មួកសុវត្ថិភាព

អ្នកជិះម៉ូតូជាង៨០%បានពាក់មួកសុវត្ថិភាព តែភាគច្រើនជាមួកគ្មានស្ដង់ដារ


អ្នកជិះម៉ូតូប្រមាណ៨៥ទៅ៩០ភាគរយ បានពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ប៉ុន្ដែ មួកដែលពួកគេបានពាក់នោះ និងមួកសុវត្ថិភាពដែលបានចរាចរណ៍នៅលើទីផ្សារកម្ពុជា ភាគច្រើនមិនទាន់មានគុណភាពស្របតាមស្តង់ដារត្រឹមត្រូវនោះទេ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ ដែលបានផ្តល់បទសម្ភាសជូនសារព័ត៌មានខេមបូណូមីស។
អ្នកជិះម៉ូតូជាង៨០%បានពាក់មួកសុវត្ថិភាព តែភាគច្រើនជាមួកគ្មានស្ដង់ដារ(រូបថត៖ហេង ភារម្យ)
ដោយ

បើតាមលោកឧត្តមសេនីយ៍ឯក ជាជំហានបឋម នគរបាលចរាចរណ៍ បានរឹតបន្តឹងឲ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ប៉ុន្ដែ ជាជំហានបន្ទាប់ នគរបាលចរាចរណ៍ នឹងរឹតបន្តឹងបន្ថែមទៀត ដើម្បីឲ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពដែលមានគុណភាព និងស្របតាមស្តង់ដារ ពីព្រោះ ការពាក់មួកដែលពុំមានស្តង់ដារ អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត នៅជួបឧបទ្ទវហេតុណាមួយ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានស្នើឲ្យអ្នកដំណើរដោយទោចក្រយានយន្ត ត្រូវពាក់មួកឲ្យបានគ្រប់ៗគ្នា ជាពិសេស មួកសុវត្ថិភាពដែលដែលស្តង់ដារ។ តើអ្នកជិះម៉ូតូបានប្រើប្រាស់មួកសុវត្ថិភាពមានស្តង់ដារហើយឬនៅ? 

សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖   

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ និង រងរបួសចំនួន ៥ ៥៣៩នាក់។ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺអ្នកដែលបើកបរម៉ូតូមិនបានពាក់មួកការពារសុវត្ថិភាព ដែលមានចំនួនប្រមាណជាង៧៨ភាគរយឯណោះ។

ទាក់ទងនឹងការពិនិត្យមួកសុវត្ថិភាពវិញ លោក សេង បូរិន អ្នកនាំចូលមួកសុវត្ថិភាពពីតៃវ៉ាន់ បានពន្យល់ថា មួកដែលមានស្តង់ដារ ទាល់តែជាមួកដែលការពារចង្ការ មានជ័ររឹងមាំ ដោយមានទម្ងន់១គីឡូ៣ខាំដល់១គីឡូកន្លះ និងមានអក្សរនៅក្រោយថា DOT៕    

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដីនៅតាមតំបន់ព្រំដែនកូរ៉េខាងត្បូង ដែលជាប់នឹងកូរ៉េខាងជើង ចាប់ផ្ដើមហក់ឡើងថ្លៃខ្លាំង ក្រោយពីមានជំនួបកំពូល

ព័ត៌មាន
ក្រោយពីមានជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាលពីប៉ុន្មានខែមុននេះ គួបផ្សំនឹងជំនួបជាប្រវត្តិសាស្ត្ររ វាងមេដឹកនាំមហាអ…

ការទូទាត់ប្រាក់អនឡាញ កំពុងកក្រើកក្នុងទីផ្សារកម្ពុជា

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ប្រាក់អនឡាញ (Online Payment) បាន​រីក​លូតលាស់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ គេសង្កេតឃើញថា យុវជន បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ