អត្ថបទពាណិជ្ជកម្ម

The Liquor and Cigar Boutique ពង្រឹងសិទ្ធិចែកចាយផ្ដាច់មុខទឹករ៉ែអាល់កាឡាំង ONSENSUI99 នៅកម្ពុជា រួមចំណែកលើកកម្ពស់ទីផ្សារផលិតផលសុខភាពកម្រិតខ្ពស់


The Liquor and Cigar Boutique ដែលជាហាងឯកទេសផ្គត់ផ្គង់ភេសជ្ជៈ និងស៊ីហ្គាកម្រិតខ្ពស់ បានរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ជាផ្លូវការនូវសិទ្ធិជា​អ្នកចែកចាយផ្ដាច់មុខ​ទឹករ៉ែអាល់កាឡាំងធម្មជាតិ ONSENSUI99 ពីប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។
អត្ថបទពាណិជ្ជកម្ម
ដោយ
អំពី ONSENSUI99

ONSENSUI99 ជាទឹករ៉ែអាល់កាឡាំង ដែលមានជាតិទឹកគុណភាពខ្ពស់ ដោយកើតចេញពីដំណើរការធម្មជាតិរាប់ពាន់ឆ្នាំ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ ផលិតផលនេះខុសប្លែកពីទឹកដែលត្រូវបានកែច្នៃដោយសិប្បនិម្មិត ដោយឈរលើគុណសម្បត្តិសំខាន់ៗចំនួន ៥៖

- ប្រភពដើមពិសេស៖ ទាញយកពីប្រភពទឹកភ្នំភ្លើងក្រោមដីជម្រៅ ៧៥០ម៉ែត្រ នៅខេត្ត Kagoshima ប្រទេសជប៉ុន ដែលត្រូវបានចម្រោះតាមថ្មធម្មជាតិរាប់ពាន់ឆ្នាំ ដើម្បីរក្សាបាននូវភាពបរិសុទ្ធខ្ពស់។
- អាល់កាឡាំងដោយធម្មជាតិ៖ មានកម្រិត pH 9.9 ដែលកើតឡើងដោយធម្មជាតិ ជួយរក្សាតុល្យភាពធម្មជាតិនៃរាងកាយ។
- រសជាតិផ្ដល់នូវភាពស្រស់ស្រាយ (Ultra-Soft Texture)៖ មានកម្រិតភាពរឹងទាបបំផុតត្រឹម 1.7 mg/L ផ្តល់អារម្មណ៍ស្រស់ស្រាយ និងងាយស្រួលពិសា។
- គាំទ្រសុខភាព៖ ស័ក្តិសមសម្រាប់ការទទួលទានប្រចាំថ្ងៃ ជួយដល់ការរំលាយអាហារ និងលើកកម្ពស់សុខភាពទូទៅ។
- រសជាតិថេរ៖ មិនថាទទួលទានត្រជាក់ ក្តៅ ឬសីតុណ្ហភាពបន្ទប់ ក៏នៅតែរក្សារសជាតិធម្មជាតិ និងផ្តល់អារម្មណ៍ស្រស់ស្រាយដដែល។

លោក Shigenori Kotabe នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី នៃក្រុមហ៊ុន SOC Corporation (Japan) បានមានប្រសាសន៍ថា «ONSENSUI99 មិនមែនគ្រាន់តែជាទឹកដបប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍សុខភាពបែបជប៉ុនពិតប្រាកដ ដែលកើតចេញពីអំណោយផលធម្មជាតិនៃតំបន់ Sakurajima។ យើងមានមោទនភាពក្នុងការសហការផ្ដាច់មុខជាមួយ The Liquor and Cigar Boutique ដើម្បីនាំយកជម្រើសទឹកផឹកកម្រិតខ្ពស់នេះជូនអ្នកប្រើប្រាស់ និងស្ថាប័នដែលផ្តល់តម្លៃលើគុណភាព និងស្តង់ដារខ្ពស់។»

បច្ចុប្បន្ន ONSENSUI99 មានពីរទំហំ គឺ 500ml និង 2L ហើយកំពុងពង្រីកទីផ្សារទៅកាន់សណ្ឋាគារ ភោជនីយដ្ឋាន មណ្ឌលហាត់ប្រាណ និងលំនៅឋានប្រណីតនានា ដោយមានគោលបំណងផ្តល់ជាជម្រើសសម្រាប់អ្នកដែលយកចិត្តទុកដាក់លើសុខភាព និងគុណភាពជីវិតប្រចាំថ្ងៃ។




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យ អេស៊ីលីដា ក្លាយជាធនាគារខ្មែរតែមួយគត់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោម កំពូលធនាគារទាំង ១០០០ នៅឆ្នាំ២០២៦?

ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ក្នុងចំណាត់ថ្នាក់ កំពូលធនាគារទាំង ១០០០ របស់ពិភពលោកឆ្នាំ ២០២៦ (Top 1000 W…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ