ការធានាហិរញ្ញប្បទានដល់ស្រីលង្កា

ក្រុមប្រទេសនៃក្លឹបប៉ារីសចង់កៀគរការធានាហិរញ្ញប្បទានដល់ស្រីលង្កាក្នុងការដោះស្រាយបំណុល និងទទួលជំនួយពី IMF


ក្រុមប្រទេសអ្នកផ្តល់ប្រាក់កម្ចី ដែលគេស្គាល់ថា ក្លឹបប៉ារីស បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាផ្នែកហិរញ្ញប្បទានដល់ប្រទេសស្រីលង្កា ដើម្បីឈានទៅជំរុញឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អនុម័តគម្រោងជំនួយដែលជាប់គាំងរបស់ខ្លួន ក្នុងទឹកប្រាក់ចំនួនជិត៣ពាន់លានដុល្លារ ដល់ស្រីលង្កា ក្នុងការដោះស្រាយបំណុល ដែលមានស្មើនឹងប្រមាណ ១២០% នៃផលិតផលក្នុងស្រុកសរុបទៅហើយនោះ។ ក្នុងនោះ ៦០% នៃបំណុល គឺជារូបិយបណ្ណបរទេស។ នេះបើយោងតាមប្រភពដែលពាក់ព័ន្ធផ្ទាល់ជាមួយបញ្ហានេះបានប្រាប់រ៉យទ័រ។
ក្រុមប្រទេសនៃក្លឹបប៉ារីសចង់កៀគរការធានាហិរញ្ញប្បទានដល់ស្រីលង្កា!

កាល​ពី​ខែ​កញ្ញាឆ្នាំ២០២២ ប្រទេសនៅក្នុងតំបន់​អាស៊ី​ដែល​កំពុង​ប្រឈម​​នឹងវិបត្តិ​សេដ្ឋកិច្ច ​បាន​ចូលជាសមាជិកនៃ​ក្រុមប្រទេសដែលត្រូវការជំនួយក្នុងការដោះស្រាយបំណុល ក្រោមគម្រោង​រៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលឡើងវិញរបស់ IMF។ ក៏ប៉ុន្តែមុននឹងក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF អាចអនុម័តគម្រោងនេះបាន គេត្រូវការ ការធានាហិរញ្ញប្បទានពី​អ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីសំខាន់ៗ​ជាមុនសិន ហើយការយល់ព្រម​ពីក្រុមប្រឹក្សាភិបាល​របស់នៃស្ថាប័ន​អ្នកផ្តល់ប្រាក់​កម្ចី​ក៏អាចជំរុញ​ឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមពីដៃគូពហុភាគីផងដែរ។ ហេតុនេះក្នុងករណីស្រីលង្កា គឺត្រូវមានអ្នកធានាដូច បានរៀបរាប់ខាងលើជាមុនសិន ទើប IMF អាចទម្លាក់កញ្ចប់ជំនួយបាន។

សម្រាប់ស្រីលង្កា ចិន និងឥណ្ឌា​ ជាប្រទេសដែល ស្ថិតក្នុងចំណោមអ្នកដែលផ្តល់ប្រាក់កម្ចីទ្វេភាគីធំៗរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងពីរនេះ មិនទាន់បានផ្តល់ចម្លើយ​ជាក់លាក់ណាមួយ ទាក់ទងទៅនឹងការធានាសម្រាប់ស្រីលង្កានៅឡើយទេ ដោយគ្រាន់តែចិនប្រកាសពន្យារពេលការបង់សងបំណុល២ឆ្នាំសម្រាប់ស្រីលង្កាប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេបានសង្កេតឃើញថា ក្លឹបប៉ារីស ដែលជាក្រុមប្រទេសម្ចាស់បំណុលមកពី​លោកខាងលិខ កំពុងទាក់ទងទៅសមាជិកក្លឹបមិនមែនប៉ារីស​ដទៃទៀត ក្រៅពីប្រទេសចិន ដើម្បីរួមគ្នាធ្វើការធានាផ្នែកហិរញ្ញវត្ថុសម្រាប់ទីក្រុងកូឡំបូ។

គួររំឭកថា កាលពីពេលកន្លងទៅ​ប្រទេសឥណ្ឌា គ្រាន់តែបានបង្ហាញការប្តេជ្ញាចិត្ត​ក្នុងការជួយសម្រាលបន្ទុកបំណុលរបស់ប្រទេសស្រីលង្កា ដែលជាផ្នែកមួយនៃកម្មវិធីរបស់ IMFប៉ុណ្ណោះ ខណៈសកម្មភាពពិតប្រាកដ មិនទាន់ឃើញមាន​នៅឡើយ។ ហើយកាលពីខែមករា ធនាគារ EximBank របស់ប្រទេសចិន ក៏បានប្រកាសពន្យារពេលសំណងរយៈពេលពីរឆ្នាំដល់ស្រីលង្កាផងដែរ។

នាយកស្រាវជ្រាវរបស់ IMF លោក Pierre-Olivier Gournichas បានចាត់ទុកការបន្ធូរបន្ថយបំណុលដែលផ្តល់ដោយប្រទេសចិន ថាយ៉ាងហោចណាស់ជាការចាប់ផ្តើមដ៏ល្អមួយ ដោយសារតែវាក៏បានជួយស្តារឡើងវិញនូវនិរន្តរភាពបំណុលរបស់ស្រីលង្កា។

ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកថ្មីៗនេះបានចេញមកនិយាយថា អ្វីដែលចិនបានផ្តល់មកទល់ពេលនេះ គឺមិនទាន់គ្រប់គ្រាន់នោះទេ ដោយយើងចង់បានការធានា​ដ៏គួរឱ្យទុកចិត្ត និងជាក់លាក់មួយថា ស្រីលង្កានឹងអាចបំពេញតាមស្តង់ដារបន្ធូរបន្ថយបំណុលរបស់ IMF បាន។

ជុំវិញបញ្ហានេះ ក៏មានការលើកឡើងដែរថា ប្រសិនបើការធានាហិរញ្ញប្បទានរបស់ចិននៅតែមិនទាន់គ្រប់គ្រាន់ និងនៅតែបន្តជាការពន្យារដល់ដំណើរអនុវត្តគម្រោងមូលនិធិរបស់ IMF នោះពួកគេមានសិទ្ធិលុបចោលវត្តមានរបស់ចិនក្នុងសេចក្ដីសម្រេចមួយនេះបាន បើទោះបីជា ប្រទេសចិនជាម្ចាស់បំណុលទ្វេភាគីផ្លូវការមួយក៏ដោយ។ ទោះជាយ៉ាងណា គេនៅមិនទាន់ប្រាកដទេថា តើការធ្វើបែបនេះមានប្រសិទ្ធភាពចំពោះច្បាប់នៅស្រីលង្កាឬក៏អត់នោះទេ។ ដូចនេះក្តីសង្ឃឹមថ្មីសម្រាប់ស្រីលង្កា គឺរង់ចាំការជួយជ្រោមជ្រែងពីក្រុមប្រទេសម្ចាស់បំណុល ក្លឹបបារីស និងមិនមែនក្លឹបបារីស ក្នុងការកៀគរការធានា ដើម្បីអាចឱ្យ IMF ផ្តល់ជំនួយឱ្យស្រីលង្កាបាន៕




អត្ថបទបន្ទាប់


ប្រធាន CIA អាមេរិកព្រមានកុំឱ្យមើលស្រាលមហិច្ឆការរបស់លោក ស៊ី ជីនពីង ចំពោះការក្រសោបយកកោះតៃវ៉ាន់ឱ្យសោះ

ព័ត៌មាន
ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក លោក William Burns បាននិយាយកាលពីថ្ងៃទី២មករាថា គេមិនគួរមើលស្រាលឡើយមហិច្ឆតារបស់ប្រធា…

តើរដ្ឋថៃបានត្រៀមបញ្ចេញថវិកាប៉ុន្មាន និងមានយន្ដការគាំទ្រអ្វីខ្លះទៀត ជួយដល់កសិករដាំកៅស៊ូ?

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានអនុម័តគម្រោងការធានាប្រាក់ចំណូលដែលមានតម្លៃជិត៨ពាន់លានបាត ឬដែលស្មើនឹងជាង ២៣៣លានដុល្លារអាមេរិក សម្រាប់កសិករកៅស៊ូនៅរដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ