អ្នកជិះម៉ូតូជាង៨០%បានពាក់មួកសុវត្ថិភាព តែភាគច្រើនជាមួកគ្មានស្ដង់ដារ
អ្នកជិះម៉ូតូប្រមាណ៨៥ទៅ៩០ភាគរយ បានពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ប៉ុន្ដែ មួកដែលពួកគេបានពាក់នោះ និងមួកសុវត្ថិភាពដែលបានចរាចរណ៍នៅលើទី…
ការប្រើប្រាស់សេវា Online Payment ត្រូវបានយុវជន អះអាងថា បានជួយសម្រួលដល់ពួកគេបានយ៉ាងច្រើន ដូចជា កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។
ទាក់ទងនឹងនិន្នាការថ្មីនេះ លោក ថូ ម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pi Pay បានថ្លែងថា ដំបូងក្រុមហ៊ុនបានបញ្ចុះតម្លៃសម្រាប់ SMEដែលជាដៃគូ ដើម្បីទាក់ទាញឲ្យអតិថិជនបានស្គាល់ ប៉ុន្ដែ ជាគោលដៅ Pi Pay មិនចង់ឲ្យអតិថិជនគិតត្រឹមតែការចំណេញពីការបញ្ចុះតម្លៃនោះទេ ព្រោះ ការទូទាត់សាច់ប្រាក់អនឡាញ បានជួយឲ្យពលរដ្ឋចំណេញពេលវេលា និងជួយឲ្យSMEដែលជាដៃគូ Pi Pay មានបញ្ជីទូទាត់ប្រាក់បានច្បាស់លាស់ ដែលជាប្រយោជន៍ក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។