អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតស្ទង់មតិក្រៅផ្លូវការ ដើម្បីជ្រើសរើសអគ្កលេខាធិការថ្មី


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងរៀបចំការបោះឆ្នោតស្ទង់មតិក្រៅផ្លូវការជុំទី១នៅថ្ងៃទី៣០ ខែកក្កដា នេះ ដើម្បីវាស់វែងកម្រិត នៃការគាំទ្រចំពោះបេក្ខជនលេចធ្លោចំនួន៧រូប ដែលកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ដើម្បីកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ជំនួសលោក អង់តូនីញ៉ូ ហ្គូទែរេស (António Guterres) ដែលត្រូវចប់អាណត្តិនៅឆ្នាំក្រោយា។
អង្គការសហប្រជាជាតិ
ដោយ

បេក្ខជនប្រជែងតំណែងអគ្គលេខាធិការទាំង៧រូបមកពីប្រទេសអាហ្សង់ទីន ឈីលី កូស្តារីកា អេក្វាឌ័រ ហ្គីយ៉ាណា សេណេហ្គាល់ និងអ៊ូហ្គង់ដា ដែលកំពុងស្ថិតក្នុងបញ្ជីបេក្ខភាពជ្រើសរើសជំនួសលោក អង់តូនីញ៉ូ ហ្គូទែរេស ជនជាតិព័រទុយហ្គាល់ ដែលត្រូវចាកចេញពីតំណែងផ្លូវការនៅចុងឆ្នាំនេះ ក្រោយដឹកនាំស្ថាប័នកំពូលនៅលើពិភពលោកមួយនេះអស់រយៈពេល១០ឆ្នាំស្មើនឹង២អាណត្តិពេញ។
អ្នកស្នងតំណែងរបស់លោក Guterres នឹងត្រូវប្រឈមមុខនឹងបេសកកម្មដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតក្នុងការស្តារឡើងវិញនូវឥទ្ធិពល និងទំនុកចិត្តលើអង្គការតំណាងឱ្យសកលលោកមួយនេះ ដែលកំពុងប្រឈមនឹងវិបត្តិផ្ទៃក្នុង ព្រមទាំងការធ្លាក់ចុះឥទ្ធិពលលើឆាកអន្តរជាតិ។ លើសពីនេះប្រមុខដឹកនាំថ្មី នឹងត្រូវស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលដ៏ស៊ាំញ៉ាំ និងចំណាយថវិកាដ៏មហាសាល ព្រមទាំងកាត់បន្ថយប្រតិបត្តិការ ដែលជាន់គ្នារវាងទីភ្នាក់ងារនានារបស់ UN ផងដែរ។
ការបោះឆ្នោតស្ទង់មតិ គឺជាការបោះឆ្នោតមិនផ្លូវការ និងគ្មានកាតព្វកិច្ចផ្លូវច្បាប់ ដែលធ្វើឡើងដោយសម្ងាត់ក្នុងចំណោមប្រទេសសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN។ ក្នុងដំណើរការនេះ សមាជិកនីមួយៗត្រូវគូសជ្រើសរើសចម្លើយថា គាំទ្រ ប្រឆាំង ឬគ្មានមតិលើបេក្ខជនម្នាក់ៗ។ ដំណើរការបញ្ចេញមតិនេះត្រូវធ្វើឡើងដោយបិទទ្វារ និងសម្ងាត់បំផុត ដោយមានតែសមាជិកក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះដែលមានសិទ្ធិចូលរួម។
បេក្ខជនប្រណាំងប្រជែងតំណែងកំពូលទាំង៧រូបនោះរួមមាន លោក រ៉ាហ្វាអេល ហ្គ្រោសស៊ី (Rafael Grossi) ជនជាតិអាហ្សង់ទីន បច្ចុប្បន្នជាប្រធានភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), លោកស្រី មីសែល បាសឺលេត៍ (Michelle Bachelet) អតីតប្រធានាធិបតីឈីលី, លោកស្រី រីបេកា ហ្គ្រីនស្ប៉ាន (Rebeca Grynspan) អតីតអនុប្រធានាធិបតីកូស្តារីកា, លោកស្រី ម៉ារៀ ហ្វ៊ើណាន់ដា អេស្ពីណូសា (María Fernanda Espinosa) អតីតរដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ, លោកស្រី ការ៉ូលីន រ៉ូឌ្រីហ្គេស ប៊ើខេតត៍ (Carolyn Rodrigues-Birkett) អតីតរដ្ឋមន្ត្រីការបរទេសហ្គីយ៉ាណា, លោក ម៉ាកគី សាល (Macky Sall) អតីតប្រធានាធិបតីសេណេហ្គាល់ និងលោក អូឡារ៉ា អូតទូននុ (Olara Otunnu) អ្នកការទូតជាន់ខ្ពស់ជនជាតិអ៊ូហ្គង់ដា៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


UN ព្រមានថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាប្រភពនៃការជួញដូរមនុស្ស

អង្គការអន្តរជាតិ ប្រឆាំងនឹងការជួញដូរមនុស្ស (IOM) នៃអង្គការសហប្រជាជាតិ បានព្រមានថា ប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតកំពុងក្លាយជាទម្រង់…

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាចក្នុងការនាំចេញផ្លែទុរេនទៅចិន

ប៉ូលិសវៀតណាម បានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ រួមទាំងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម្នាក់ផងដែរ ក្រោមការចោទប្រកាន់ពីបទទទួលសំណូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ