សេដ្ឋកិច្ចវៀតណាម

ពលរដ្ឋវៀតណាមនៅបរទេសផ្ញើប្រាក់មកស្រុកបានជិត២០០ពាន់លានដុល្លារ នៅក្នុងរយៈពេលជិត៣ទសវត្សរ៍


ពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការនៅឯបរទេសបានផ្ញើប្រាក់មកស្រុកវិញបានរហូតដល់ជិត២០០ពាន់លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងឆ្នាំ២០២២ ពោលគឺរយៈពេល២៩ឆ្នាំ ដោយទំហំថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ស្ទើរតែស្មើនឹងទំហំវិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
សេដ្ឋកិច្ចវៀតណាម
ដោយ

បច្ចុប្បន្នពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ៦លាននាក់ ហើយតួលេខនេះកើនឡើងក្នុងអត្រា៥% ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមវេទិកាមួយស្តីពីពលរដ្ឋវៀតណាមនៅក្រៅប្រទេស ដែលរៀបចំដោយក្រសួងការបរទេសវៀតណាម កាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០២៣។

ពលរដ្ឋវៀតណាម រស់នៅ និងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន១៣០ ដោយក្នុងនោះចំនួន៨០%ធ្វើការ និងរស់នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។ នៅក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះពោលគឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០២២ ពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការនៅបរទេសបានផ្ញើប្រាក់មកស្រុកកំណើតសរុបបានជិត២០០ពាន់លានដុល្លារអាមេរិក។ ចំនួននេះស្ទើរតែស្មើនឹងទំហំទុនវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលដូចគ្នានេះ។

ជាក់ស្តែងគ្រាន់តែពេញមួយឆ្នាំ២០២៣ ការផ្ញើប្រាក់មកស្រុកពីសំណាក់ពលរដ្ឋវៀតណាមបានកើនឡើង៥%ឈានដល់កម្រិតកំណត់ត្រាថ្មី១៩ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ក្នុងពិភពលោក ដែលទទួលបានប្រាក់ផ្ញើមកស្រុកច្រើនជាងគេបំផុត។

ធនាគារពិភពលោក (World Bank) ព្យាករថា ប្រទេសវៀតណាម នឹងទទួលបានប្រាក់ផ្ញើមកស្រុកចំនួន១៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ នេះ និងចំនួន១៤ពាន់៤រយលានដុល្លារអាម៉េរិកនៅឆ្នាំក្រោយ។ ការផ្ញើប្រាក់មកស្រុកជំរុញឱ្យការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសកើនឡើង និងជួយឱ្យអាជ្ញាធរវៀតណាម ធ្វើនិយ័តកម្មទីផ្សារប្តូររូបិយប័ណ្ណបានយ៉ាងល្អ។ ការផ្ញើប្រាក់មកស្រុកគឺកាន់តែមានសារសំខាន់ នៅពេលដែលរូបិយប័ណ្ណខ្លាំងៗមានការប្រែប្រួលឡើងចុះ។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ ពលរដ្ឋវៀតណាម មកពី៣៥ប្រទេសបានបណ្តាក់ទុនក្នុងគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន៣៨៥គម្រោងនៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត២ពាន់លានដុល្លារអាម៉េរិក។

ក្នុងចំណោមប្រទេសដែលរួមចំណែកដល់រំហូរចូលយ៉ាងគំហុក នៃប្រាក់ផ្ញើមកស្រុកពីសំណាក់ពលរដ្ឋវៀតណាមនៅបរទេសនេះ គឺសហរដ្ឋអាម៉េរិកបានឈានមុខគេ បន្ទាប់មកប្រទេសអង់គ្លេស អូស្ត្រាលី និងកាណាដា ខណៈដែលជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ បានដើរតួនាទីយ៉ាងសំខាន់ជាទីផ្សារការងារធំៗសម្រាប់ពលករចំណាកស្រុកវៀតណាម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចអាម៉េរិកថា កុំទាន់សប្បាយនឹងជោគជ័យនៃការគ្រប់គ្រងអត្រាអតិផរណា

ព័ត៌មាន
ទោះបីជាស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមាន ហើយភាពតានតឹងលើបញ្ហាសម្ពាធអតិផរណាកំពុងតែធូរស្រាលក៏ពិតមែន ប៉ុន្តែ…

គណៈកម្មាធិការពាណិជ្ជកម្មអាម៉េរិក អះអាងថា ការនាំចូលដែកសម្រាប់ផលិតកំប៉ុងអាហារ មិនបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតដែកអាម៉េរិកនោះទេ

ព័ត៌មាន
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក កាលពីថ្ងៃអង្គារ បានបោះឆ្នោតច្រានចោលការដកពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃទៅលើដែក សម្រាប់ផលិតកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ