ពាណិជ្ជកម្មវៀតណាម

វៀតណាមដាក់គោលដៅនាំចេញឈើឲ្យបាន ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១


ប្រទេសវៀតណាមបានដាក់ចេញផែនការនាំចេញឈើរបស់ខ្លួនទៅក្រៅប្រទេស ឲ្យបានក្នុងទឹកប្រាក់១៤ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌ក្នុងស្រុកមួយរបស់វៀតណាម។
រូបតំណាង
ដោយ

កាល​ពីឆ្នាំ​២០២០កន្លងទៅ ប្រទេស​ដែលមានទំហំព្រៃឈើជាង ១២លានហិកតា​មួយនេះ សម្រេចបាន​ការនាំ​ចេញឈើរង្វង់ទឹកប្រាក់ ១៣ពាន់​លាន​ដុល្លារ​កើន​ឡើង រង្វង់ ១៧% បើធៀប​ទៅឆ្នាំ២០១៩។ ហើយ​ក្នុង​ឆ្នាំ២០២១នេះ ក្រសួង​កសិម្មវៀតណាម​បាន​ដាក់​គោល​ដៅថា នឹង​នាំ​ចេញ​ឈើឲ្យ​បាន​លើស​ឆ្នាំ​២០២០ចំនួន ១២% ពោលគិតជាទឹកប្រាក់ជាង ១៤ពាន់លាន​ដុល្លារអាមេរិក។

ទិន្ន​ផល​ព្រៃឈើ​ដែល​វៀត​ណាម​នាំ​ចេញ ត្រូវ​បាន​លក់ និង​ចែក​ចាយ​ទៅ​ជាង ១២០​ប្រទេស​ជុំវិញ​ពិភព​លោក​ដែល​ក្នុង​នោះ ប្រទេស​ចិន ជប៉ុន សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​កូរ៉េ​ខាងត្បូង ជា​ប្រទេស​ធំៗ​ទាំង​៥ ដែល​ទិញ​ឈើ​ពី​វៀតណាម​ច្រើន​ជាង។ ប្រការ​នេះ ​ធ្វើឲ្យ​វៀតណាមក្លាយ​ជា​ប្រទេស​នាំចេញ​ឈើច្រើន​ជាង​គេ​លំដាប់​ទី ១នៅ​អាស៊ីអាគ្នេយ៍ លំដាប់​ទី២ក្នុង​ទ្វីអាស៊ី និង​ច្រើន​ជាង​គេ​លំដាប់​ទី៥ក្នុង​លោក។ 

វៀតណាមមានក្រុមហ៊ុនច្រើនជាង ៥.៥០០ក្រុមហ៊ុនកំពុងប្រតិបត្តិការក្នុងការផលិតនិងកែច្នៃអនុផលព្រៃឈើ ដែលបង្កើតបានការងារដល់ពលរដ្ឋវៀតណាមរាប់លាននាក់។ សូមបញ្ជាក់ថា វៀតណាមក៏បានដាក់ចេញផងដែរនូវផែនការ ៥ឆ្នាំទៅមុខទៀតដោយកំណត់ការនាំចេញឈើឲ្យបានចំនួន ២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Foxconn ទទួលបានសិទ្ធិបង្កើតរោងចក្រផលិតទូរស័ព្ទនិងថេបប្លេតរបស់ Apple នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដៃគូរសហការផលិតទូរស័ព្ទរបស់ Apple នៅថ្ងៃច័ន្ទទី១៨ខែមករា ត្រូវបានរដ្ឋាភិបាលវៀតណាមផ្តល់អាជ្ញាប័ណ្ណឲ្យធ្វើកា…

មហាសេដ្ឋី Jack Ma បង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្រោយបាត់មុខតាំងពីខែតុលាឆ្នាំ២០២០

ព័ត៌មាន
សារព័ត៌មានរដ្ឋចិនផ្សាយថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានបង្ហាញមុខជាសាធារណៈជាលើកដំបូង នៅក្នុងវីដេអូអនឡាញមួយ ជួបជាមួយនឹងគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ