អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ច Bloomberg New Economy 2025 នៅប្រទេសសិង្ហបុរី


អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ជាធុរជនខ្មែរដ៏លេចធ្លោមួយរូប ដែលបានចូលរួមក្នុងវេទិកាដ៏មានកិត្យានុភាព Bloomberg New Economy 2025 Forum។ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ចពិភពលោក អ្នកតាក់តែងគោលនយោបាយ និងឥស្សរជន ដែលមានឥទ្ធិពល ដើម្បីពិភាក្សាអំពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ដែលបានិងកំពុងមានការវិវត្តដ៏ឆាប់រហ័ស។
អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ច Bloomberg New Economy 2025 នៅប្រទេសសិង្ហបុរី
ដោយ

វេទិកានេះមានការពិភាក្សាស៊ីជម្រៅជាមួយវាគ្មិនសំខាន់ៗដែលពោរពេញដោយចំណេះជំនាញ និងកេរ្ដិ៍ឈ្មោះល្បីរន្ទឺជាច្រើនរូប រួមមាន លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg LP និង Bloomberg Philanthropies; លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានថ្លែងអំពីប្រធានបទស្នូលដូចជា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន និងតួនាទីរបស់សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ; លោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី; និងនាយកប្រតិបត្តិជាន់ខ្ពស់ពីសាជីវកម្មឈានមុខគេលំដាប់ពិភពលោក។

ការចូលរួមរបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងនាមជាវិនិយោគិនខ្មែរ ដ៏មានសក្ដានុពល ដើម្បីភ្ជាប់ខ្លួនជាមួយគំនិតដឹកនាំផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ និងការកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលកំពុងស្ថាបនាក្របខណ្ឌសេដ្ឋកិច្ចសកល។ លោកបានផ្តល់នូវទស្សនវិស័យជាក់ស្តែងទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកវិសាលភាពជាសកលរបស់ពួកគេ តាមរយៈការវិនិយោគចូលក្នុងទីផ្សារកម្ពុជា។ វេទិកានេះបានផ្តល់ឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរគំនិត និងស្វែងរកកិច្ចសហការ ដែលស្របតាមនិន្នាការសេដ្ឋកិច្ចនាពេលអនាគត។




អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំង ព្រមានថា សម្ព័ន្ធប្រទេស G20 ប្រហែលជាជិតដល់ទីបញ្ចប់ហើយ

ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលធ្លាប់រិះគន់អង្គការបក្សសម្ព័ន្ធយោធា NATO ថា ងាប់ខួរក្បាលប្រៀបដូចមនុសុ្សរុក្ខជាតិ (Brain Dead…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ