វិស័យកសិកម្ម

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាចក្នុងការនាំចេញផ្លែទុរេនទៅចិន


ប៉ូលិសវៀតណាម បានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ រួមទាំងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម្នាក់ផងដែរ ក្រោមការចោទប្រកាន់ពីបទទទួលសំណូក និងរំលោភបំពានអំណាច ដែលជាផ្នែកមួយនៃប្រតិបត្តិការស៊ើបអង្កេតយ៉ាងក្តៅគគុកលើអំពើពុករលួយពាក់ព័ន្ធនឹងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន។
វិស័យកសិកម្ម
ដោយ

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា លោក ហោង ទ្រុង (Hoang Trung) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានអំណាចដោយបានចេញគោលនយោបាយខុសច្បាប់ និងបង្កើតអាជ្ញាបណ្ណរងដោយគ្មានការអនុញ្ញាត ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងស្វែងរកផលប្រយោជន៍ខុសច្បាប់ក្នុងទំហំទឹកប្រាក់យ៉ាងមហាសាលពាក់ព័ន្ធនឹងខ្សែច្រវាក់នាំចេញផ្លែទុរេន។ ជាមួយគ្នានេះលោក ង្វៀង កាង ហ៊ើយ (Nguyen Quang Hieu) អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំ និងការពាររុក្ខជាតិ ក៏រងការចោទប្រកាន់ពីបទរំលោភបំពានអំណាចដូចគ្នាដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times។
ការរំលោភបំពានអំណាចរបស់ក្រុមមន្ត្រីគ្រាក់ៗទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាកសិករអ្នកដាំដុះទុរេន ក៏ដូចជាក្រុមហ៊ុននាំចេញ ព្រមទាំងបណ្តាលឱ្យខាតបង់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្កផលប៉ះពាល់យ៉ាងអាក្រក់ដល់កិត្យានុភាព នៃវិស័យកសិកម្មវៀតណាមទាំងមូលនៅលើឆាកអន្តរជាតិ។ ក្នុងប្រតិបត្តិការដដែលនេះ មន្ត្រីនគរបាល ក៏បានឃាត់ខ្លួនមន្ត្រីក្រសួងកសិកម្ម២រូបផ្សេងទៀតពីបទក្លែងបន្លំឯកសារផងដែរ។
ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទាំងនេះ គឺជាលទ្ធផល នៃការពង្រីកការស៊ើបអង្កេតលើប្រព័ន្ធនីតិវិធី នៃការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលធ្វើតេស្ត ផ្តល់វិញ្ញាបនបត្រ និងសេវាកម្មគុណភាព ស្ថិតក្រោមចំណុះក្រសួងកសិកម្ម ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីររបស់វៀតណាមផងដែរ។ សំណុំរឿងអាស្រូវនេះបានផ្ទុះឡើង ចំពេលដែលប្រទេសវៀតណាម កំពុងប្រឹងប្រែងប្រជែងរក្សាកូតានាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារគោលដៅធំបំផុត និងសំខាន់បំផុតសម្រាប់ផ្លែទុរេនវៀតណាម ក្នុងខណៈពេលដែលអាជ្ញាធរចិនកំពុងបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុតលើគុណភាពផ្លែឈើនាំចូល និងបទដ្ឋានភូតគាមអនាម័យ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតស្ទង់មតិក្រៅផ្លូវការ ដើម្បីជ្រើសរើសអគ្កលេខាធិការថ្មី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងរៀបចំការបោះឆ្នោតស្ទង់មតិក្រៅផ្លូវការជុំទី១នៅថ្ងៃទី៣០ ខែកក្កដា នេះ ដើម្បីវាស់វែងកម្រិត នៃកា…

តើមានកត្តាអ្វីខ្លះជំរុញឱ្យ អេស៊ីលីដា ក្លាយជាធនាគារខ្មែរតែមួយគត់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោម កំពូលធនាគារទាំង ១០០០ នៅឆ្នាំ២០២៦?

ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ក្នុងចំណាត់ថ្នាក់ កំពូលធនាគារទាំង ១០០០ របស់ពិភពលោកឆ្នាំ ២០២៦ (Top 1000 W…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ