E-Arrival

អ្នកជំនាញរំពឹងការដាក់ឱ្យដំណើរការការបំពេញ«សលាកបត្រ»តាមអនឡាញ ជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរ


ក្រសួងមហាផ្ទៃនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលកម្ពុជា មុនពេលមកដល់ នៅតាមអាកាសយានដ្ឋានអន្តរជាតិនានារបស់កម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។
E-Arrival
ដោយ

សម្រាប់ការដាក់ឱ្យអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មានតាមទម្រង់ជាអេឡិចត្រូនិក ឬបំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាលតាមទម្រង់ជាក្រដាសក៏បាន។ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ជឿជាក់ថា ដំណើការប្រព័ន្ធអេឡិចត្រូនិកនេះនឹងចូលរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រួលការបំពេញបែបបទសម្រាប់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកទេសចរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការបំពេញបែបបទតាមប្រព័ន្ធអេឡិចត្រូនិក នៅតាមច្រកអន្តរជាតិ គឺជាប្រការល្អ ព្រោះវាបានជួយសម្រួល និងបង្កភាពងាយស្រួលក្នុងការបំពេញបែបបទដល់អ្នកធ្វើដំណើរចូលមកកម្ពុជា ព្រោះកន្លងមកការបំពេញបែបបទខ្លះបង្កភាពស្មុគស្មាញដល់ភ្ញៀវទេសចរ។ ទោះជាបែបនេះក្ដី សម្រាប់អ្នកជំនាញរូបនេះ ស្នើឱ្យមានការបង្រួញសំណួរលើការបំពេញបែបបទចូលកម្ពុជា ព្រោះមានសំណួរខ្លះ ក៏បង្កជាភាពស្មុគស្មាញដល់ភ្ញៀវទេសចរដែរ។

សូមរំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យរៀបចំសម្របសម្រួលកែលម្អការបំពេញបែបបទពេលមកដល់ ដែលវានឹងជួយសម្រួលធ្វើឱ្យមានភាពសាមញ្ញនៅក្នុងការបំពេញទម្រង់ទាក់ទងអន្តោប្រវេសន៍ គយ ចត្តាឡីស័ក ដែលពីមុនអ្នកដំណើរពេលមកដល់ត្រូវបំពេញបែបបទមកដល់ទៅបីទម្រង់ ប៉ុន្តែទង្រង់ថ្មី E-Arrival នេះ នឹងបង្រួមបែបបទទាំងនេះមកតែមួយទម្រង់ប៉ុណ្ណោះ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលកម្ពុជាមុនពេលមកដល់ នឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មានតាមទម្រង់ជាអេឡិចត្រូនិក ឬបំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាលតាមទម្រង់ជាក្រដាសក៏បានផងដែរ៕

None



អត្ថបទបន្ទាប់


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តសៀមរាប គ្រោងបញ្ចប់ការសិក្សានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា គ្រោងនឹងបញ្ចប់ការសិក្សានៅអំឡុងឆមាសទី១ឆ្នាំក្រោយ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ