វិស័យកសិកម្ម

ទិន្នផលដំឡូងមីកម្ពុជា ជាង ៦០% នៅតាមបណ្តាខេត្តជាប់ព្រំដែនមិនអាចប្រមូលផលបាន ដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃ


រៀងរាល់អំឡុងពេលចុងឆ្នាំ ប្រជាកសិករដាំដុះដំណាំដំឡូងមីតែងតែមមាញឹកប្រមូលទិន្នផល ប៉ុន្តែនៅឆ្នាំនេះ ខុសប្លែកពីរៀងរាល់ឆ្នាំ ដោយសារតែការឈ្លានពានពីយោធាថៃ បាននិងកំពុងធ្វើឱ្យទិន្នផលដំឡូងមីប្រមាណជាង ៦០% នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មិនទាន់អាចប្រមូលផលបាន។ នេះបើតាមការអះអាង របស់ប្រធានសមាគមកសិករដំឡូងខ្មែរ ដែលបានបន្ថែមថា ដោយសារតែបញ្ហាសង្គ្រាមនេះ ផែនការនាំចេញដំឡូងមី៩លានតោនរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម ដែលទើបចុះហត្ថលេខាកាលពីពេលថ្មីៗ ក៏កំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិលដែរ។
ដំឡូងមីជាង៦០% នៅតាមបណ្តាខេត្តជាប់ព្រំដែនមិនអាចប្រមូលផលបាន
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា ស្របពេលរដូវប្រមូលផលដំឡូងមីចូលមកដល់ សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ក៏កើតមានឡើង ដូច្នេះហើយ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលដំឡូងមីនៅចុងឆ្នាំនេះ ខណៈគិតមកទល់ចុងខែធ្នូនេះ យ៉ាងហោចណាស់មានទិន្នផលប្រមាណជាង ៦០% នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ នៅមិនទាន់អាចចូលទៅប្រមូលផលបាននៅឡើយទេ។ ប្រសិនបើសង្គ្រាមនៅតែបន្ដអូសបន្លាយ អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំឡូងមីកាន់តែខ្លាំង ដ្បិតតម្លៃទីផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះស្រាប់ទៅហើយនោះ។

ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានឱ្យដឹងថា ដំណាំដំឡូងមីប្រមាណជាង ៥០% នៅទូទាំងប្រទេសត្រូវបានដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូច្នេះហើយតាមរយៈការឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រមូលផលដំឡូងមីកម្ពុជា និងផែនការនាំចេញដំឡូងមីស្រស់កម្ពុជាចំនួន៩លានតោនក្នុង១ឆ្នាំទៅកាន់ទីផ្សារវៀតណាមផងដែរ។

បើតាមការអះអាងរបស់ប្រធានសហព័ន្ធរូបនេះ ការដាំដុះដំឡូងមីរបស់ប្រជាកសិករនៅឆ្នាំនេះបានធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំមុន ខណៈតម្លៃដំឡូងមីស្រស់នៅព្រំដែនវៀតណាម បច្ចុប្បន្នអាចលក់ក្នុងតម្លៃជាង ៣០០រៀលទៅជាង ៤០០រៀលក្នុងមួយគីឡូក្រាមទៅតាមកម្រិតជាតិម្សៅ។

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា ថៃនឹងមានការខាតបង់ធ្ងន់ធ្ងរដោយសារការប្រមាថសាសនា ហិណ្ឌូ

ការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ ពីសំណាក់យោធាមិនស្គាល់សាសនាថៃ នៅតំបន់អានសេះក្នុងខេត្តព្រះវិហារ កំពុងបង្កឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពី…

បទវិចារណកថា៖ ប្រទេសថៃ អាចប្រឈមគ្រោះថ្នាក់រយៈពេលវែង បើមិនឆាប់រកថ្នាំព្យាបាលជំងឺតួឯក និងបន្សាបការស្រវឹងសង្គ្រាម

ព្រោះតែអំណាច មេដឹកនាំថៃ កំពុងដឹកនាំប្រជាជាតិ ដ៏ស៊ីវិល័យតាំងពីសម័យមុនអាណានិគមឲ្យក្លាយជាប្រជាជាតិ ដែលប្រឡាក់ប្រឡូកនឹងសកម្មភាពវាតទី និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ