស៊ី បានធ្វើដំណើរមកកម្ពុជា ដើម្បីជួបពិភាក្សាគ្នាជុំវិញការបង្កើតរោងចក្រនេះ។

ដោយឡែកលោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត យល់ឃើញថា ប្រសិនបើកម្ពុជា មានរោងចក្រផលិតជីសរីរាង្គ និងមានការទទួលស្គាល់ពីអន្តរជាតិ នោះវានឹងរួមចំណែកជួយដល់កសិករក្នុងការកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផលដល់វិស័យកសិកម្ម។ បើតាមការគូសបញ្ជាក់ពីអ្នកជំនាញរូបនេះ បច្ចុប្បន្នកសិករជាសមាជិករបស់សមាគមលើកកម្ពស់ម្រេចកំពត កំពុងប្រើប្រាស់ជីសរីរាង្គដែលផលិតខ្លួនឯង និងមានធាតុផ្សំពីធម្មជាតិ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា បាននាំចូលជីកសិកម្មគិតជាទឹកប្រាក់មានទំហំ៣៦៣លានដុល្លារ មានការកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីរំពឹងផលិតគ្រាប់ស្វាយចន្ទីបានរហូតដល់៩០ម៉ឺនតោន នៅឆ្នាំនេះ ទោះត្រូវប្រឈមនឹងបញ្ហាអាកាសធាតុ

សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ នឹងអាចទទួលបានក្នុងរង្វង់ចន្លោះពី៧០-៩០ម៉ឺនតោន ប្រសិនបើ…

តើក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាវាយតម្លៃអចលទ្រព្យ ដែលបន្តលួចវាយតម្លៃបឋមដល់អតិថិជនអាចរងពិន័យយ៉ាងដូចម្តេច?

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចឈប់ឱ្យក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុ ផ្តល់តម្លៃបឋមដល់អតិថិជនជាគ្រឹះស្ថានធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ