នាំចេញនាំចូលទំនិញ

កម្ពុជារំពឹង បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងកើនលើស ៧០ ម៉ឺនទូ នៅឆ្នាំក្រោយ


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា កំណើនបរិមាណ កុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងកើនលើស ៧០ ម៉ឺនទូ TEUs នៅឆ្នាំ ២០២០ និងលើស ១.លានទូ TEUs នៅឆ្នាំ ២០២៣ ខាងមុខ ខណៈ ដែលកាលពីឆ្នាំ ២០១៨ កន្លងទៅបរិមាណ កុងតឺនឺឆ្លងកាត់កំពង់ផែមាន ជាង ៥៤ ម៉ឺនទូ TEUs ។ នេះបើតាមការបញ្ជាក់ ពីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នាពេលថ្មីៗនេះ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជុន)
ដោយ

ឯកឧត្តម ស៊ុន ចាន់ថុល បានគូស​បញ្ជាក់​ទៀតថា ដើម្បីអាចឈាន​ទៅសម្រេច​គោលដៅ​កំណើន​បរិមាណ​ទូកុងតឺន័រ​តាមការ​រំពឹងទុកនេះ  ការអភិវឌ្ឍ និងសាងសង់​កំពង់ផែ គឺចាំបាច់​ត្រូវសម្រេច​ឱ្យបានទាន់​ពេលវេលា និងប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ដោយបញ្ចុះ​តម្លៃលើក​ដាក់ទំនិញ​ បញ្ចុះតម្លៃ​សេវាឡូជិស្ទិក ពង្រឹងនូវ​ប្រសិទ្ធភាព​គ្រប់គ្រង និងប្រតិបត្តិការ​កំពង់ផែ និងកតា្តផ្សេងៗ​ទៀត ដើម្បី​ពង្រឹងការ​ប្រកួត​ប្រជែង​ក្នុងតំបន់ និង​សកលលោក។

យ៉ាងណាមិញ នាពេលថ្មីៗ​នេះដែរ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏បាន​ចូលរួមគាំទ្រ​ដល់កិច្ច​សម្រួល​ពាណិជ្ជកម្ម និងធុរកិច្ច​យ៉ាងសកម្ម​នៅកម្ពុជា សំដៅជំរុញ​ភាពប្រកួត​ប្រជែង និងបង្កើន​ល្បឿន​នៃការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ជាតិ ដើម្បីធានា​ឱ្យបាននូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ តាមរយៈ​វិធានការ​បញ្ចុះថ្លៃ​សេវាលើក​ដាក់ទូ​កុងតឺន័រ និងសេវា​មួយចំនួន​ទៀត។

គួរបញ្ជាក់ថា តាម​របាយការណ៍​ពីកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បង្ហាញថា បរិមាណ​ទំនិញ​ឆ្លងកាត់​ក្នុង​កំពង់ផែ បានកើនឡើង​ខ្ពស់​រហូតដល់ ជាង ៥លាន ៣សែន​តោន ក្នុងឆ្នាំ ២០១៨ ពោលគឺ​មានកំណើន​ ២២% ធៀបនឹង​ឆ្នាំ២០១៧ ជាមួយនឹង​ប្រាក់ចំណូល​អាជីវកម្ម​សរុប សម្រេចបាន​ប្រមាណ ៧២ លានដុល្លារ​អាមេរិក៕

None



អត្ថបទបន្ទាប់


ដាច់ភ្លើងញឹកញាប់ ប៉ះពាល់យ៉ាងណាខ្លះ?

អគ្គិសនីកម្ពុជា EDC ប្រកាសឱ្យដឹងថា បញ្ហាដាច់ភ្លើង នឹងបន្ដរហូតដល់រហូតដល់ចុងខែឧសភាខាងមុខ។ ដាច់ភ្លើងលើកនេះ ជាបញ្ហាប្រឈមមួយថ្មីទៀតដែលបង្កឱ្យម…

ទីផ្សារ​វិស័យ​ទូរគមនាគមន៍​ថៃ នឹងហក់កើនឡើង​ដល់ ២០ ពាន់លាន​ដុល្លារ​អាមេរិក នៅឆ្នាំនេះ

នៅឆ្នាំនេះ ទីផ្សារវិស័យទូរគមនាគមន៍របស់ថៃ ត្រូវបានគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ ព្យាករថា នឹងបន្ដកំណើននៅឆ្នាំនេះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ