មន្ត្រីអឺរ៉ុបទស្សនកិច្ចនៅតៃវ៉ាន់លើកដំបូង

គណៈប្រតិភូសភាអឺរ៉ុបមកទស្សនកិច្ចជាផ្លូវការនៅកោះតៃវ៉ាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ


កោះតៃវ៉ាន់នៅថ្ងៃពុធទី០៣វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានទទួលស្វាគមន៍សមាជិកសភារបស់សហភាពអឺរ៉ុប មកទស្សនកិច្ចនៅដែនកោះរបស់ខ្លួន។ ថ្នាក់ដឹកនាំកោះតែវ៉ាន់ បានហៅការមកដល់នេះថា ជាដំណើរឆ្ពោះទៅរកការពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំ រវាងកោះតៃវ៉ាន់ និងអឺរ៉ុប ស្របពេលដែលភាពតានតឹងជាមួយចិនឯណោះវិញ ក៏កំពុងឡើងកំដៅខ្លាំងមិនធ្លាប់មានពីមុនមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីអឺរ៉ុបទស្សនកិច្ចនៅតៃវ៉ាន់លើកដំបូង
ដោយ

កោះ​តៃវ៉ាន ដែល​ចិន​តែង​ចាត់​ទុក​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ មិន​ធ្លាប់​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ប្រទេស​ណាមួយ នៅ​តំបន់​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​កោះ​មួយ​នេះ តែង​រក្សា​ទំនាក់ទំនង​ល្អ និង​ស៊ីជម្រៅ​ជាមួយ​អ្នក​ប្រជាធិបតេយ្យ និង​សមាជិក​សភា​អឺរ៉ុប​ជាដើម​។

ក្នុង​សេចក្តីថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ បាន​គូសបញ្ជាក់​ថា គណៈប្រតិភូ​អឺរ៉ុប នេះ​គឺជា​គណៈប្រតិភូ​ផ្លូវការ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​សភា​អឺរ៉ុប​បាន​បញ្ជូន​ទៅ​កាន់​កោះ​តៃវ៉ាន់ ហើយ​ទស្សនកិច្ច​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។

គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​អឺរ៉ុប មក​ពី​ប្រទេស​បារាំង  លោក Raphael Glucksmann នឹង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ ជុំវិញ​ការ​គំរាមកំហែង ការ​ប្រឈម​មុខ​ដាក់​គ្នា ការ​ប្រឆាំង​រួម​ជាមួយនឹង​ព័ត៌មាន​មិន​ពិត និង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ជាដើម​។

គួរ​ជម្រាប​ថា ទស្ស​កិច្ច​ដ៏​កម្រ​នេះ​ធ្វើ​ឡើង​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ លោក Joseph Wu បាន​ធ្វើ​ដំណើរ​ទស្ស​កិច្ច​ដ៏​កម្រ​មួយ​ដូច​គ្នា​កាលពី​ខែ​មុន ទៅ​កាន់​ទឹកដី​អឺរ៉ុប​។ ទន្ទឹម​នឹង​នេះ សភា​អឺរ៉ុប​កាលពី​ខែ​មុន​ដដែល បាន​អនុម័ត​ភាព​ជា​ដៃគូរ​ថ្មី​មួយ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ជាមួយ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​វិនិយោគ​ទ្វេភាគី​ផង​ដែរ​។

ប្រការ​នេះ​បាន​បង្ក​កំហឹង​ក្រេវក្រោធ​ខ្លាំង​ណាស់​ពី​សំណាក់​ទីក្រុង​ប៉េ​កាំ​ង ដោយ​បាន​អះអាង​ថា អឺរ៉ុប​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន​ហើយ​។ គេ​នៅ​ចាំ​បាន​ថា ពេល​នោះ ចិន​ថែម​ទាំង​បាន​បរិហារ​ចំ​ៗ​ទៅ​កាន់​ប្រទេស​ឆេ​ក ដែល​បាន​ទទួល​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ឲ្យ​មក​ទស្សនកិច្ច​ទៀត​ផង​។ ចិន​បាន​បាន​ប្តេជ្ញា​ថា នឹង​ចាត់វិធានការ​ប្រឆាំង​ស្របច្បាប់ ជាមួយនឹង​ប្រទេស​ឆេ​ក​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា គណៈប្រតិភូ​អឺរ៉ុប​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​នេះ​តទៅ ហើយ​ពួក​គេ​ក៏​នឹង​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់ គឺ​លោកស្រី សៃ អ៊ី​ង​វេន ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងប៉េកាំងលុបចោលជើងហោះហើរជាង ៥០% ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

ព័ត៌មាន
កាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង និងប៉េកាំងដាស៊ីង បានលុបចោលជើងហោះហើរពី ៨ រយ ទៅ ១ ពាន់ជើង មកនូវត្រឹមតែ ៤០០ ទៅ ៥០០ ជើងប៉ុណ្ណោះ …

អូស្ត្រាលីថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅខែមករាឆ្នាំ២០២២

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលមានការចូលរួមពីប្រទេសតំបន់អាស៊ានទាំង១០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ