Advertisement
វៀតណាម-បំណុលសាធារណៈ

ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក


នៅចុងឆ្នាំ២០១៨នេះ តាមការព្យាករ ប្រជាពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានបំណុលសាធារណៈជាប់ខ្លួន ១.៥០០ ដុល្លារអាមេរិក ដ្បិតថាទំហំបំណុលសាធារណៈរបស់ប្រទេសនេះ ត្រូវបានគេមើលឃើញថា ទំនងនឹងអាចកើនដល់ប្រមាណ ៦៤% នៃទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ពោលគឺមានបំណុលមានតម្លៃជាទឹកប្រាក់ ប្រមាណ ១៥១ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម ដែលបានដាក់ជូនទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ។
ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក
ដោយ
Advertisement

តាមប្រភពព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម Vietnam Express បានឲ្យដឹងថា របាយការណ៍​របស់​ក្រសួង​ផែនការ និងការ​វិនិយោគ​របស់​វៀតណាម ដែលផ្ដោត​លើការ​ចាត់ចែង និង​ប្រើប្រាស់ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) នៅក្នុង​ឆ្នាំ ២០១៨​-២០២០ បានកត់​សម្គាល់​ឃើញថា សភា​វៀតណាម បានកំណត់​ពិដាន​បំណុល​​សាធារណៈ​​ឲ្យមាន​នៅ​ត្រឹមតែ ​​៦៥% នៃ GDP របស់​ប្រទេស​នេះ ពោលគឺ​មិនឲ្យ​​កើន​ឡើងខ្ពស់​ទៀត​នោះទេ។

បំណុល​​រដ្ឋាភិបាល​មជ្ឈិម ដែលជា​ប្រភព​បំណុល​​ធំមួយ ​នៃបំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​វៀតណាម​ ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា នឹងកើន​ដល់ជាង ៥២% នៃ GDP នៅឆ្នាំនេះ ពោលគឺ​មានតម្លៃជា​ទឹកប្រាក់ ១២៥ ពាន់​លាន​ដុល្លារ​អាមេរិក។ 

របាយការណ៍អំពីបំណុលសាធារណៈរបស់វៀតណា (ប្រភពពី Vietnam Express)

ការព្យាករណ៍ អំពីបំណុល​សាធារណៈ​របស់​វៀតណាមនេះ គឺផ្អែកលើ​ កំណើន​សេដ្ឋកិច្ច​ជាង ៦,៥% និងអតិផរណា​​មាន​ក្រោម ​៤%។

តាមរយៈ​​តួលេខ​នេះ បានឆ្លុះ​បង្ហាញ​ឲ្យឃើញ​ថា ប្រជាជន​វៀតណាម​​ម្នាក់ៗ ទំនង​ជានឹង​ត្រូវ​ជំពាក់បំណុល​សាធារណៈ​​នេះ​ក្នុង​ចំនួន ១.៥០០ ដុល្លារ​អាមេរិក​ ដែល​ចំនួននេះ មានការ​កើន​ឡើង​​ជិត ១៥០ ដុល្លារ​បន្ថែម​ទៀត បើ​ធៀប​នឹងកាល​ពីឆ្នាំមុន។

របាយការណ៍អំពីបំណុលសាធារណៈរបស់វៀតណា (ប្រភពពី Vietnam Express)

យ៉ាងណាក៏ដោយចុះ ក្រសួង​​ផែនការ និងការវិនិយោគ​វៀតណាម បានព្យាករថា កម្រិត​​បំណុល​​សាធារណៈ​អាចនឹង​ធ្លាក់ចុះ​មកវិញ​បន្តិច ពោល​គឺមក​នៅជាង ៦៣% នៃ GDP នៅ​ឆ្នាំក្រោយ និងនៅត្រឹម​ជាង ៦២% នៃ GDP នៅត្រឹម​ឆ្នាំ​២០២០។

សូមជម្រាបថា បំណុល​សាធារណៈ​វៀតណាម​​បានកើន​ឡើង​​គួរឲ្យ​កត់​សម្គាល់ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោលគឺបាន​កើន​ឡើង ជិត ៧% គិតតាំង​ពីឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧។ ហើយបើ​តាម​ការ​លើកឡើងពី ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេសនេះ មូលហេតុ​ចម្បង​ ដែលធ្វើឲ្យ​កម្រិត​បំណុល​សាធារណៈ​កើនឡើង គឺដោយសារ​តែរដ្ឋាភិបាល​មាន​ការ​ចំណាយ​លើស​លុបពេក៕ ​

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចង់រកស៊ី ដំបូង​បំផុតត្រូវមាន «​បេះដូងសហគ្រិន»

ព័ត៌មាន
ភាគច្រើន​នៃយុវជន​ក្មេងៗ នៅពេល​ដែលនឹក​​ដល់​ការ​រកស៊ី​ដំបូង ពួកគេ​តែគិតដល់​ដើម​ទុន​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​នោះ​​ឡើង ...

ជីប ម៉ុង បោះទុន ២៥២លានដុល្លារ បុកគ្រឹះសាងសង់ផ្សារទំនើប ៥ទីតាំង នៅឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង ដែលឈរក្នុងកំពូលក្រុមហ៊ុនក្នុងស្រុកទាំង១០នៅកម្ពុជា ដែល​ខេមបូណូមីស បានចុះផ្សាយកាលពីពេលកន្លងទៅនោះ នៅឆ្នាំ២០១៨នេះ ក្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ